ភាគទី29;តើបងច្បាស់លាស់និងអូនដែរទេជុងហ្គុក?

3.1K 187 3
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 29

     ដូចដែលបានព្រៀងទុកមុនជុងហ្គុកបានត្រឡប់មកវិមានវិញនៅម៉ោង7យប់ប៉ុន្តែមិនបានមកជាមួយនិងថេយ៉ុងឡើយ ប៉ុន្តែមុននេះមុននិងមកគេក៏ឆ្លៀតទៅញុាំបាយជាមួយថេយ៉ុងសឹនដែរបើញុាំបាយតែម្នាក់ឯងគ្មានម្ចាស់បេះដូងកុបែរប្រាកដជាញុាំមិនឆ្ងាញ់ទេ មុនដំបូងគេគិតថានិងនាំថេយ៉ុងមកទីនេះជាមួយគ្នាប៉ុន្តែថេយ៉ុងប្រាប់ថាគេចង់នៅគេងឯភូមិគ្រិះគីមជួបជុំប៉ាម៉ាក់ម៉្យាងគ្រួសាររបស់គេទើបតែយល់ចិត្តគ្នា

     « មកដល់ហើយមែនទេកូន? »ជុងហ្គុកបញ្ឈប់ដំណើរនៅពេលដែលលឺសម្លេងដូចជាប្រហែលៗកំពុងតែសួរខ្លួនមុននិងងាគទៅរកពិភពសម្លេងអ្វីដែលគេឃើញធ្វើអោយគេភ្ញាក់ផ្អើលយ៉ាងខ្លាំង នេះប៉ាម៉ាក់របស់គេមកកូរ៉េវិញតាំងតែពីពេលណា?ម្ដេចគ្មានអ្នកណាផ្ដល់ដំណឹងអោយគេបានដឹងសោះអញ្ចឹង?

     « ប៉ាម៉ាក់មកកូរ៉េវិញតាំងពីពេលណា? »ជុងហ្គុកចូលទៅអង្គុយជិតអ្នកមានគុណទាំងពីរ

     « ប៉ានិងម៉ាក់របស់ឯងមកដល់ល្ងាចមិញនេះឯង »លោកចនញញិមដាក់កូនប្រុស ចរិករបស់គាត់និងជុងហ្គុកគឺមិនខុសគ្នានោះទេទោះបីកាចសាហាវប៉ុណ្ណាប៉ុន្តែសម្រាប់មនុស្សជាទីស្រលាញ់គឺតែងតែមានស្នាមញញិមជានិច្ច

     « ចុះឯណាកូនប្រសាររបស់ម៉ាក់នោះ? »អ្នកស្រីចនចេះតែមើលទៅកាន់មាត់ទ្វាខ្លាចក្រែងថាថេយ៉ុងនិងចូលមកបន្ទាប់ពីជុងហ្គុក ចាំបាត់ៗមិនឃើញស្រមោលសោះ

     « នេះម៉ាក់ឃើញពត៌មាននោះហើយមែនទេ? »បើតាមស្ដាប់សំណួររបស់គាត់ច្បាស់ណាស់គាត់ប្រាកដជាបានដឹងពីពត៌មានរបស់គេនិងថេយ៉ុងរួចទៅហើយ គ្រាន់តែគេចង់សួរបញ្ជាក់ប៉ុណ្ណោះ

     « សូម្បីតែកូនក្មេងក៏គេដឹងដែរ បើល្បីកក្រើកអញ្ចឹងនោះ »ចេះមកសួរទៅកើត ពត៌មានរបស់ជុងហ្គុកនិងថេយ៉ុងល្បីកក្រើកពេញពិភពលោកមិនថាអ្នកគាំទ្រសិល្បៈរឺមិនចូលចិត្តសិល្បៈក៏ពួកគេបានដឹងដែរ មិនលើកលែងសូម្បីតែកូនក្មេង មានហេតុផលអ្វីដែលថាគាត់មិនដឹងនោះ?

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now