ភាគទី11;ប្រយ័ត្នម្ចាស់គេចាប់ហែកមាត់

4K 209 4
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 11


     អ្វីក៏ដោយអោយតែចន ជុងហ្គុករូបនេះចង់បានគឺត្រូវតែបាន រឿងសំបុត្រConcertប៉ុណ្ណឹងវាជារឿងងាយបំផុតទៅហើយសម្រាប់គេ

     « លោកម្ចាស់មុននិងទៅគូរចាត់ការរឿងខ្លះសឹនហើយទាន »កំពុងតែសប្បាយអរនិងរឿងConcertផងទូរស័ព្ទរបស់គេក៏លោតសារមក ទើបគេប្រញ៉ាប់បើកមើលទឹកមុខក៏ប្ដូរមកជាមុាំភ្លាមៗ

     « មានរឿងអី? »ប្រាកដជាមានរឿងអ្វីមួយហើយទើបវីនប្រែទឹកមុខលឿនបែបនេះ

     « ឆាង ដុងស៊ុកវាបានអោយកូនចៅរបស់វាមកសេុីបការពីកាសុីណូរបស់យើងលោកម្ចាស់ ប៉ុន្តែពេលនេះចាប់បានហើយ »វីន

     « ហុីសស...ហ្វាង ដុងស៊ុក »ជុងហ្គុកញញិមចុងមាត់យ៉ាងកំណាច មើលងាយគេពេកហើយទើបបញ្ជួនកូនចៅមួយរៀលៗអោយមកបែបនេះ គ្រាកន្លងមកប្រហែលជាមិនទាន់ស្គាល់ចន ជុងហ្គុកច្បាស់ទេ?រឺគេបន្ធួរដៃខ្លាំងពេក?

     « លោកម្ចាស់ចង់ធ្វើបែបណា? »

     « នាំយើងទៅកាសុីណូ យើងចង់ជួបអាម្នាក់នោះ »ជុងហ្គុកក្រោកឈរឡើងត្រង់ខ្លួនបោះជំហ៊ានចេញទៅខាងក្រោយដោយមានវីនដើតាមពីខាងក្រោយ ចំណែកឡានក៏បានត្រៀមរួចជាស្រេច

     សម្រឹបជើងរបស់មនុស្សជាច្រើនបានឈានជើងចូលមកក្នុងបន្ទប់ក្រោមដីដែលធ្វើឡើងសម្រាប់ធ្វើទារុណកម្មអ្នកទោសក្នុងបន្ទប់នេះគ្រាន់តែចូលមកដល់មាត់ទ្វាក៏ព្រឺឆ្អឹងខ្នងដែរវាទាំងត្រជាក់ទាំងគូរអោយខ្លាចថែមទាំងមានគ្រឿងសម្រាប់ធ្វើទារុណកម្មមនុស្សគ្រប់ប្រភេទ

     « វាមែនទេ? »ជុងហ្គុកមើលទៅកាន់មនុស្សប្រុសម្នាក់ដែលត្រូវគេចងនិងច្រវ៉ាក់ព្យួផុតពីដីដោយខ្លួនប្រឡាក់ទៅដោយឈាមក្រហមច្រាល មុខមាត់បែកខ្ទេចខ្ទីមើលស្ទើរតែមិនយល់

     « មែនហើយលោកម្ចាស់ »វីនអោនមុខបន្តឹចមុននិងឆ្លើយ ទោះបីពេលខ្លះគេលេងសើចច្រើនប៉ុន្តែគេស្គាល់ពេលវេលាខ្លាំងណាស់ហើយក៏គោរពដល់លោកម្ចាស់របស់គេខ្លាំងដូចគ្នា

     « យើងមុនចូលចិត្តសុាំញុាំច្រើនទេ កាត់ក្បាលវាយកមកអោយយើង »ជាធម្មតាគេមិនចិត្តសុាំញុាំច្រើនជាពិសេសជាមួយពួកអ្នកលបខាំមួយរៀលៗបែបនិងគេមិនចង់យកដៃរបស់គេយកទៅប្រឡាក់ប្រឡូកជាមួយទេ

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Hikayelerin yaşadığı yer. Şimdi keşfedin