ភាគទី2;ប្លែក

4.1K 227 2
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី2


     ថ្ងៃថ្មីអ្វីៗក៏ថ្មីប៉ុន្តែសម្រាប់ថេយ៉ុងគ្មានអ្វីថ្មីនោះទេពេលខ្លះគេស្ទើរតែលែងហ៊ានបើកទូរស័ព្ទទៅហើយនៅមានរឿង Confirmពីក្រុមហ៊ុនថែមទៀតពីរឿងរបស់គេនិងយូរីន គេដឹងថាអ្នកគាំទ្ររបស់គេស្ទើរតែហាសឹបភាគរយកំពុងតែឈឺចាប់និងពត៌មាននេះប៉ុន្តែគេក៏ត្រូវរងការគៀបសង្កត់ដូចគ្នា

     « ធ្វើបែបណាបន្តទៅអូនថេយ៍? »ចែខេនដែលជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់ថេយ៉ុងចាប់ផ្ដើមសួរឡើង ចែខេនគាត់ជាភេទទីបីគាត់ធ្វើការជាមួយថេយ៉ុងចាប់តាំងតែពីថេយ៉ុងចូលមកក្នុងសិល្បៈដំបូងមកម្លេះហើយក៏ហែលឆ្លងព្យុះភ្លៀងមកជាមួយគ្នាច្រើនដូចគ្នា ទោះបីគាត់ធ្វើជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់ថេយ៉ុងប៉ុន្តែគាត់ចាត់ទុកថេយ៉ុងដូចជាប្អូនប្រុសរបស់គាត់យ៉ាងអញ្ចឹង គាត់ស្រលាញ់និងមើលថែថេយ៉ុងបានយ៉ាងល្អ

     « ខ្ញុំក៏មិនដឹងដែរចែ មានតែបណ្ដោយតាមនោះហើយ »ថេយ៉ុងដកដង្ហើមធំជីវិតរបស់គេពេលនេះលែងមានសេរីភាពជាប់ឈ្មោះជាតារានៅលីវទៀតហើយអ្នកណាក៏ដឹងថាគេនិងយូរីនជាគូរដណ្ដឹងនិងគ្នា

     « មានបញ្ហាអ្វីត្រូវប្រាប់ចែ »ចែខេនអង្អែលស្មានាយតូចតឹចៗក្នុងន័យលើកទឹកចិត្តទោះមានរឿងអ្វីរឺក៏ថេយ៉ុងសម្រេចចិត្តបែបណាគាត់និងឈរខាងថេយ៉ុងជានិច្ច

     ថ្ងៃនេះថេយ៉ុងបានលុបការងារមួយចំនួនចោលព្រោះប៉ាម៉ាក់របស់គេបានហៅអោយទៅភូមិគ្រិះទោះមិនចង់ទៅក៏ត្រូវតែទៅព្រោះនេះជាបញ្ជា គេមិនដឹងដូចគ្នាថាត្រូវទ្រាំនិងការរស់នៅបែបនេះបានយូរប៉ុណ្ណា

     « បងថេយ៍មកហើយ »យូរីនដែលមកដល់ភូមិគ្រិះគីមមុនថេយ៉ុងនោះគ្រាន់តែលឺសម្លេងឡានភ្លាមនាងក៏ប្រញ៉ាប់រត់ទៅទទូលយ៉ាងលឿន

     « ខ្ញុំនិកបងណាស់ដឹងទេ? »ពេលដែលថេយ៉ុងចេញមកពីក្នុងឡានយូរីនក៏ប្រញ៉ាប់រត់ចូលទៅអោបដៃនាយតូចថេយ៉ុងភ្លាមៗ សម្រាប់ថេយ៉ុងគិតយ៉ាងម៉េចចំពោះនាង នាងមិនខ្វល់នោះទេសំខាន់នាងស្រលាញ់ថេយ៉ុង

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now