ភាគទី48;បើស្រលាញ់ត្រូវយកអោយបាន

2.5K 195 5
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 48


     ក្រោយពីបញ្ចប់គ្រប់យ៉ាងហើយជុងហ្គុកក៏បានត្រឡប់មកវិមានវិញប៉ុន្តែគេមិនបានចូលបន្ទប់គេងទៅរកថេយ៉ុងភ្លាមៗនោះទេ គេចូលទៅក្នុងបន្ទប់ផ្សេងទៀតចូលបន្ទប់ទឹកសម្អាតខ្លួនលាងក្លឹនឈាមជាមុនសឹនទើបគេចូលទៅរកថេយ៉ុងនៅក្នុងបន្ទប់។

     « បងទើបមកពីណាជុង? »គ្រាន់តែបើកទ្វាចូលមកដល់បរិវេនបន្ទប់ភ្លាមក៏ទទូលបានក្រសែរភ្នែកខ្លាពីប្រពន្ធបណ្ដូលចិត្តតែម្ដង មិនដឹងជាអង្គុយចាំផ្លូវគេតាំងពីពេលណាទេ។

    « បង..បងទើបមកពីបង្ហើយការងារ »ជុងហ្គុករាងតឹតាក់បន្តឹចព្រោះថាថេយ៉ុងមិនដែលបញ្ចេញទឹកមុខកំណាចដូចជាខ្លារៀបនិងសង្គ្រប់ចំណីដាក់គេពីមុនមកទេ ។

     « ប្រាកដហើយ? »ថេយ៉ុងក្រោកចេញពីគ្រែដើចូលទៅជិតអ្នកជាប្ដី លើកដៃអង្អែលថ្ពាល់ជុងហ្គុកថ្នមៗតែក្រសែរភ្នែកនៅកំណាចដដែល។

     « បាទ..បាទអូនសម្លាញ់ »ពេលនេះគេមានអារមុមណ៍ថាចាញ់ប្រៀបក្រោមដៃថេយ៉ុងហើយ ប៉ុន្តែហេតុអ្វីក៏ប្រពន្ធគេប្ដូរមកជាកាចបែបនេះសូម្បីតែគេក៏ចង់លុះប្រលិងម្ដងៗដែរ។

    « ហេតុអីចាំបាច់ភ័យ? »ថេយ៉ុងសើចឡើងតឹចៗពេលដែលឃើញទឹកមុខរបស់ជុងហ្គុក គេគ្រាន់តែធ្វើលេងសោះមិននិកស្មានថាជុងហ្គុកភ័យបែបនេះទេ។

     « ប្រពន្ធបងហា..មិនអោយបងភ័យយ៉ាងម៉េចបើអូនចេញមកកាចៗបែបនេះនោះ »ជុងហ្គុកបន្ទន់ជង្គង់លើកបីថេយ៉ុងអោយដាក់គេងនៅលើគ្រែធម្មតាវិញ ថេយ៉ុងមិនគូរឈរច្រើនពេកទេទោះបីពេលនេះកូនរបស់ពួកគេទើបតែមួយខែក៏ដោយ។ ជុងហ្គុកដាក់អោយថេយ៉ុងគេងហើយក៏តាមទៅគេងក្បែរដោយដាក់ដៃច្រតក្បាលបែមើលថេយ៉ុងពីចំហៀងចំណែកឯដៃម្ខាងទៀតលើកមកអង្អែលពោះថេយ៉ុងមិនឈប់។

     « អូនធ្វើលេងទេ »នាយតូចសើចឡើងតឹចៗបញ្ចេញធ្មេញយ៉ាងស្រស់ស្អាតនិងគូរអោយស្រលាញ់ធ្វើអោយអ្នកខាងក្រោមឃើញហើយអត់គ្រឺតខ្នាញ់មិនបានក៏អោនទៅថើបពាសពេញផ្ទៃមុខតែម្ដង។

     « ជុង..ថ្ងៃស្អែកនេះអូននិងជីមីនមានណាត់ជាមួយគ្នា បងអោយអូនទៅមែនទេ? »គេឈឹតនិងភ្លេចទៅហើយថាមុននេះជីមីនខលមករកគេដោយណាត់ជួបគ្នានៅផ្សារទំនើប គេប្រាប់ថាចង់មានរឿងចង់និយាយ ទើបគេសុខចិត្តលើកការងារផ្សេងៗទៅម៉ោងនិងថ្ងៃផ្សេង។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »जहाँ कहानियाँ रहती हैं। अभी खोजें