ភាគទី17;ឈឺកាយមិនស្មើនិងចិត្តដែលកំពុងឈឺ

3.5K 203 10
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 17


     យើងងាគមកចាប់អារម្មណ៍នៅឯមន្ទីពេទ្យនេះវិញលោកដុកទ័រវ័យក្មេងកំពុងតែធ្វើមុខជូរដើចេញពីមន្ទីពេទ្យទាំហត់កាយទាំងនឿយចិត្ត

     « យើងចង់តែស្លាប់អោយបាត់ៗទេ »នាយតូចជីមីនដើផងរអ៊ួផងស្មានេះរកតាក់សុីមួយជិះក៏គ្មានដែរ ទើបគេត្រូវដើត្រាច់ចរតាមចិញ្ចើមផ្លូវបែបនេះ មិនមែនគេមិនមានឡានទេណាប៉ុន្តែមកពីឡានគេខូចពេលនេះទុកនៅមន្ទីពេទ្យមិនទាន់អោយជាងមកមើលទេ គេផ្ទាល់ក៏អាចសម្រាកនៅមន្ទីពេទ្យដែរប៉ុន្តែគេខ្លាចខ្មោចចេះតែព្រឺឆ្អឹងខ្នងអញ្ចឹងហើយទើបសម្រេចចិត្តចេញមកខាងក្រៅដើរកតាក់សុី

     « ថ្ងៃនេះជាថ្ងៃស៊យរបស់ខ្ញុំមែនទេ? »ជីមីនដាក់ខ្លួនអង្គុយលើបង់តាមមាត់ទន្លេរទាំងយកដៃច្បូតមុខខ្លួនឯង ថ្ងៃនេះជាថ្ងៃស៊យច្បាស់ណាស់គ្រប់យ៉ាងមិនបានដូចចិត្តទាល់តែសោះស៊យតាំងពីព្រិករហូតដល់ពេលនេះហើយនៅមិនទាន់អស់ទៀត

     « ទៅរកអីញុាំសឹន »គេអត់បានញុាំអ្វីតាំងតែពីព្រិកដោយសារតែរវល់តែរឿងវះកាត់ ពូកែណាស់ខាងប្រាប់អ្នកជម្ងឺអោយញុាំអោយបានគ្រប់គ្រាន់អោយបានទៀងទាត់ប៉ុន្តែគេវិញធ្វើមិនបានផង ពេលនេះពោះក៏ចាប់ផ្ដើមកូទើបគេដកលុយពីហោប៉ៅដើតម្រង់ទៅកន្លែងភ្លៅមាន់បំពង ប៉ុន្តែចៃដន្យអី...

     « អាចង្រៃយ៍..អោយលុយយើងវិញ »ដើមិនទាន់ដល់កន្លែងលក់ផងស្រាប់តែមានប្រុសឈុតខ្មៅពាក់ម៉ាសខ្មៅចេញមកឆក់យកលុយរបស់គេទៅបាត់ ទើបជីមីនប្រញ៉ាប់រត់តាមយ៉ាងលឿន

     « ហត់ណាស់..ហើយវាទៅណាបាត់ហើយ? »រត់តាមមួយសន្ទុះក៏ដលើកន្លែងស្ងាត់មិនសូវមានមនុស្សទើបគេព្រមឈប់ដកដង្ហើមញាប់ៗ សំខាន់អ្នកដែលគេដេញតាមចាប់នោះរត់ទៅណាក៏មិនដឹងបាត់ស្រមោលអោយឈិង

     « ហុិកៗ..លុយខ្ញុំហា..»ជីមីនដាក់ខ្លួនអង្គុយរាបដីស្រែកយំខ្លាំងៗទាំងគ្មានទឹកភ្នែក លុយគេដាក់ជាប់ខ្លួនមកតែ10ដុល្លាទេក្រៅពីនេះនៅក្នុងកាបូបក្នុងឡាននៅឯមន្ទីពេទ្យប៉ុណ្ណោះ ជាធម្មតាមនុស្សគេគម្រិះស្រាប់បាត់លុយដប់ដុល្លាក៏អាចធ្វើអោយគេកើតទុកមិនសុខចិត្តពីរទៅបីសប្ដាហ៍ដែរ

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now