ភាគទី27;មិនត្រូវប្រើពាក្យថាខ្លាច

3.4K 190 5
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 27


     ការចេញComfirmបានធ្វើរួចរាល់ប៉ុន្តែថេយ៉ុងនៅតែស្ងាត់ជ្រៀបក្នុងបណ្ដាញសង្គមដដែលធ្វើអោយអ្នកគាំទ្រនាំគ្នាព្រួយបារម្ភនិងខ្លាចថាថេយ៉ុងពិបាកចិត្ត ប៉ុន្តែម៉ោង9យប់នេះថេយ៉ុងស្រាប់តែបើកLiveនៅក្នុងWeverseធ្វើអោយអ្នកគាំទ្រនាំគ្នាសម្រុកចូលទៅមើល ថេយ៉ុងទើបតែបើកLiveមិនទាន់បាននិយាយអ្វីផងមានអ្នកចូលមើលដល់ទៅ5Mបាត់ទៅហើយ ពិតជាលឿនខ្លាំងណាស់ ភាគច្រើនអ្នកគាំទ្រចង់ដឹងសុខទុក្ខនិងនិកថេយ៉ុងខ្លាំងណាស់ ប៉ុន្មានថ្ងៃនេះមានរឿងកើតឡើងផ្ទួនៗមិនចេះចប់មិនចេះហើយសូម្បីតែពួកគេជាអ្នកគាំទ្រក៏មានការហត់នឿយដែរចុះទម្រាំតែថេយ៉ុងដែលជាម្ចាស់សមីខ្លួនទៀតនោះ
     « សួស្ដីអ្នកទាំងអស់គ្នា..ខ្ញុំដូចជាខានLiveយូរដែរហើយ »ថេយ៉ុងបង្ហាញស្នាមញញិមចេញមកយ៉ាងស្រស់ស្អាតទៅកាន់អ្នកគាំទ្រ ចង់ប្រាប់ថាគេនិកនិងស្រលាញ់អ្នកគាំទ្ររបស់គេខ្លាំងណាស់

     « មែនហើយខ្ញុំទើបតែចេញពីមន្ទីពេទ្យ មើលក្បាលរបស់ខ្ញុំចុះនៅបិតបង់នៅឡើយ »ថេយ៉ុងចាប់ផ្ដើមអានCommentsដែលលោទមកលឿនដូចរន្ទះនោះឡើងចង់មានបញ្ហាភ្នែក វាច្រើនខ្លាំងណាស់ហើយលោទមកលឿនថែមទៀតគេមិនអាចអានទាន់ទាំងអស់បានទេ អានទាន់មួយណាឆ្លើយមួយនោះជាធម្មតាអោយតែទំនេរគេចូលចិត្តនិយាយលេងជាមួយអ្នកគាំទ្របែបនេះហើយ

     « តើខ្ញុំនិងជុងហ្គុកទាក់ទងគ្នាមកយូរប៉ុណ្ណាហើយមែនទេ?មែនហើយពួកយើងទាក់ទងគ្នាមកមួយរយៈហើយ ពិតជាសំទោសណាស់ចំពោះរឿងមួយនេះ »គេគ្មានអ្វីត្រូវគេចវេសមិនឆ្លើយសំណួរទាំងអស់នេះទេ សម្រាប់គេនិងជុងហ្គុកវាមានរយៈពេលខ្លីក៏ពិតមែនប៉ុន្តែក្ដីស្រលាញ់ដែលពួកគេមានអោយគ្នាវាជ្រាលជ្រៅខ្លាំងណាស់ ហាក់ដូចជាស្គាល់គ្នារាប់សឹបឆ្នាំយ៉ាងអញ្ចឹង

     « ពេលនេះខ្ញុំមិនបាននៅCondoទេ »ថេយ៉ុងគ្រវីក្បាលសើចតឹចៗ អ្នកគាំទ្ររបស់គេប្រហែលជាប្លែកកន្លែងដែលគេLiveហើយទើបសួរបែបនេះ

     « ថ្ងៃណាមួយខ្ញុំនិងបកស្រាយអោយបានកាន់តែច្បាស់ពីរឿងនេះ »មានCommentច្រើនខ្លាំងណាស់ចង់អោយគេនិយាយបកស្រាយពីរឿងដែលគេមានគូរដណ្ដឹងហើយបែជាទៅទាក់ទងជាមួយនិងជុងហ្គុក ប៉ុន្តែបើគេបកស្រាយនៅក្នុងLiveនេះដូចជាមិនសមទេថ្ងៃណាមួយគេនិងបកស្រាយរឿងនេះអោយច្បាស់

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now