ភាគទី9;លួចមានស្រី

5.9K 274 9
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 9


ព្រិកថ្ងៃថ្មីបានឈានចូលមកដល់យ៉ាងឆាប់រហ័សប៉ុន្តែសម្រាប់អ្នកដែលមិនបានគេងគឺវាមិនឆាប់នោះទេ អ្នកខ្លះទៀតភ្នែកខ្មៅដូចជាខ្លាឃ្មុំផេនដាទៅហើយព្រោះតែរវល់សេុីបមើលពត៌មាន អ្នកខ្លះទៀតដេកសម្រក់ទឹកភ្នែកមួយយប់ទាល់ភ្លឺដោយសារតែរឿងរបស់ថេយ៉ុងនិងយូរីននេះឯង

ហេតុអ្វីទើបពួកគេខូចចិត្តដល់ថ្នាក់នេះ?

មែនហើយរឿងថេយ៉ុងនិងយូរីនដែលជាគូរដណ្ដឹងនិងគ្នាពួកគេសុទ្ធតែដឹងប៉ុន្តែកន្លងមកថេយ៉ុងមិនដែលបង្ហោះរូបភាពអ្វីពាក់ព័ន្ធនិងនាងនោះទេប៉ុន្តែលើកនេះថេយ៉ុងបានបង្ហោះរូបភាពនោះធ្វើអោយបណ្ដាលអ្នកគាំទ្រនាំគ្នាជ្រួលច្របល់ឈឺចិត្តស្អឹតទ្រូងពេញមួយយប់

ជុងហ្គុកដែលកំពុងតែកាន់ថាស់ស៊ុបរៀបនិងឡើងទៅជាន់ខាងលើឯណ្ណេះវិញមុនទាន់ទាំងបានឡើងកាំជណ្ដើរផងត្រចៀកដ៏ឆ្លាតវៃស្រាប់តែស្ដាប់លឺពត៌មានទាក់ទាញដុំឥដ្ឋ វាជាពត៌មានដែលនិយាយពីរឿងរបស់ថេយ៉ុងនិងយូរីនថែមទាំងនិយាយពាក្យអបអរទៅកាន់ពួកគេទៀតផងធ្វើអោយអ្នកដែលស្ដាប់លឺក្ដៅងឺងដូចបាយពុះ ខឹងម្ដងៗចង់តែទៅដុតកន្លែងផ្សាយពត៌មាននិងចោលទេ

« គីម ថេយ៉ុងងង »ជុងហ្គុកឡើងកាំជណ្ដើរបើកទ្វាចូលបន្ទប់ទាំងស្រែកហៅឈ្មោះថេយ៉ុងខ្លាំងៗ បើមុខវិញក្រហមអស់ទៅហើយដោយសារតែខឹងខ្លាំងពេក

« ហើយលោកស្រែករកស្អី? »ថេយ៉ុងដែលអង្គុយផ្អែកខ្នងនិងក្បាលគ្រែនោះក៏ក្របួចចិញ្ចើមទាំងការមិនពេញចិត្ត មិនដឹងជាកើតអ្វីទេមកស្រែកដាក់គេខ្លាំៗបែបនេះ

« យប់មិញ..យប់មិញឯងនៅជាមួយនាងមែនទេ?ប្រាប់យើងអោយត្រង់មក »ជុងហ្គុកព្យាយាមរម្ងាប់អារម្មណ៍ដាក់ថាសស៊ុបនៅលើតុក្បែក្បាលគ្រែ

« មកសួរអីបែបនិង..ក្រែងយប់មិញខ្ញុំនៅជាមួយលោកមិនអញ្ចឹង? »ថេយ៉ុងសម្លក់ជុងហ្គុកទាំងខឹងទាំងហួសចិត្ត ចេះមកសួរទៅកើតថាយប់មិញគេនៅជាមួយអ្នកណា យូរៗដូចទ្រង់ម៉េចៗមិនដឹង

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now