ភាគទី19; បងនៅអោយពួកវាសងអូនវិញ

4.8K 240 3
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 19


     ជុងហ្គុកមិនព្រមចេញទៅណាទាំងអស់គេនៅតែរងចាំថេយ៉ុងនៅមុខបន្ទប់សង្គ្រោះទាំងស្ងៀមស្ងាត់មួយម៉ាត់ក៏គេមិននិយាយហើយក៏មិនគិតថាម៉ាហ្វៀដែលកាចសាហាវដូចជាគេអាចមានថ្ងៃនេះដែរ ថ្ងៃដែលចេះព្រួយបារម្ភថ្ងៃដែលភ័យខ្លាចបាត់បង់មនុស្សជាទីស្រលាញ់ថ្ងៃដែលអាចស្រក់ទឹកភ្នែកបាន ពីមុនគេមិនដែលខ្លាចអ្វីទេប៉ុន្តែពេលនេះគេចេះខ្លាចហើយដោយសារតែបែបនេះហើយទើបគេមិនចង់អោយម៉ាហ្វៀមានស្នេហាព្រោះស្នេហាគឺជាចំណុចខ្សោយ

     « លោកដុកទ័រថេយ៍យ៉ាងម៉េចទៅហើយ? »គ្រាន់តែឃើញលោកដុកទ័រចេញមកភ្លាមជុងហ្គុកក៏ប្រញ៉ាប់រត់ចូលទៅសួរដោយការបារម្ភជ្រៀតជ្រែកពេញប្រអប់ទ្រូង

     « សូមអបអរផងអ្នកជម្ងឺរួចចេញពីគ្រោះថ្នាក់ហើយ »លោកដុកទ័រចង់ភ័យម្ដងៗពេលដែលចន ជុងហ្គុករូបនេះមកសួរគាត់ អ្នកណាដែលថាមិនស្គាល់មិនខ្លាចអំណាចគេនោះ

     « អាចចូលទៅមើលបានហើយរឺនៅ? »ដឹងថាថេយ៉ុងរួចផុតពីគ្រោះថ្នាក់ហើយគេក៏បានធូរចិត្តខ្លះ ពេលនេះគេពិតជាចង់ចូលទៅមើលថេយ៉ុងខ្លាំងណាស់

    « បាទទាន..ប៉ុន្តែត្រូវផ្លាសទៅបន្ទប់VIPសឹន »លោកដុកទ័រអោនបន្តឹចជាការគោរព គាត់អាចមើលដឹងថានាយម៉ាហ្វៀមានអំណាចរូបនេះបារម្ភពីអ្នកជម្ងឺនៅខាងក្នុងខ្លាំងណាស់បើមិនឃើញផ្ទាល់គាត់ក៏មិនជឿដែរ

     ក្រោយពីថេយ៉ុងបានផ្លាស់មកបន្ទប់ធម្មតាវិញជុងហ្គុកក៏បានប្រាប់អោយចែខេនទៅសម្រាកគេអាចនៅមើលថេយ៉ុងបាន ចំណែកឯរឿងការពារសុវត្តិភាពវិញនោះមិនចាំបាច់បារម្ភព្រោះគេបានបញ្ជាអោយវីនដាក់កូនចៅអោយការពារពាសពេញមន្ទីពេទ្យទៅហើយចំណែកនៅមុខបន្ទប់ក៏មានឈឹតដប់នាក់ដែរ

     « ឆាប់ក្រោកមករកបងវិញណាថេយ៍ បងនិកអូន »ជុងហ្គុកអង្គុយលើកៅអីមួយនៅជិតគ្រែដែលថេយ៉ុងគេងនិងលើកដៃទៅអង្អែលក្បាលនាយតូចថ្នមៗទាំងក្ដីស្រលាញ់ ដឹងទេថាឃ្លាតពីគ្នាមិនបានប៉ុន្មានផងគេនិកថេយ៉ុងស្ទើរស្លាប់ទៅហើយ គេខំប្រឹងធ្វើការអោយឆាប់រួចនិងបានត្រឡប់មករកថេយ៉ុងវិញចង់អោបចង់ថើបអោយបាត់និកប៉ុន្តែបែជាមានរឿងនេះកើតឡើង

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now