ភាគទី54;ពួកយើងបែកគ្នាហើយ

2.8K 195 2
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 54


     ពត៌មាននៃការបែកគ្នារបស់ជុងហ្គុកនិងថេយ៉ុងបានចែកចាយយ៉ាងររហ័សបំផុតតែប៉ុន្មាននាទីក៏ដឹងទូទាំងពិភពលោកបាត់ទៅហើយ បើថាវាមិនមែនជាពត៌មានពិតក៏មិនបានដែរព្រោះវាមានការបញ្ជាក់ច្បាស់លាស់ទំនាក់ទំនងរបស់ពួកគេទាំងពីរបានបញ្ចប់នៅពេលនេះហើយ។ អ្នកគាំទ្ររបស់ថេយ៉ុងពិតជាចលាចលនិងពត៌មានទាំងនេះខ្លាំងណាស់ពួកគេកំពុងតែបារម្ភពីថេយ៉ុងខ្លាចថាថេយ៉ុងពិបាកចិត្តខ្លាចថាថេយ៉ុងយំ អ្នកគាំទ្រខ្លះក៏នាំគ្នាខឹងទៅកាន់ជុងហ្គុកទាំងពួកគេមិនបានដឹងពីមូលហេតុច្បាស់លាស់ឡើយ។
     < ពេលនេះថេយ៉ុងរបស់ពួកយើងយ៉ាងម៉េចហើយ? >

     < បើថេយ៉ុងពួកយើងកើតអ្វីទៅទោះបីជាលោកជាអ្នកមានអំណាចមកពីណាក៏យើងមិនលើកលែងដែរ >

    < ហេតុអ្វីទើបពួកគាត់បែកគ្នា? >

     < ពួកគាត់សមគ្នាណាស់ មិនគូរបែកគ្នាទេ >

    < ខ្ញុំដឹងតាំងពីចាប់ផ្ដើមទៅហើយថាមិនបានយូរទេ >

    < គេអ្នកជំនួញគេជាមហាសេដ្ឋីមានរឿងអ្វីដែលគេត្រូវច្បាស់លាសៀនិងតារាដូចជាថេយ៉ុងពួកយើងនោះ >

     < កុំអោយពួកយើងដឹងថាអ្នកធ្វើបាបថេយ៉ុងរបស់ពួកយើង >

     < កម្មតាមស្នង ធ្លាប់បោះបង់គេចោលពេលនេះត្រូវគេបោះបង់វិញ >

     < យល់អារម្មណ៍យូរីនរបស់ពួកខ្ញុំហើយមែនទេ? >

    ....

     មតិជាច្រើនចាប់ផ្ដើមកើតឡើងជាហូរហែមួយនាទីៗមិនដឹងថាមានមតិកើនឡើងប៉ុន្មាននោះទេ។ ការបញ្ចេញមតិមានទាំងល្អនិងមិនល្អ អ្នកខ្លះក៏សើចអ្នកខ្លះក៏ចូលរួមសោកស្ដាយមានសព្វគ្រប់ទាំងអស់ ប៉ុន្តែអ្នកដែលបញ្ចេញមតិវាយប្រហារថេយ៉ុងនោះភាគច្រើនអ្នកគាំទ្ររបស់ថេយ៉ុងតបតទៅវិញគ្មានទុកមុខអោយឡើយរហូតពួកនោះងើបមុខលែងរួចតែម្ដង។

     ថេយ៉ុងវិញគ្រាន់តែមកដល់ភូមិគ្រិះក៏សុំចូលទៅក្នុងបន្ទប់តែម្ដងគេមិនចង់និយាយអ្វីច្រើននៅពេលនេះទេ។ គ្រប់យ៉ាងវាមិនមែនជាការពិតក៏គេនៅតែមានអារម្មណ៍មួយថាឈឺរហូតទឹកភ្នែកស្រក់ចុះមកដោយហាមមិនបាន មនុស្សដែលស្រលាញ់គ្នាក៏ត្រូវចាកឆ្ងាយពីគ្នាត្រឡប់មកធ្វើជាមនុស្សដែលម៨នធ្លាប់ស្គាល់គ្នាដូចកាលពីមុនវិញ តើអ្នកណាអាចទ្រាំបាន។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now