ភាគទី40+41;យកបានតែខ្លួនប៉ុន្តែចិត្តយកមិនបាន

2.7K 199 5
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 40+41


ក្រោយពេលដែលអ្នកស្រីចននាំថេយ៉ុងចេញទៅបាត់អ្នកស្រីមីនក៏ងាគទៅមើលសាណាដោយការមិនពេញចិត្តជាខ្លាំងហើយនេះក៏ជាលើកទីមួយហើយដែលគាត់មើលទៅសាណាដោយក្រសែភ្នែកបែបនេះ។
« ក្មួយមិនគូរនិយាយបែបនេះទេសាណា »គាត់ពិតជាមិនពេញចិត្តពិតមែនហើយក៏អាម៉ាស់មុខចំពោះអ្នកស្រីចនណាស់ដែរមិនគូរណាមានរឿងបែបនេះសោះ មុននេះគាត់អាចមើលឃើញច្បាស់ពីការមិនពេញចិត្តរបស់អ្នកស្រីចនមិត្តភក្តិរបស់គាត់។

« ខ្ញុំគ្រាន់តែនិយាយការពិតប៉ុណ្ណោះម៉ាក់អុំ »សាណាធ្វើជាគូរអោយអាណិត មុននេះនាងក៏ខ្លាចនៅទឹកមុខអ្នកស្រីចនណាស់ដែរនាងទើបតែមកពីក្រៅប្រទេសមិនសូវដឹងអ្នកមានអំណាចអ្វីទេប៉ុន្តែនាងក៏ធ្លាប់លឺពីឥទ្ធិពលត្រកូលចនមកខ្លះដែរ។

« អុំគិតថានេះជាលើកចុងក្រោយទីចុះ »ថាហើយអ្នកស្រីមីនក៏ដើចេញទៅបាត់ គាត់ហាក់ម្បីជាធុញនិងទឹកមុខគូរអោយអាណិតរបស់នាងខ្លាំងណាស់។ពីមុនមកគាត់ចូលចិត្ត ប៉ុន្តែហេតុអ្វីក៏គាត់ក្លាយជាបែបនេះ?រឺមកពីគាត់ខឹងដែលនាងធ្វើអោយមិត្តរបស់គាត់មិនពេញចិត្តដោយមើលងាយកូនប្រសារត្រកូលចន?

« ព្រោះតែឯងម្នាក់គត់ »សាណាក្ដាប់ដៃយ៉ាងណែនខឹងនិងថេយ៉ុងព្រោះតែគេម្នាក់គត់ទើបត្រូវបានអ្នកស្រីចននិងអ្នកស្រីមីនថាអោយ នាងនិងសងសឹកទៅថេយ៉ុងនៅការអាម៉ាស់មួយនេះវិញនៅថ្ងៃណាមួយ។

អ្នកស្រីចននិងថេយ៉ុងបានត្រឡប់មកវិមានវិញបន្ទាប់ពីមានរឿងនោះរួចដូចជាគ្មានអារម្មណ៍ដើទិញអ្វីបន្តទៀតតតែសោះ ជាពិសេសគឺអ្នកស្រីចនតែម្ដងគាត់ពិតជាខឹងនិងស្រីម្នាក់នោះខ្លាំងណាស់ដែលហ៊ាននិយាយមើលងាយដល់កូនប្រសារសំណព្វចិត្តរបស់គាត់។

« ចិត្តត្រជាក់ៗណាម៉ាក់..ខ្ញុំមិនបានខ្វល់និងនាងនោះទេគេចង់និយាយអីក៏ស្រេចតែគេចុះ »ពេលដែលអ្នកស្រីចនចូលមកអង្គុយនៅសាឡុងថេយ៉ុងក៏ចូលមកអង្គុយក្បែរគាត់និងព្យាយាមមិនអោយគាត់ខឹងព្រោះគេមិនបានខ្វល់និងពាក្យសម្ដីអស់នោះទេ តែក៏លួចសប្បាយចិត្តដែលម៉ាក់ក្មេកខ្វល់ពីទឹកចិត្តគេដល់ថ្នាក់នេះ។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now