ភាគទី66;អូនសុំទោសដែលបំភ្លេចបង

1.9K 129 2
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 66


     ពត៌មានពីជុងហ្គុកនិងថេយ៉ុងនៅក្នុងកម្មវិធីសម្ភោភសណ្ឋាគាររបស់ត្រកូលលីបានល្បីកក្រើកពាសពេញផ្ទៃប្រទេសនិងបណ្ដាលប្រទេសផ្សេងៗទៀតធ្វើអោយបណ្ដាលអ្នកគាំទ្រនាំគ្នាស្លុតចិត្ត ជាពិសេសគឺវីឌីអូដែលជុងហ្គុកបានចូលទៅជួយថេយ៉ុងបានចែកចាយទៅលើបណ្ដាញសង្គមផ្ទុះការវែកញែកជាច្រើន ប្រធានបទដែលពួកគេនិយាយនោះគឺ < ពួកគេបែកគ្នាទាំងនៅស្រលាញ់គ្នា បើនៅស្រលាញ់ហេតុអ្វីក៏ត្រូវបែក? > ចំណែកដំណឹងដែលថេយ៉ុងរួចផុតពីគ្រោះថ្នាក់ក៏បានប្រកាសប្រាប់ទៅមហាជនហើយដែរគ្រាន់តែពេលនេះមិនទាន់ដឹងខ្លួនប៉ុណ្ណោះ។
     « លោកម្ចាស់ដឹងហើយមែនទេ? »អ្នកជាជំនិតចូលទៅសួរលោកម្ចាស់របស់ខ្លួនដែលកំពុងតែអង្គុយមើលពត៌មាននោះនៅក្នុងទូរទស្សន៍។
     « នុយមួយនេះពិតជាបានផលពិតមែន ពួកវាមិនបានបែកគ្នា...តាមពិតកន្លងមកវាគ្រាន់តែសាងរឿងបែកគ្នាមកបន្លំយើង »លោកហ្វាងសើចឡើងយ៉ាងហួសចិត្តមិនគូរណាអោយជុងហ្គុកបោកបានមកដល់ពេលនេះសោះ ប៉ុន្តែពេលនេះគាត់ក៏បានដឹងការពិតទៅហើយមុខសញ្ញារបស់គាត់គឺជាថេយ៉ុង។
     « លោកម្ចាស់មិនទាន់ដឹងអស់នៅឡើយទេទាន »ជំនិតចំណាស់ក៏ជួយបន្ថែមព្រោះគ្រប់យ៉ាងមិនមែនអស់ត្រឹមនេះឡើយនៅមានរឿងជាច្រើនដែលជុងហ្គុកលាក់ពីមនុស្សគ្រប់គ្នា។
     « ឯងចង់មានន័យថាយ៉ាងម៉េច? »លោកហ្វាងងាគទៅមើលកូនចៅជំនិត ប៉ុណ្ណឹងហើយនៅមិនទាន់គ្រប់?តើរឿងគ្រប់យ៉ាងបែបណា?
     « តាមដែលអ្នកអោយទៅសេុីប ចន ជុងហ្គុកនិងគីម ថេយ៉ុងស្គាល់គ្នាមកយួរហើយ លោកម្ចាស់ចាំទេដែលថាជុងហ្គុកធ្លាប់មានសង្សារកាលពីច្រើនឆ្នាំមុន?ម្នាក់នោះគឺជាគីម ថេយ៉ុង ថេយ៉ុងមិនមែនជាអ្នកថ្មីហើយក៏មិនមែនជាអ្នកចាស់ប៉ុន្តែគេជាមនុស្សតែម្នាក់ដែលលោកចនរងចាំ ពួកគេជួបគ្នាម្ដងទៀតហើយក៏បានលួចរៀបការជាមួយគ្នាពេលនេះថេយ៉ុងម្នាក់នោះមានផ្ទៃពោះពីរខែទៅហើយលោកម្ចាស់ គេគ្រាន់តែបន្លំភ្នែកពួកយើងដើម្បីការពារប្រពន្ធគេប៉ុណ្ណោះ »បុរសចំណាស់ម្នាក់នោះចាប់ផ្ដើមរៀបរាប់គ្រប់យ៉ាងអោយចៅហ្វាយរបស់ខ្លួនបានដឹង។
     « ស្រលាញ់គ្នាណាស់ហើយមើលទៅ ល្អ..យើងចូលចិត្តបែបនេះ »ជុងហ្គុកនេះណាស្នេហ៍ស្មោះពិតមែនដប់ឆ្នាំទៅហើយនៅតែរងចាំ ប៉ុន្តែក៏ល្អព្រោះគេនិងជួបការឈឺចាប់ដូចគ្នាគាត់និងបំផ្លាញមនុស្សដែលគេស្រលាញ់ចង់ឃើញគេវេទនា ស្រលាញ់ខ្លាំងឈឺចាប់វេទនាកាន់តែខ្លាំង។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now