ភាគទី49;ខ្លាចតែនាងទេជាអ្នកត្រូវបោះចេញនោះ

3K 245 7
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 49


     ក្រៅពីហៅអីញុាំហើយថេយ៉ុងនិងជីមីនក៏នាំគ្នាដើមើលរបស់ប្រើប្រាស់ផ្សេងទៀតដោយមិនមានអង្គរក្សដើតាមនោះទេពួកគេតាមការពារពីចម្ងាយប៉ុណ្ណោះចំណែកឯអ្នកគាំទ្ររបស់ថេយ៉ុងក៏មិនហ៊ានចូលមករញ៉េរញ៉ៃដែរពួកគេធ្វើបែបនេះដើម្បីគោរពសិទ្ធដល់ថេយ៉ុង យ៉ាងច្រើនពួកគេតាមថតពីចម្ងាយប៉ុណ្ណោះ។

     « ថេយ៍ ជីមីន »ដើមិនទាន់បានប៉ុន្មានផងស្រាប់តែមានអ្នកដើចូលមករកពួកគេ នោះគឺជាជីនរបស់យើងនេះឯងពិតជាចៃដន្យណាស់។

     « ជីន.. »ថេយ៉ុងនិងជីមីនញញិមឡើងនៅពេលដែលឃើញជីនកំពូលតារាសម្ដែងហើយក៏ជាតួឯកក្នុងរឿងខេដ្រាម៉ា។ បានប្រាប់ម្ដងហើយថាពួកគេទាំងបីគឺជាមិត្តនិងគ្នាគ្រាន់តែជីមីននិងថេយ៉ុងស្គាល់គ្នាមុនពេលដែលស្គាល់ជីន ជីននិងជីមីនស្គាល់គ្នាក៏ដោយសារថេយ៉ុងជាអ្នកណែនាំពួកគេស្គាល់គ្នាមកច្រើនឆ្នាំហើយ ហើយក៏ជាមិត្តស្លាប់រស់ដូចគ្នា។ ( adminសុំអោយ3នាក់នេះហៅគ្នាស្មើ )

     « ពួកឯងមកទីនេះមិនប្រាប់យើងសោះ »ជីនធ្វើមុខស្អុយមើលទៅអ្នកទាំងពីរ បើគេដឹងណាគេមិនមកដើផ្សារតែឯងបែបនេះទេ។

     « យើងលឺមកថាឯងរវល់និងណា »ជីមីនគេក៏ចង់បបួលជីនមកជាមួយដែរ ប៉ុន្តែលឺរអ៊ូនៅក្នុងគ្រុបឆាតថារវល់ខ្លាំងណាស់នៅទទូលថតរឿងថ្មីថែមទៀតទើបគេបបួលតែថេយ៍បែបនេះ។

     « យើងរវល់ប៉ុណ្ណាក៏ទំនេរសម្រាប់ពួកឯងដែរ »មិនថារវល់យ៉ាងណាក៏ដោយក៏គេនៅតែឆ្លៀតពេលទំនេរសម្រាប់មិត្តសម្លាញ់ទាំងពីររបស់គេដែរ គ្នាមានតែបីនាក់ផង។

     « អឺៗ...តោះយើងចូលហាងនេះទៅយើងត្រូវការទិញសម្លៀកបំពាក់ខ្លះ »មិនចង់ឈរនិយាយគ្នាច្រើនទៀតជីមីនក៏បបួលមិត្តទាំងពីរចូលហាងសម្លៀកបំពាក់មួយកន្លែងដែលនៅក្បែរនេះ កុំថាឡើយជីននិងថេយ៉ុងដែលជាតារាសូម្បីតែគេជាដុកទ័រនេះណាក៏រវល់ដែរគ្រាន់តែមិនរវល់ខ្លាំងដល់ពួកគេប៉ុណ្ណោះ។

     « យើងភ្លេចប្រាប់ពួកឯងទៅថាសប្ដាហ៍ក្រោយនេះយើងត្រូវប្ដូរទៅមន្ទីពេទ្យធំហើយ »ដើរើសបណ្ដើរនិយាយបណ្ដើរតាមដែលពួកគេធ្លាប់ធ្វើកន្លងមក ថ្ងៃចន្ទសប្ដាហ៍ក្រោយគេត្រូវប្ដូរទៅកាន់មន្ទីពេទ្យធំហើយមិនមែននៅធ្វើការនៅមន្ទីពេទ្យចាស់ទៀតទេ។ មិនបាច់ឆ្ងល់ទេថារាល់លើកពេលថេយ៉ុងចូលមន្ទីពេទ្យមិនដែលលេចមុខរបស់ជីមីនព្រោះជីមីននៅមន្ទីពេទ្យផ្សេងពីនោះមិនមែននៅមន្ទីពេទ្យធំជាងគេនៅសេអ៊ួលទេ។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Onde histórias criam vida. Descubra agora