ភាគទី10;សំបុត្រVIP

4.2K 192 0
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 10


ពេលមកដលៀវិមានចនភ្លាមថេយ៉ុងក៏ប្រញ៉ាប់ដើចូលទៅខាងក្នុងវិមានយ៉ាងលឿន បើតាមគេដឹងពេលនេះជុងហ្គុកប្រហែលជាកំពុងតែមួម៉ៅហើយ

ប្រាវវ...« ចេញទៅ »ចូលមកមិនទាន់ដឹងអីផងសម្លេងបោកប្រាស់របស់លាន់លឺពេញវិមានបូកជាមួយនិងសម្លេងស្រែកគំហគធ្វើអោយកូនចៅក្រោមបង្គាប់ព្រមជាមួយនិងអ្នកបម្រើរនាំគ្នាអោនមុខចុះញ័រខ្លួនដូចជាកូនសត្វត្រូវទឹកយ៉ាងអញ្ចឹង

« លោកធ្វើអីនិងជុង? »ថេយ៉ុងចូលទៅរកជុងហ្គុកទាំងដែលភ្នែកកំពុងតែមើលរបស់ដែលបែកនៅលើការ៉ូមានទាំងថូផ្កា កែវ និងឯកសារមួយចំនួនទៀតអ្វីដែលពិសេសនោះទូរទស្សខ្នាតយក្សត្រូវបានបែកកញ្ចក់មើលលែងយល់ ហើយវាជាស្នាដៃរបស់ជុងហ្គុកនេះឯង មុននេះពេលគេមើលទូរទស្សហើយឃើញពីកម្មវិធីនោះធ្វើអោយគេខឹងទើបគុបកញ្ចក់ទូរទស្សនោះបែកខ្ទេចអស់បែបនេះ មនុស្សដូចជាចន ជុងហ្គុកតែខឹងគឺខឹងអាក្រក់ខ្លាំងណាស់ អ្នកណាក៏មិនហ៊ានចូលមកក្បែរគេដែរសូម្បីតែវីនដែលជាកូនចៅជំនិត

« មកហើយមែនទេ? »ជុងហ្គុកងាគមកមើកថេយ៉ុងទាំងមុខមុាំមិនប្ដូរទៅណា មកហើយមែនទេ?ពេលនេះហើយទើបតែមកវិញ?ប្រហែលជានៅជាមួយស្រីម្នាក់នោះរីករាយណាស់ហើយ

« ហេតុអីក៏ធ្វើបែបនេះ? »ថេយ៉ុងលើកចិញ្ចើមសួរទាំងមិនយល់ ពេលនេះគេមិនចង់ឆ្លើយសំណួរអ្វីទាំងអស់អ្វីដែលគេចង់ដឹងនោះ តើហេតុអ្វីជុងហ្គុកធ្វើដល់ថ្នាក់នេះ?

« ឯងនៅមានមុខមកសួរយើងទៀតមែនទេ? ឯងកុហកយើង ឯងកុហកយើងគីម ថេយ៉ុង »ជុងហ្គុកស្រែកគំហគដាក់ថេយ៉ុងខ្លាំងៗទាំងចិត្តដែលកំពុងតែខឹងក្រោធ ប្រាប់គេថាទៅនិយាយជាមួយប៉ាម៉ាក់ប៉ុន្តែបែជាទៅចូលរួមកម្មវិធីជាមួយស្រីម្នាក់នោះទៅវិញ តើគូរអោយខឹងដែរទេ?

« ខ្ញុំកុហកលោករឿងអី? »ថេយ៉ុងស្រែកដាក់វិញទាំងខឹងនិងព្យាយាមទប់ទឹកភ្នែកប៉ុន្តែទប់មិនជាប់ពេលនេះវាកំពុងតែស្រក់ចុះមកហើយ ស្មានតែមកទីនេះអាចទទូលបានពាក្យលួងលោមខ្លះតែនេះគឺអត់តតែសោះព្រោះគេទទូលបានតែពាក្យសម្ដីនិងការស្រែកគំហគខ្លាំងៗ

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now