ភាគទី56;យើងទើបសមជាមួយនិងថេយ៍

2.1K 167 5
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 56


     គេទ្រាំណាស់ទ្រាំទាំងដែលក្នុងចិត្តខ្ទេចខ្ទាំអស់ទៅហើយរឹតតែមិនចង់ឃើញអ្នកណាចូលមកធ្វើជាស្និទ្ធស្នាលជាមួយមនុស្សដែលគេស្រលាញ់ បើអាចគេចង់ទៅច្រានប្រុសម្នាក់នោះចេញហើយប្រាប់ថា< កុំមកប៉ះពាល់មនុស្សរបស់យើង >ប៉ុន្តែគ្រប់យ៉ាងបានត្រឹមតែគិតប៉ុណ្ណោះ។
     យើងងាគមកមើលថេយ៉ុងវិញម្ដងហ្វីឡឹចបានជួនថេយ៉ុងមកដល់ក្នុងឡានតាមដែលគេបានប្រាប់មុននេះ ប៉ុន្តែមើលទៅគេពិតជាពេញចិត្តពេលបាននៅក្បែរថេយ៉ុងបែបនេះ
     « ខ្ញុំមកដល់ឡានហើយ អគុណលោកម្ដងទៀត »ថេយ៉ុងងាគមកញញិមដាក់ហ្វីឡឹចបន្តឹចជាការអគុណ សំណាងល្អណាស់ដែលបានគេជួយបែបនេះ។

     « បាទ ..ខ្ញុំឈ្មោះវ៉ាង ហ្វីឡឹច តើ..តើពួកយើងអាចធ្វើជាមិត្តនិងគ្នាបានទេ? »ហ្វីឡឹចញញិមរាយស្នេហ៍ដាក់នាយតូចថេយ៉ុង អាចថាគេបានស្គាល់ថេយ៉ុងរួចមកហើយប៉ុន្តែថេយ៉ុងដូចជាមិនទាន់ស្គាល់នាយទេទើបធ្វើការណែនាំខ្លួនបែបនេះ។

     « បាទ »គេមិនរើសអើងទេរឹតតែមិនបានថ្កើងរឹកជាតារាល្បី បើមានមិត្តថែមម្នាក់ទៀតក៏ល្អម៉្យាងមើលទៅហ្វីឡឹចក៏ជាមនុស្សល្អគេមិនស្ទាក់ស្ទើរក្នុងការយល់ព្រមធ្វើជាមិត្តនោះទេ។

     « ពិតជាល្អណាស់ »ហ្វីឡឹចសែនរំភើបចិត្តពេលដែលថេយ៉ុងយល់ព្រមធ្វើជាមិត្តតាមអ្វីដែលគេសុំ។

     « បាទ តែពេលនេះខ្ញុំត្រូវទៅហើយជួបគ្នាពេលក្រោយណា »នេះក៏ឈឹតពាក់កណ្ដាលយប់ហើយគ្មានពេលឯណាមកនិយាយរាក់ទាក់គ្នានោះទេ។

     « បាទ »ហ្វីញញិមបន្តឹចមុននិងបែក្រោយចាកចេញពីឡានរបស់ថេយ៉ុងទាំងចិត្តមិនចង់។

     « ឥកាសរបស់ឯងមកដល់ហើយហ្វីឡឹច »ហ្វីឡឹចនិយាយឡើងតឹចៗទាំងមាត់ញញិមមិនឈប់សោះ អារម្មណ៍គេនៅពេលនេះរៀបរាប់មិនត្រូវទេរំភើបផងភ័យផង រៀបរាប់យ៉ាងណាអោយយល់ទៅ?គេបានលួចស្រលាញ់ថេយ៉ុងមកយូរហើយតាំងតែពីថ្ងៃដែលគេបានឃើញថេយ៉ុងនៅកម្មវិធីពានរង្វាន់កាលពីមួយឆ្នាំមុនគ្រាន់តែថាពេលនោះគេមិនហ៊ានចូលទៅរាក់ទាក់ជាមួយថេយ៉ុងឡើយ គេគ្មានភាពក្លាហានចូលទៅក្បែរនាយតូចនោះទេ គេចេះតែនៅស្ទាក់ស្ទើរក្នុងចិត្តចេះតែតាមមើលគេមករហូត រហូតដល់ថេយ៉ុងមានជុងហ្គុកបាត់។ មានដឹងទេថាពេលគេដឹងពត៌មាននោះហើយគេទៅជាយ៉ាងណា?ពេលនោះគេឈឺចាប់ណាស់ គេផឹកគេយំអារម្មណ៍មនុស្សម្នាក់ដែលលួចស្រលាញ់មនុស្សម្នាក់ទៀតខ្លាំងវាឈឺចាប់ណាស់ គេក៏បានឃើញរូបបែកធ្លាយរបស់ជុងហ្គុកនិងថេយ៉ុងនៅមន្ទីពេទ្យដូចគ្នាគេឈឺរហូតហៅលែងលឺទៅហើយ ថាគេអាក្រក់ក៏បាននៅពេលដែលលឺដំណឹងថាជុងហ្គុកនិងថេយ៉ុងបានបែកគ្នាហើយ ម្ដងនេះគេមិនអាចបោះចោលឥកាសបានទេទោះបីដឹងខ្លួនឯងច្បាស់ថាមិនមានអ្វីយកទៅប្រៀបធៀបនិងអ្នកចាស់របស់គេបាន ប៉ុន្តែគេមិនអាចមើលងាយខ្លួនពេកទេស្រួលមិនស្រួលថេយ៉ុងអាចមើលគេឃើញក៏ថាបាន។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now