ភាគទី21;ពួកយើងក៏រៀបការទៅថេយ៍

3.9K 209 3
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 21



     រឿងមកដល់ដំណាក់កាលនេះហើយតើត្រូវធ្វើបែបណា?បើពេលនេះថេយ៉ុងមិនមានអ្នកណាគាត់ប្រហែលជាសប្បាយចិត្តលើកថេយ៉ុងអោយជុងហ្គុកដៃដប់ដប់ជាមិនខាន ប៉ុន្តែនេះគាត់បានជាប់ពាក្យជាប់សម្ដីជាមួយនិងខាងគ្រួសារហានបាត់ទៅហើយ មិនថាថេយ៉ុងរឺយូរីនគឺសុទ្ធតែជាតារាលំដាប់ជួរមុខគ្រាន់តែនៅផ្នែកផ្សេងគ្នាប៉ុណ្ណោះ ការConfirmក៏បានធ្វើរួចមិនថាអ្នកគាំទ្ររបស់ពួកគេទាំងពីររឺសិល្បៈផ្សេងសុទ្ធតែដឹងពីរឿងនេះ ប៉ុន្តែពេលនេះបែជាមកបន្ថែមតួជុងហ្គុកមកម្នាក់ទៀត ជុងហ្គុកជាមនុស្សដែលមានអំណាចខ្លាំងណាស់គាត់មិនហ៊ានសូម្បីតែមើលគេចំផងហើយចុះថេយ៉ុងកូនប្រុសរបស់គាត់ចេះទាក់ទងជាមួយជុងហ្គុកយ៉ាងម៉េច?ពេលជួបគ្នាមុនដំបូងយ៉ាងម៉េចទើបអាចទាក់ទងគ្នាបាន?គាត់មិនយល់ហើយក៏មិនយល់ ខ្វះមនុស្សលួចទាក់ទងណាស់មែនទេបានជាមកទាក់ទងម៉ាហ្វៀទៅវិញ

     លោកគីមនិងអ្នកស្រីគីមមិនអាចធ្វើអ្វីបានក្រៅតែពីអង្គុយនៅលើសាឡុងចាំមើលស្ថានភាពជំងឺរបស់ថេយ៉ុង ចំណែកឯជុងហ្គុកគេក៏លែងនិយាយអ្វីបន្តទៀតដែរគឺមានតែអង្គុយនៅជិតនាយតូច ទោះមានរឿងធំយ៉ាងណាក៏គេមិនទៅណាដែរគេចង់នៅក្បែរថេយ៉ុងបែបនេះលែងចង់ឃ្លាតមួយវិនាទីណាទៀតហើយ នេះក៏ម៉ោង9ហើយដែរប៉ុន្តែថេយ៉ុងនៅតែមិនទាន់ដឹងខ្លួនធ្វើអោយនាយក្រាសកាន់តែអន្ទះសារ

     « ហ្ហិមម..ជុង »សម្លេងគ្រហិមចេញពីដើមក.របស់ថេយ៉ុងគេមិនទាន់ទាំងបើកភ្នែកផងប៉ុន្តែឈ្មោះដែលគេហៅមុនដំបូងគេនោះគឺជុងហ្គុកធ្វើអោយអ្នកដែលបានស្ដាប់លឺហើយរំភើបកាន់តែខ្លាំង គេតែងតែជាមនុស្សទីមួយដែលថេយ៉ុងនិកដល់មិនថាក្នុងស្ថានភាពបែបណាក៏ដោយ

     « ថេយ៍..អូនដឹងខ្លួនហើយមែនទេ? »ជុងហ្គុកស្ទុះក្រោកឈរឡើងទាំងមានស្នាមញញិមជាប់នៅលើផ្ទៃមុខ ចំណែកឯលោកគីមនិងអ្នកស្រីគីមក៏ចូលទៅជិតថេយ៉ុងដូចគ្នាមុននេះពួកគាត់ក៏បានលឺថាថេយ៉ុងហៅឈ្មោះអ្នកណា

     « ជុង..»ភ្នែកដែលបិទអស់រយៈពេលរាប់ម៉ោងពេលនេះក៏បើកឡើងមកវិញ ស្នាមញញិមស្រាលៗក៏ផុសឡើងភ្លាមៗនៅពេលដែលឃើញថាអ្នកដែលនៅចំពោះមុខជាអ្នកណា ត្រូវហើយគេគឺចន ជុងហ្គុកគេត្រឡប់មកវិញហើយ

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now