ភាគទី53;ហ្គេមចាប់ផ្ដើម

2.9K 196 4
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 53


     ក្រោយពេលបញ្ចប់ការប្រគុំតន្ត្រីជុងហ្គុកក៏នាំថេយ៉ុងត្រឡប់ទៅសណ្ឋាគាវិញ ថេយ៉ុងប្រហែលជាហត់នឿយហើយគេចង់អោយថេយ៉ុងសម្រាកអោយបានច្រើនថ្ងៃស្អែកនេះគេក៏ត្រូវត្រឡប់ទៅវិញហើយ ម៉្យាងពេលនេះថេយ៉ុងកំពុងតែមានផ្ទៃពោះផងមិនអាចប្រហេសបានទេការងារមួយចំនួនគេក៏អោយចែខេនលុបចោដែរគេមិនអោយថេយ៉ុងធ្វើការខ្លាំងដូចមុនទេ។
     ពួកគេត្រឡប់មកដល់សេអ៊ូលវិញនៅម៉ោង4ល្ងាចព្រោះតែព្រឹកមិញនេះគេមិនងាយចេញមកទេ ថេយ៉ុងក៏បានគេងលើឡានបាត់ទៅហើយបើប្រើយន្តហោះវាងាយស្រួលជាងឡានប៉ុន្តែថេយ៉ុងគេមិនចង់ជិះយន្តហោះទេសុខចិត្តជិះឡានវិញ។

     « មកដល់ហើយមែនទេ?ហេតុអីក៏បីថេយ៍ចូលមកបែបនេះកូនប្រសារម៉ាក់កើតអី? »អ្នកស្រីចនដែលទើបតែចុះមកពីជាន់ខាងលើក៏ប្រញ៉ាប់ចូលមកសួរជុងហ្គុកទាំងបារម្ភពីថេយ៉ុង។

    « ថេយ៍គ្រាន់តែគេងលក់លើឡានតែប៉ុណ្ណោះម៉ាក់ »ជុងហ្គុកប្រាប់គាត់តាមដំណើរមើលទៅគាត់ប្រហែលជាបារម្ភពីកូនប្រសារណាស់ហើយ។

    « អញ្ចឹងនាំកូនប្រសារម៉ាក់ទៅខាងសម្រាកខាងលើចុះ ម៉ាក់ចេញទៅខាងក្រៅហើយ »អ្នកស្រីចនញញិមបន្តឹចមុននេះខំតែភ័យ។ មុននេះអ្នកស្រីគីមដែលជាម៉ាក់របស់ថេយ៉ុងបានទាក់ទងមកកាន់គាត់អោយគាត់ចេញមកខាងក្រៅព្រោះចង់និយាយពីរឿងឧបត្ថមសាលា។

     « បាទ »ជុងហ្គុកបីថេយ៉ុងទៅជាន់ខាងលើ មើលចុះប្រហែលជាហត់នឿយណាស់ហើយទើបគេងលក់មិនដឹងខ្លួនបែបនេះ។ ជុងហ្គុកនាំថេយ៉ុងទៅក្នុងបន្ទប់ដាក់អោយថេយ៉ុងគេងរួចរាល់ទើបគេចេញមកខាងក្រៅនិយាយការងារខ្លះៗជាមួយនិងវីន។

     « កាលពីល្ងាចមិញរឿងដែលឯងប្រាប់យើងនោះ? »ជុងហ្គុកចុះមកនិយាយជាមួយនិងកូនចៅជំនិតនៅសួនច្បារក្រោយភូមិគ្រិះនិយាយនៅត្រង់នេះក៏ល្អម៉្យាងដែរ។ កាលពីល្ងាចមិញវីនបានខលមកប្រាប់គេពីរឿងមួយចំនួនជាពិសេសមានរឿងមួយដែលគេខ្វល់នោះគឺ...

     « មែនហើយចៅហ្វាយ គេម្នាក់នោះត្រឡប់មកកូរ៉េវិញហើយប្រហែលជាបានដឹងពីដំណឹងកូនប្រុសខ្លួនឯងហើយមើលទៅនោះ »វីនដែលឈរជិតនោះក៏ចាប់ផ្ដើមរៀបរាប់និងសង្ស័យពីមូលហេតុព្រោះគេម្នាក់នោះខានមកជាន់ទឹកដីកូរ៉េអស់ជាច្រើនឆ្នាំហើយ។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now