ភាគទី43;សប្បាយសឹនចុះគីម ថេយ៉ុង

2.5K 176 3
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 43


នៅពេលថ្ងៃត្រង់ជុងហ្គុកត្រូវបានទៅវិមានញុាំបាយជាមួយប្រពន្ធប៉ុន្តែគេបែជាត្រូវអង្គុយស្ត្រេសនិងការងារដែលនៅចំពោះមុខទៅវិញ ឯកសារគរស្ទើរតែលេចក្បាលគេទៅហើយ នេះក៏ម៉ោង11ហើយដែរគេមិនទាន់បានញុាំអ្វីទេទោះបីចង់ញុាំក៏ញុាំមិនកើតចេះតែរកក្អួតចង្អោរមិនព្រមឈប់សោះ

តុកៗ..« ចូលមក »ពេលដែលលឺសម្លេងគោះទ្វាជុងហ្គុកក៏អនុញ្ញាតអោយចូលមកទាំងធុញទ្រាំ គេមិនបានខ្ជិលនិងការងារអ្វីទេប៉ុន្តែគេនិកថេយ៉ុងចង់ទៅរកថេយ៉ុង។

« លោកអគ្គនាយកដៃគូរសហការថ្មីសុំចូលជួប ចា៎ »លីនីនឈានជើងចូលមកក្នុងOfficeរបស់ជុងហ្គុកមុននិងអោនគោរពនាយតាមរបៀបបុគ្គលិកទូទៅ មុននេះនាងក៏មិនចង់ទាំងហ៊ានគោះទ្វារំខានផងប៉ុន្តែខាងដៃគូរសហការនោះគេចង់ជួបអគ្គនាយកដោយផ្ទាល់។

« អោយគេចូលមក »ជុងហ្គុកងក់ក្បាលបន្តឹចអនុញ្ញាត គេចង់ធ្វើការអោយឆាប់រួចអោយបានលឿនបំផុតនិងអាលបានទៅរកថេយ៉ុង លឺថាថ្ងៃនេះមានថតនៅពេលល្ងាចផង។

« ចា៎ »លីនីនអោនមុខចុះបន្តឹចមុននិងដើចេញទៅខាងក្រៅដោយប្ដូរអោយអ្នកផ្សេងទៀតចូលមក។

« សួស្ដីលោកចន »ស្រីស្រស់យ៉ាង វ៉ូរ៉ាដើចូលមកទាំងញញិមរាយមន្តស្នេហ៍ ស្លៀកពាក់លេចលើក្រោមដូចចូលក្លិបយ៉ាងអញ្ចឹង តើនាងមកធ្វើការរឺក៏មកទាក់ប្រុសអោយប្រាកដ?

« មានការអីក៏និយាយមក »ជុងហ្គុកមិនចង់អូសបន្លាយពេលយូរក៏ចាប់ផ្ដើមនិយាយសាច់ការតែម្ដង។ឈប់ទៅអារឿងចង់ចាប់គេនោះគ្រាន់តែមើកគេដឹងថានាងមានបំណងអ្វីបាត់ទៅហើយ ប៉ុន្តែចូលរួមសោកស្ដាយផងគេមិនចាប់អារម្មណ៍ទេ។

« គឺ...»វ៉ូរ៉ាញញិមបន្តឹចមុននិងចង់ដើចូលទៅជិតជុងហ្គុក ប៉ុន្តែក៏ត្រូវឈប់ភ្លាមៗពេលដែលលឺពាក្យសម្ដីរបស់នាយក្រាសជុងហ្គុកដែលនាងលួចចាប់អារម្មណ៍។

« ឈប់ត្រង់និងហើយ..កុំចូលមកជិតខ្ញុំ »ជុងហ្គុកហាមនាងទុកជាមុន គេមិនចង់នៅក្បែរស្រីណានោះទេនៅកាន់តែឆ្ងាយកាន់តែល្អមួយទៀតក្លឹនទឹកអប់នាងឆួលខ្លាំងណាស់ស្ទើរតែអោយគេទប់ក្អួតមិនបានទៅហើយ។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now