ភាគទី24;អាណិតកូន

4.5K 243 5
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 24


     ពត៌មានវាមិនបានស្ងាត់ទៅដោយងាយៗនោះទេវាកាន់តែផ្ទុះឡើងជាលំដាប់ហើយអ្វីដែលសំខាន់នោះខាងស្រីគឺតែងតែមានព្រាបជាងខាងប្រុស ដូចជាពេលនេះអញ្ចឹងមិនទាន់ដឹងរឿងអ្វីច្បាស់ផងខាងនោះចេញមើលជេរដៀលបាត់ទៅហើយ។ ទទូលស្គាល់ថាអ្នកគាំទ្ររបស់ថេយ៉ុងច្រើនជាងយូរីន ប៉ុន្តែកុំភ្លេចថាយូរីនជាមនុស្សស្រីនៅពេលដែលចេញពត៌មានបែបនេះមកគ្រប់គ្នាគឺអាណិតនាងគិតថានាងជាជនរងគ្រោះ ពួកគេប្រើពាក្យសម្ដីមិនសមរម្យដាក់ថេយ៉ុងយ៉ាងច្រើនអ្នកខ្លះមិនដែលគាំទ្រសិល្បៈអ្វីផងក៏ចូលមកនិយាយមើលងាយថេយ៉ុងជាមួយនិងគេឯងដែរ គិតទៅថាវាសមរឺអត់? ចំណែកឯខាងផលិតកម្មកំពុងតែឈឺក្បាលជាមួយនិងរឿងនេះដូចគ្នាចង់ទាក់ទងទៅថេយ៉ុងក៏មិនបានចង់ចូលទៅរកដល់មន្ទីពេទ្យក៏មិនបានព្រោះថាកូនចៅរបស់ជុងហ្គុកបានហាមមិនអោយសូម្បីតែឈានជើងចូលមន្ទីពេទ្យ គ្រាន់តែប្លែកត្រង់ថាប៉ាម៉ាក់របស់ថេយ៉ុងដែលធ្លាប់តែកាន់ជើងនិងឈរនៅខាងយូរីនមករហូតពេលនេះក៏បាត់មិនឃើញស្រមោល

     « នេះបងថេយ៍ពិតជាលួចទាក់ទងនិងអ្នកផ្សេងពិតមែនទេ? »យូរីនដើចុះដើឡើងពេញបន្ទប់ទទូលភ្ញៀវទាំងមាននូណាដែលជាអ្នកចាត់ការរបស់នាងនៅអង្គុយក្បែរនោះជាមួយនិងលោកហាននិងអ្នកស្រីហាន

     « នេះជាមនុស្សប្រុសថែមទៀតណាអូនរីន »នូណាដែលអង្គុយមើលពត៌មានមួយព្រិកធំហើយនោះក៏និយាយឡើងទាំងហួសចិត្ត ប៉ុន្តែនាងមិនសូវជាជឿប៉ុន្មានទេព្រោះជាមនុស្សប្រុសដូចគ្នាប៉ុន្តែការអោបធ្វើអោយនាងស្ទាក់ស្ទើរថាពិតរឺអត់ ព្រោះមិត្តភក្តិប្រុសឯណាគេអោបគ្នាដូចគូរស្នេហ៍បែបនេះ

     « ខ្ញុំមិនជឿទេ គេគ្រាន់តែប្រឌឹតពត៌មានប៉ុណ្ណោះ »យ៉ាងណាពត៌មានទើបតែចេញហើយក៏មិនទាន់មានការបកស្រាយខាងណាចេញមកដែរជាពិសេសគឺថេយ៉ុង ពេលនេះស្ងាត់ជ្រៀបគ្មានចេញមកនិយាយអ្វីសូម្បីតែបន្តឹច បើអាចណានាងចង់តែសម្រុកចូលទៅសួរអោយដល់មន្ទីពេទ្យតែម្ដងទេ

     « មើលចុះមានអ្នកអាណិតអូនរីនច្រើនណាស់ »នេះជាចំណុចដែលយូរីនចូលចិត្ត ទោះបីថេយ៉ុងមានបញ្ហាក៏នាងនៅតែជាតួដែលគូរអោយអាណិតសម្រាប់មនុស្សគ្រប់គ្នាព្រោះនាងមានឈ្មោះថាមនុស្សស្រីមកធ្វើជាខែលការពារនេះហើយ កាលពីនាងមានបញ្ហាធំលើកមុនថេយ៉ុងមិនបានធ្វើអ្វីសោះក៏បន្ទោសថេយ៉ុងថាមិនចេះខ្វល់ពីគូរដណ្ដឹង ពេលនេះថេយ៉ុងជួបបញ្ហាដល់ថ្នាក់គេងនៅមន្ទីពេទ្យចេញពត៌មានអ្វីមួយមកទៀតថេយ៉ុងនៅតែត្រូវបានគេស្ដីបន្ទោស ហើយនាងតែងតែត្រូវជានិច្ចហើយវាក៏ជាក្រឡាដែលនាងរៀបដើម្បីឡើងកាន់តែខ្ពស់ដូចគ្នា

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now