ភាគទី58;ថេយ៉ុងមិនល្អត្រង់ណាមែនទេទើបឯងបែកពីគេ?

1.9K 131 5
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 58


ប្រហែលជាប្រាំនាទីថេយ៉ុងក៏ដើត្រឡប់មកវិញ ពួកគេបានញុាំអារហារថ្ងៃត្រង់ជាមួយគ្នាតាមធម្មតា ថេយ៉ុងក៏មិនបាននិយាយអ្វីច្រើនជាមួយនិងហ្វីឡឹចដែរគេសួរមកក៏ឆ្លើយតែប៉ុណ្ណឹងខុសពីហ្វីឡឹចដែលតែងតែសួរនាំថេយ៉ុងគ្រប់យ៉ាងព្រោះចង់ស្និទ្ធស្នាលនិងថេយ៉ុង។ គេដឹងថាថេយ៉ុងអាចជាមិនទាន់ភ្លេចអ្នកចាស់ទេប៉ុន្តែគេនិងខំប្រឹងអោយថេយ៉ុងយកគេជំនួសម្នាក់នោះអោយទាល់តែបានទោះបីត្រូវលះបង់អ្វីក៏ដោយ គ្រប់យ៉ាងព្រោះគេស្រលាញ់ថេយ៉ុងប៉ុណ្ណោះ។
ថេយ៉ុងគេចង់ធ្វើខ្លួនតាមបែបធម្មតាខ្លះគេមិនចង់ធ្វើខ្លួនជារបៀបតារាបិទមុខបិទក្រោយដោយគ្មានសេរីភាពឡើយ គេក៏ចង់ធ្វើទៅតាមមនុស្សធម្មតាចង់អ្នកណាលួចថតក៏ស្រេចទៅតាមនោះចុះ ចង់ចុះពត៌មានសង្ស័យអ្នកណាក៏ស្រេចតែចិត្តព្រោះអ្នកដែលពិតប្រាកដគេដឹងស្រាប់ហើយថាជាអ្នកណា។
« អគុណលោកណាស់ដែលកំដរញុាំអារហារថ្ងៃត្រង់ »ក្រោយពីញុាំរួចថេយ៉ុងក៏មិនភ្លេចគូរសមដែរម៉្យាងហ្វីឡឹចគេជាអ្នកចេញថ្លៃអារហារមួយពេលនេះថែមទៀត។
« មិនអីទេ ចុះថេយ៍វិញចង់ទៅណាបន្តទៀតចាំខ្ញុំជួនទៅ »យកឥកាសនេះមកធ្វើជាអន្ទាក់ដើម្បីបានក្បែរថេយ៉ុងអោយបានកាន់តែច្រើន ថេយ៉ុងទៅណាក៏គេស្ម័គ្រចិត្តជួនទៅដែរប្រសឹនបើថេយ៉ុងចង់ គេត្រូវតែប្រើពេលវេលាដើម្បីសន្សំពិន្ទុរអោយខ្លួនឯង។
« កុំអីល្អជាង ខ្ញុំរំខានលោកមកយូរហើយ »ថេយ៉ុងបដិសេដយ៉ាងគូរសមបំផុត គេមិនត្រូវបដិសេដដោយផ្ដាច់ការនោះទេគេត្រូវទុកមុខអោយនាយខ្លះ។ គេអាចទាយដឹងបាត់ទៅហើយថាហ្វីឡឹចកំពុងតែគិតអ្វីមកលើគេទើបគេកាន់តែចង់រក្សារគម្លាត គេមិនចង់យកអ្នកណាមកធ្វើជាធ្នាក់ដើម្បីលុបពត៌មានគេនិងជុងហ្គុកទេព្រោះចុងក្រោយអ្នកដែលឈឺចាប់មិនមែនជាគេទេប៉ុន្តែជាហ្វីឡឹចផ្ទាល់។
« មិនរំខានអ្វីនោះទេថេយ៍ »ហ្វីឡឹចនៅតែរឹងទទិងចង់ជួនថេយ៉ុងទៅដដែលទោះបីនាយតូចបដិសេដក៏ដោយ។
« ខ្ញុំថាកុំអីល្អជាង ខ្ញុំត្រូវទៅហើយលាហើយណា »មិនចង់និយាយច្រើនដដែលៗថេយ៉ុងក៏ទាញការបូបចាកចេញទៅតែម្ដងចំណែកឯអង្គរក្សដែលចាំនៅខាងក្រៅហាងក៏ដើតាមការពារនាយតូចតាមតួនាទី។ ថ្ងៃនេះគេមានថតតែពេលព្រឹកដល់ថ្ងៃត្រង់ទេចាប់ពីម៉ោងនេះទៅគេទំនេរ ទើបចង់ទៅសម្រាកនៅភូមិគ្រិះច្រើនជាងជាពិសេសគេមានកូនគេមិនគូរដើច្រើនពេកទេ។
យើងងាគមកមើលជីមីននិងយ៉ុនហ្គីឯណ្ណេះវិញម្ដងពួកគេបានក្លាយជាសង្សារនិងគ្នាទៅហើយតាំងពីយប់ថ្ងៃជប់លៀងជុំគ្រួសារមកម្លេះ គ្រាន់តែថាពេលនេះកំពុងតែរកាំរកូសនិងគ្នាព្រោះតែ...
« កុំមកជិតខ្ញុំ »ជីមីនសន្លក់យ៉ុនហ្គីដែលចេះតែព្យាយាមចូលមកក្បែរគេ ប្រាប់ហើយថាកុំៗនៅតែខឹតៗ ប្រយ័ត្នទ្រាំមិនបានចាក់ថ្នាំសម្លាប់ចោលឥឡូវហើយកុំចង់ហក់ជាមួយនិងលោកដុកទ័រផាក ជីមីន។
« បងមិនបានធ្វើអីខុសទេមីន »ពេលនេះខ្លាកំណាចដូចជាយ៉ុនហ្គីក៏ប្រែមកជាឆ្មាដែលគូរអោយស្រលាញ់ គេមិនបានធ្វើអ្វីខុសសោះប៉ុន្តែជីមីនបែជាមកខឹងមិនចង់និយាយរកគេទៅវិញ។
« លោកមិនបានធ្វើខុសតែមិត្តរបស់លោកធ្វើខុសលើមិត្តរបស់ខ្ញុំ »អោយតែថាខឹងដឹងតែប្រើសព្វនាមលោកហើយនិងខ្ញុំហើយ ហើយនេះក៏ជាមូលហេតុដែលជីមីនខឹងយ៉ុនហ្គីដូចគ្នាគេរករឿងឈ្លោះតាំងពីថ្ងៃដែលដឹងដំណឹងពីរឿងដែលជុងហ្គុកប្រកាសបែកគ្នាជាមួយថេយ៉ុងជាសាធារណៈមកម្លេះ។
« ជីមីនហារឿងរបស់អាហ្គុកនិងរឿងរបស់យើងផ្សេងគ្នាណាអូន »អោយគេធ្វើបែបណាទៅនៅពេលនេះទោះចង់ពន្យល់អ្វីនិយាយអ្វីក៏ជីមីនមិនខ្វល់ជាមួយនិងគេដែរ គិតតែពីដេញតែប៉ុណ្ណោះ។
« ខ្ញុំមិនខ្វល់ អញ្ជើញចេញបានហើយបន្តឹចទៀតខ្ញុំត្រូវវះកាត់ »ជីមីនបែមុខចេញមិនខ្ចីមើលមុខយ៉ុនហ្គី។ នាយក្រាសនេះណាតាមលួងគេប៉ុន្មានថ្ងៃហើយតាមឥតល្ហែគ្រប់ពេលគ្រប់កន្លែងរហូតគេឆ្ងល់ថានាយគ្មានការងារធ្វើទេរឺ? សូម្បីតែនេះជាមន្ទីពេទ្យក៏គេមកតាមដល់ទីនេះដែរ។
« តែ...»
« បើមិនចេញទៅទេយើងបែក..»ដោយសារតែឃើញថាអ្នកជាសង្សារនៅតែប្រកែកតវ៉ាមិនព្រមចេញទៅទើបជីមីនចង់យកពាក្យបែកមកគម្រាម។
« បានៗ..បងទៅហើយៗ »យ៉ុនហ្គីនិយាយកាត់យ៉ាងលឿនមិនចង់លឺពាក្យថាបែកគ្នាចេញពីមាត់មនុស្សជាទីស្រលាញ់ទេទម្រាំតែអាចមកធ្វើជាសង្សារគ្នាមិនមែនជារឿងងាយទេ។
« អញ្ជើញ »ជីមីនលួចសើចតឹចៗពេលដែលឃើញថាយ៉ុនហ្គីរត់ចេញទៅយ៉ាងលឿន មើលទៅប្រហែលជាខ្លាចគេសុំបែកណាស់ហើយ។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now