ភាគទី45;ហេតុអីមានឈាម?

2.9K 225 10
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 45



     ការថតត្រូវចាប់ផ្ដើមនៅម៉ោង8ថេយ៉ុងក៏ទៅតាមការណាត់ទុកគេមិនចង់អោយខកខានដល់ការថតនោះទេគេមានការងារត្រូវថតផ្សេងទៀត ឥឡូវនេះគេសម្រុកខ្លាំងផ្នែកmodelតែម្ដងចំណែកច្រៀងក៏គេមិនចោលដែរគ្រាន់តែមិនសូវជាសកម្មដូចជាការថតម៉ូត។ ការងារមានគេទាក់ទងមកជារឿយៗរហូតទទូលលែងអស់គេមិនចង់យកពេលទៅធ្វើការច្រើនពេកទេហើយគេក៏មិនទាន់មានឥកាសទៅរកជុងហ្គុកនៅក្រុមហ៊ុនដែរ។
     ជុងហ្គុកឯណ្ណេះវិញក៏ដូចគ្នាគេចាប់ផ្ដើមរវល់ខ្លាំងនិងការងាររកតែពេលវេលាទៅជួបមនុស្សជាទីស្រលាញ់ក៏មិនបានផង ប៉ុន្តែគេនិងព្យាយាមទំនេរពេលណាគេនិងឆ្លៀតនាំថេយ៉ុងទៅដើលេងអោយបានច្រើនថ្ងៃទុកជាការក្រេបទឹកឃ្មុំទៅចុះព្រោះថ្ងៃដែលពួកគេរៀបការដំបូងៗមិនបានទៅណានោះទេម្នាក់ៗប្រញ៉ាប់មកវិញនិងបានទៅធ្វើការ។

      « ចៅហ្វាយពេលនេះហ្វាង ដុងស៊ុកកំពុងតែរត់ចេញពីការតាមចាប់របស់ប៉ូលីសហើយ លោកម្ចាស់ចង់ធ្វើយ៉ាងណាបន្ត? »គ្រាន់តែលឺពីពត៌មាននេះភ្លាមវីនក៏ប្រញ៉ាប់រត់មកផ្ដល់ដំណឹងដល់អ្នកជាចៅហ្វាយអោយបានដឹង ( ចាប់ពីភាគនេះទៅadminសុំប្ដូរអោយវីនហៅជុងហ្គុកថាចៅហ្វាយវិញ )

     « វាមានថ្ងៃនេះអោយទាល់តែបាន »ជុងហ្គុកញញិមចុងមាត់ពេញចិត្តនិងអ្វីដែលខ្លួនបានលឺ ទីបំផុតថ្ងៃនេះក៏មកដល់ថ្ងៃដែលដុងស៊ុកធ្លាប់មកដល់ដំណាក់កាលជាឆ្កែទាល់ច្រករត់គេចពីសំណាញ់ច្បាប់ គ្រប់យ៉ាងមិនថាក្រុមហ៊ុន ក្លឹបសុទ្ធតែត្រូវរលាយនៅមានរឿងជួញដូរមនុស្សបន្ថែមទៀតបើប៉ូលីសចាប់បានគេចមិនផុតពីជាប់គុកអស់មួយជីវិតនោះទេហើយនេះក៏ជាអ្វីដែលគេចង់បានដូចគ្នា។ គ្រាន់តែដុងស៊ុករឿងអ្វីដែលថាជុងហ្គុកចាត់ការមិនបាននោះ?គេចង់សម្លាប់ចោលពេលណាក៏បាន ប៉ុន្តែគេមិនធ្វើព្រោះគេរងចាំថ្ងៃដែលដុងស៊ុកឃើញអ្វីដែលខ្លួនសាងឡើងរលាយនៅចំពោះមុខ វាខូចចិត្ត ឈឺចាប់... ហើយគិតមែនទេថាគ្រប់យ៉ាងសុទ្ធតែប៉ូលីសរកឃើញ គិតខុសហើយគ្រប់យ៉ាងសុទ្ធតែជុងហ្គុកជាអ្នករៀបចំទាំងអស់។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Dove le storie prendono vita. Scoprilo ora