ភាគទី46;លិទ្ធផលដែលប្រហ៊ើនជាមួយប្រពន្ធយើង

2.7K 201 3
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 46


     ជុងហ្គុកមិនចាំយូរក៏ប្រញ៉ាប់ចូលមកលើកទ្រកាយតូចរបស់ប្រពន្ធជាទីស្រលាញ់មកក្នុងដៃជំនួសចែខេន សម្លេងយំរបស់ថេយ៉ុងធ្វើអោយបេះដូងរបស់គេឈប់លោទម្ដងៗទៅហើយ។ តើថេយ៉ុងកើតអី?ហេតុអ្វីក៏ក្លាយជាបែបនេះ?នៅមានឈាមចេះតែហូស្រក់មកថែមទៀត។

      « ជុង..ហុិកៗ ជុង...»ពេលនេះគេឈឺសូម្បីតែកម្រើកខ្លួន ពេលបាននៅក្នុងដៃអ្នកជាប្ដីធ្វើអោយគេមានអារម្មណ៍ថាកក់ក្ដៅនិងសុវត្តិភាពខ្លះ។

     « បងនៅត្រង់នេះហើយថេយ៍..បងនាំអូនទៅពេទ្យណា »ជុងហ្គុកមិននិយាយអ្វីច្រើនបន្តទៀតក៏ប្រញ៉ាប់លើកបីថេយ៉ុងចេញទៅខាងក្រៅឡានពេទ្យដែលបានខលហៅក៏មកដល់ល្មម ទើបជុងហ្គុកលើកបីថេយ៉ុងចូលទៅក្នុងឡានពេទ្យដោយខ្លួនឯងចូលទៅជាមួយដែរ។

     « មើលទៅអ្នកជំងឺមិនស្រួលទេ »គ្រូពេទ្យដែលអង្គុយក្បែរនោះចាប់ផ្ដើមធ្វើមុខភ័យៗ ព្រោះតែគាត់ដឹងនិងស្គាល់ថាជុងហ្គុកជាអ្នកណា គាត់និយាយថាមិនស្រួលនោះគឺនៅពេលដែលឃើញឈាមហូរស្រក់តាមចន្លោះជើងគាត់អាចទាយដឹងទៅហើយថាអ្នកជម្ងឺម្នាក់នេះកើតអី យ៉ាងណាទៅដល់មន្ទីពេទ្យកាន់តែលឿនកាន់តែល្អ។

     « គ្រូពេទ្យចង់និយាយពីអី? »ជុងហ្គុកកាន់ដៃថេយ៉ុងជាប់ ក្នុងទ្រូងល្ហល្ហេវរកថាមិនត្រូវអារម្មណ៍នៃការភ័យខ្លាចចាប់ផ្ដើមកើតឡើងសារជាថ្មីនៅពេលដែលថេយ៉ុងសន្លប់ស្ដូកស្ដឹង។

     « ខ្ញុំមិនអាចបកស្រាយអ្វីនៅពេលនេះទេ »

     មិនយូរប៉ុន្មានឡានពេទ្យដែលបើកក្នុងល្បឿនលឿនដែលមានការអនុគ្រោះពីអ្នកបើកបរផ្សេងៗតាមបណ្ដោយផ្លូវ ក៏បានមកដល់មន្ទីពេទ្យនិងប្រញ៉ាប់នាំថេយ៉ុងចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អោយលឿនបំផុតតាមដែលអាចធ្វើបានដោយមានជុងហ្គុករត់តាម នាំអោយផ្អើលមនុស្សពេញមន្ទីពេទ្យ ។

     « សុំទោសផងលោក សូមរងចាំនៅខាងក្រៅ »ពេលចូលមកដល់បន្ទប់សង្គ្រោះគ្រូពេទ្យម្នាក់ក៏បានហាមជុងហ្គុកពេលដែលឃើញនាយចង់ចូលទៅខាងក្នុងដែរ។ អ្នកគ្រូពេទ្យនោះនិយាយរួចក៏ប្រញ៉ាប់បិទទ្វាចូលទៅខាងក្នុង

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Où les histoires vivent. Découvrez maintenant