ភាគទី57;មិនអាចប្រៀបនិងអ្នកចាស់

2.3K 171 3
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 57


      គេចង់អោយមានពត៌មានពីការបែកគ្នារបស់គេនិងថេយ៉ុងប៉ុន្តែមិនបានចង់អោយមានពត៌មានថាមានអ្នកជំនួសនោះទេ គ្រាន់តែចេញបញ្ជាក់ថាពួកគេបែកគ្នាភ្លាមមារឈ្នានីសចេញមកមិនដឹងមកពីណាខ្លះទេធ្វើអោយគេកាន់តែឈឺក្បាលមួយកម្រឹតទៀតប៉ុន្តែគេមិនអាចបញ្ចេញការហួងហែងពីថេយ៉ុងអោយអ្នកផ្សេងដឹងឡើយ។

     « ចៅហ្វាយ នៅយប់នេះហ្វាង ដេវុកដឹកជញ្ជួនទំនិញអោយពួកឆ្មួញអស់នោះហើយ »វីនចូលមករាយការណ៍ប្រាប់ចៅហ្វាយតាមអ្វីដែលគេទទូលដំណឹងបាន។

     « ល្អ..យើងមិនអោយវានៅសុខស្រួលរហូតទេ »គិតមែនទេថាគេព្រមនៅស្ងៀមអោយពួកខាងនោះសេុីបពីគឹតែម្ខាង មានទៅមានមកបែបនេះហើយ។មិនមែនគេមិនដឹងទេថាខាងរបស់គ្រួសារហ្វាងបញ្ជួនអ្នកអោយមកសេុីបពីគេទោះបីគេសម្លាប់ចោលច្រើនយ៉ាងណាក៏នៅតែមានដូច្នេះហើយទើបគេព្រមនៅឆ្ងាយពីថេយ៉ុងមិនចង់យកជីវិតប្រពន្ធកូនមកលេងសើចដូចជាខ្លួនឯងនោះទេ ម៉្យាងមិនមែនតែត្រកូលហ្វាងទេគេក៏បានអោយមនុស្សទៅសេុីបពីខាងនោះដូចគ្នា មានទៅមានមកតែធ្លោយបន្តឹចអាចនិងដួលក៏ថាបាន។

     « ចៅហ្វាយចង់ធ្វើបែបណា? »

     « គ្រាន់តែយករឿងនេះទៅប្រាប់ប៉ូលីសទៅ បើវាឆ្លាតវានិងរួចខ្លួនតែបើវាល្ងង់ក៏ចូលគុកទៅ »ជុងហ្គុកញញិមចុងមាត់ គេដឹងថាគ្រាន់តែប៉ូលីសប៉ុណ្ណឹងមិនអាចធ្វើអ្វីទៅកាន់លោកហ្វាងបានទេប៉ុន្តែក៏ល្មមអោយខាងពួកនោះឈឺក្បាលវិលមុខឆ្លេឆ្លាបានបន្តឹចដែរ។

     « បាទ ខ្ញុំនិងទៅរៀបចំ »វីនអោនមុខចុះបន្តឹចមុននិងដើចេញពីofficeរបស់ជុងហ្គុក រឿងការងារបែបនេះគេមិនអាចលេងសើចបានទេ លេងសើចក៏ត្រូវមានកាលៈទេសៈដែរ។

     « វាជាការចាប់ផ្ដើមប៉ុណ្ណោះ »ជុងហ្គុកក្រោកឈរឡើងដើទម្រង់ទៅមើលទេសភាពទីក្រុងសេអ៊ួលពីជាន់ខាងលើ ភ្នែកសម្លឹងមើលទៅឆ្ងាយសែនឆ្ងាយមិនដឹងថាគេកំពុងគិតដល់អ្វីខ្លះនោះទេ។ នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះវានៅបន្តបន្ទាប់ទៀតអ្នកដែលចាញ់គឺជាអ្នកដែលត្រូវស្លាប់និងបាត់បង់គ្រប់យ៉ាង។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now