ភាគបញ្ចប់;ក្ដីស្រលាញ់

4K 225 3
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគបញ្ចប់



     ពេលចូលមកដល់បន្ទប់ជុងហ្គុកក៏ប្រញ៉ាប់ដាក់អោយកូនគេងនិងចូលទៅងួតទឹកអោយប្រពន្ធ អាចថានេះជាទម្លាប់គេបាត់ទៅហើយរកឯណាបានឥកាសបានចំណេញនោះតាំងពីអាកូនក្បាលខូចនេះកើតមកមិនសូវបានគេងអោបប្រពន្ធពេញដៃម្ដងទេ។
     « ជុងអូនចង់គេង »ក្រោយងួតទឹករួចជុងហ្គុកក៏នាំថេយ៉ុងមកគេងដោយខ្លួនតាមទ្រោបពីលើ ចំណែកឯនាយតូចធ្វើមុខជួរមិនឈប់ពេលដែលប្ដីតាមលូកលាន់បែបនេះរកតែបិទភ្នែកគេងក៏មិនបាន។
     « បងសុំថើបបន្តឹចមកណា..»ជុងហ្គុកមើលទៅថេយ៉ុងទាំងក្រសែរភ្នែកគូរអោយអាណិតដើម្បីអោយថេយ៉ុងទាន់ចិត្ត គេមិនបានចង់ធ្វើអ្វីលើសនិងទេព្រោះគេដឹងថាថេយ៉ុងទើបតែវះកាត់គេគ្រាន់តែចង់ប៉ះចង់ស្ទាបចង់ថើបប៉ុណ្ណោះ។
     « តែបន្តឹចទេណា »នាយតូចសួរបញ្ជាក់មុខនិងជឿមិនបានទេ លើកមុនក៏និយាយបែបនិងដែរតែមានឯណាថើបផងបឺតផងចង់ស្ទះខ្យល់តែគេនៅតែមិនដាចៀចិត្ត។
     « បាទ »ជុងហ្គុកញញិមទាំងសប្បាយចិត្តដែលប្រពន្ធអនុញ្ញាតទើបអោនទម្លាក់បបូរមាត់លើបបូរមាត់តូចតែមិនទាន់បានកម្រើកផងស្រាប់តែ...
     « ង៉ា..ង៉ា...»ចាយយ៉ុងស្រាប់តែស្រែកយំភ្លាមៗនាំអោយថេយ៉ុងប្រញ៉ាបច្រានជុងហ្គុកចេញរត់ទៅលើកកូនមកបីដើម្បីលួងលោមអោយបាត់យំ។
     « លោកប្ដីហា ឆុងទឹកដោះគោអោយកូន ចាយប្រហែលជាឃ្លានហើយ »ថេយ៉ុងលួងកូនបណ្ដើរស្រែកប្រាប់អ្នកជាប្ដីបណ្ដើរ ចំណែកឯជុងហ្គុកក៏ដើទៅឆុងទឹកដោះគោអោយកូនទាំងមុខក្រញ៉ូវវីសនិងបានហើយកូនទន្សាយមកកាត់ចង្វាក់បាត់។
     « មើលកូនបន្តឹចទៅជុង..អូនចុះទៅខាងក្រោមបន្តឹចសឹន »ក្រោយពេលដែលលួខកូនបាត់យំដាក់ទឹកដោះអោយកូនបៅហើយថេយ៉ុងក៏សុំដកខ្លួនទៅខាងក្រោមទុកអោយជុងហ្គុកនៅមើលកូនម្ដង។
       « ថ្ងៃក្រោយណាបើកូនចង់យំគូរតែមើលស្ថានភាពផង កុំមកកាត់ចង្វាក់មនុស្សចាស់អញ្ចឹងបាបណាស់កូន »ជុងហ្គុកនិយាយទូន្មានប្រៀនប្រដៅកូនធ្វើដូចកូនស្ដាប់យល់យ៉ាងអញ្ចឹងចំណែកចាយយ៉ុងសម្លឹងមុខប៉ារបស់គេម៉ក់ៗចង់យំបន្តឹចអីបន្តឹច។
      « ហាមយំតែយំប៉ាបោះកូនតាមបង្អួចហើយ »ជុងហ្គុកគម្រាមកូនទុកមុនពេលដឹងថាកូនពេបមាត់រកយំហើយក៏បានផលពិតមែនចាយយ៉ុងមិនហ៊ានយំនោះទេ ទើបជុងហ្គុកសើចឡើងនិងថើបកូនប្រុសបណ្ដូលចិត្តជាច្រើនខ្សឺត។
 
     ពេលវេលាដើទៅមុខឥតឈប់ឈរមិនបានរងចាំអ្នកណាម្នាក់ឡើយ ធ្មិចបើកៗរយៈពេលពីរឆ្នាំក៏បានកន្លងផុតទៅយ៉ាងឆាប់រហ័សពេលនេះចាយយ៉ុងរបស់យើងក៏មានអាយុពីរឆ្នាំហើយដែរគេទាំងចេះទាំងឆ្លាតគ្រាន់តែរពីសបន្តឹច  គេប្រៀបដូចជាកែវភ្នែករបស់គ្រួសារគីមនិងគ្រួសារចនយ៉ាងអញ្ចឹង។ ចំណែកថេយ៉ុងវិញគេក៏បានឈានជើងចូលមកក្នុងសិល្បៈវិញហើយដែរហើយក៏ពេលវេលាដែលអ្នកគាំទ្រគ្រប់រូបទន្ទិមរងចាំដូចគ្នាក្រោយបាត់វត្តមានអស់រយៈពេលពីរឆ្នាំ។ ពត៌មាននៅថ្ងៃនេះពិតជាផ្ទុះខ្លាំងណាស់នៅរឿងរបស់ថេយ៉ុងអ្វីដែលពិសេសគឺគេបានពរកូនមកកន្លែងថត វីឌីអូបូកផ្សំជាមួយរូបភាពជាច្រើបានចែកចាយពាសពេញបណ្ដាញសង្គមធ្វើអោយអ្នកគាំទ្រផ្ទុះការវែកញែក។
     < ក្មេងដែលថេយ៉ុងពរជាអ្នកណា? >
      < បាត់ទៅពីរឆ្នាំបងមានកូនហើយ >
      < មិនមែនជាកូនរបស់ថេយ៉ុងក៏ថាបាន >
      < អេឈប់សឹន..ក្មេងប្រុសម្នាក់នោះដូចជាធ្លាប់ឃើញនៅជាមួយលោកចនដែរ >
     ......
     មតិជាច្រើនបានលេចឡើងនៅក្នុងបណ្ដាញសង្គមអ្វីដែលពួកគេចាប់អារម្មណ៍បំផុតនោះគឺក្មេងដែលថេយ៉ុងនាំមកជាក្មេងតែម្នាក់ដែលឃើញនៅជាមួយជុងហ្គុក នេះកុំប្រាប់ណាថាបាត់ទៅពីរឆ្នាំទៅលួចនៅជាមួយគ្នា។អ្នកវែកញែកនៅតែវែកញែកមិនព្រមឈប់ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់ថេយ៉ុងទៀតទេ មែនហើយយប់នេះគេក៏ចូលរួមកមុមវិធីសម្ភាសមួយកន្លែងដែរគេដឹងច្បាស់ថាមិនអាចរួចផុតនិងសំណួរនោះឡើយ ប៉ុន្តែគេក៏ត្រៀមខ្លួនក្នុងការឆ្លើយសំណួរទាំងនោះរួចហើយដែរសល់រយៈពេលតែមួយឆ្នាំទៀតប៉ុណ្ណោះកុងត្រាក៏ត្រូវបញ្ចប់ហើយក៏ដល់ពេលដែលគេត្រូវដើចេញពីវិស័យនេះដូចគ្នាទោះបីស្រលាញ់អ្នកគាំទ្រយ៉ាងណាក៏ដោយក៏គេមិនអាចភ្លេចពីក្ដីសុខគ្រួសារនោះដែរ។
      នៅក្នុងកម្មវិធីសម្ភាសMacក៏បានសួរសំណួរយ៉ាងច្រើនទៅកាន់ថេយ៉ុងមុនដំបូងវាគ្រាន់តែជាសំណួរធម្មតាៗប៉ុណ្ណោះប៉ុន្តែក្រោយមកទៀតសុទ្ធតែជាសំណួរខ្លឹម
     « ប្អូនថេយ៍អាចបកស្រាយពីទំនាក់ទំនងរបស់ប្អូននិងលោកចនបានទេ? »នេះជាអ្វីដែលគ្រប់គ្នាចង់ដឹងនិងរងចាំអស់រយៈពេលពីរឆ្នាំទៅហើយនៅតែគ្មានចម្លើយពេលនេះមានឥកាសក៏ចង់អោយថេយ៉ុងបកស្រាយអោយរួចចម្ងល់។
     « រឿងរបស់ខ្ញុំនិងជុងមែនទេ? មុនដំបូងខ្ញុំពិតជាសុំទោសណាស់ដែលកុហកអ្នកទាំងអស់គ្នា អ្វីដែលអ្នកទាំងអស់គ្នាដឹងនៅពេលនោះវាមិនមែនជាការពិតទេខ្ញុំនិងជុងពួកយើងមិនបានបែកគ្នាឡើយ »ចម្លើយរបស់ថេយ៉ុងធ្វើអោយអ្នកដែលកំពុងមើលការLiveនាំគ្នាភ្ញាក់ផ្អើលអញ្ចឹងអ្វីដែលពួកគេគិតគឺខុស។
      « ពិតជានិកស្មានមិនដល់ពិតមែន...ចុះពេលណាមានដំណឹងល្អទៅ? »Mc
      « រឿងនេះខ្ញុំគូរនិយាយបែបណា?ខ្ញុំនិងជុងបានរៀបការរួចតាំងពីបីឆ្នាំមុនមកម្លេះ ពួកយើងមានកូនម្នាក់ជាចំណងដៃ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញកូនរបស់ខ្ញុំហើយ »ម្ដងនេះភ្ញាក់ផ្អើលរហូតដាច់ចង្កេះតែម្ដង ពួកគេបានលួចរៀបការស្ងាត់ៗពេលមកប្រាប់ក៏មកប្រាប់ថាមានកូនជាមួយគ្នាម្នាក់ទៅហើយ។ សម្រាប់ពត៌មាននេះដែរល្បីកក្រើកផ្អើលពិភពលោកតែម្ដងវាជារឿងដែលនិកស្មានមិនដល់ហើយវាក៏ជារឿងដែលឈឺចាប់សម្រាប់អ្នកដែលរងចាំគេតែម្នាក់ឯងដូចជាហ្វីឡឹច ពេលនេះគ្រប់យ៉ាងបានបើកបង្ហាញមកច្បាស់ៗហើយបេះដូងគេក៏ខ្ទេចខ្ទាំហើយដែរ របស់ណាដែលម៨នមែនជារបស់គេចុងក្រោយក៏នៅតែមិនមែនជារបស់គេ ចំណែកយូរីនវិញនាងក៏មិនបានបញ្ចេញប្រតិកម្មមិនពេញចិត្តដែរព្រោះថាពេលនេះនាងក៏បានរៀបការសាងគ្រួសារតូចមួយជាមួយមនុស្សដែលស្រលាញ់នាង នាងបានដឹងខ្លួនទៅហើយថារវាងនាងនិងថេយ៉ុងមិនអាចទៅរួចទេ។
      នៅថ្ងៃចុងសប្ដាហ៍ជុងហ្គុកនិងថេយ៉ុងក៏បានឈប់សម្រាកពីការងារតែក៏មិនបានទៅណាដែរគឺនៅញុាំបាយជួបជុំគ្រួសារទាំងសងខាងនេះឯង បន្ទាប់មកក៏នាំកូនមកលេងនៅសួនខាងក្រោយវិមានដែលមានផ្ការីកស្គុះស្គាយពេញសួនយ៉ាងស្រស់ស្អាត។
      « កុំរត់លឿនពេកកូន »ជុងហ្គុកស្រែកផ្ដាំកូនប្រុសដែលកំពុងតែដេញចាប់មេអំបៅ គេទើបតែចេះរត់តេះតាក់ប៉ុណ្ណោះខ្លាចថានុងដួល។
     « បាទ »អាល្អឹតចាយយ៉ុងឆ្លើយតែមាត់ទេតែជើងមានតែបន្ថែមល្បឿនធ្វើអោយប៉ាទាំងពីរសើចឡើង។
     « ថេយ៉ុងហា...»ជុងហ្គុកអោនទៅមើលថេយ៉ុងដែលកពុងតែគេងនៅលើភ្លៅរបស់គេ។
     « បាទ »ថេយ៉ុងក៏មើលទៅជុងហ្គុកដូចគ្នា ប្ដីគេនេះណាអាយុឈឹតចូលខ្ទង់សាមហើយប៉ុន្តែ18ហក់មិនដល់ឡើយ។
     « អូនដឹងទេថាថ្ងៃនេះជាថ្ងៃអ្វី? »ជុងហ្គុកលើកដៃមកអង្អែលថ្ពាល់ថេយ៉ុងថ្នមៗដោយក្ដីស្រលាញ់មិនដែលថមថយ។
     « ថ្ងៃនេះជាថ្ងៃដែលពួកយើងស្រលាញ់គ្នាលើកដំបូង ..គិតទៅពេលវេលាពិតជាដើលឿនណាស់ថ្ងៃនេះកាលពី13ឆ្នាំមុនបងបានសុំអូនទាក់ទងគ្នា »មែនហើយពេលវេលាពិតជាដើលឿនខ្លាំងណាស់មួយពព្រឹចភ្នែកសោះក៏កន្លងហួស13ឆ្នាំបាត់ទៅហើយ ពេលគិតដល់ពេលវេលាពីមុនធ្វើអោយគេអួលដើមក.។
     « ប៉ុន្តែក្ដីស្រលាញ់ដែលបងមានអោយអូនចេះតែកើនឡើងតាមពេលវេលាដូចគ្នា បងស្រលាញ់អូនណាស់ថេយ៍ ស្រលាញ់អូនខ្លាំងបំផុតហើយក៏អគុណដែលអាចដើមកដល់ថ្ងៃនេះជាមួយបង »ក្ដីស្រលាញ់ដែលមានអោយថេយ៉ុងមិនដែលថមថយម្ដងណាឡើយមានតែកើនឡើងទ្វេដងទោះបីជាប្រើរយៈពេលយូរប៉ុណ្ណាក៏ក្ដីស្រលាញ់នេះមិនសាបសូន្យហើយក៏អគុណដែលថេយ៉ុងព្រមកាន់ដៃគេដើមកដល់ថ្ងៃនេះ ថ្ងៃដែលអាចសាងគ្រួសារតូចមួយជាមួយគ្នា។
      « អូនក៏ស្រលាញ់បងដែរជុងហ្គុក អូនក៏ចង់អគុណបងដែលតែងតែស្រលាញើនិងស្មោះត្រង់ជាមួយនិងអូនមករហូត អគុណបងណាស់ដែលមិនព្រមលែងដៃអូន »គេគូរតែអគុណដល់ជុងហ្គុកច្រើនជាងហើយក៏គិតថាខ្លួនឯងមានសំណាងបំផុតដែលមានមនុស្សប្រុសល្អម្នាក់ដូចជាជុងហ្គុកធ្វើជាគូរអនាគត់។
     « យើងនិងបែបនេះទៅជារៀងរហូត »ថាហើយជុងហ្គុកក៏អោនមុខទម្លាក់បបូរមាត់លើបបូរមាត់របស់ថេយ៉ុងបឹតច្បូតយកភាពផ្អែមល្ហែមពីគ្នាទៅវិញទៅមក។
     ក្ដីស្រលាញ់ពិតប្រាកដទោះបីជាបែកគ្នាប៉ុន្មានដងក៏គ្មានថកងៃបោះបង់គ្នា ប្រើរយៈពេលរងចាំយូរយ៉ាងណាក៏ព្រមអោយតែអាចក្បែរមនុស្សជាទីស្រលាញ់ នៅទីបំផុតនៃជីវិតពួកគេក៏អាចរកក្ដីសុខឃើញ អាចសាងគ្រួសារតូចមួយជាមួយមនុស្សដែលខ្លួនឯងស្រលាញ់ប៉ុណ្ណឹងគ្រប់គ្រាន់ពេកហើយ ចុងក្រោយគឺមានតែក្ដីស្រលាញ់ប៉ុណ្ណោះដែលអាចជម្នះឧបសគ្គគ្រប់យ៉ាង ស្រលាញ់ ស្មោះត្រង់ ជឿជាក់គឺជាអ្វីដែលគូរតែមានចំពោះគ្នា។ ស្នេហាមិនប្រកាន់ភេទពណ៌សប្បុររឺក៏ឋានៈអ្វីឡើយ អោយតែនោះជាក្ដីស្រលាញ់ពិតប្រាកដដែលមានអោយគ្នាហ៊ានកាន់ដៃគ្នាដើទៅមុខជំនះរាល់គ្រប់ឧបសគ្គដែលនៅរារាងផ្លូវគឺគ្រប់គ្រាន់ហើយសម្រាប់ក្ដីស្រលាញ់។
         
              ចន ជុងហ្គុក ♡ គីម ថេយ៉ុង

             _______ចប់ដោយបរិបូរណ៌_______

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Onde histórias criam vida. Descubra agora