ភាគទី26;កូនប្រសារសំណព្វចិត្ត

3.5K 201 6
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 26


តើរឿងនេះថេយ៉ុងជាអ្នកខុសមែនទេទើបគេត្រូវទទូលរងនៅការប្រមាថមើលងាយខ្លាំងដល់ថ្នាក់នេះ?មែនគេខុស ខុសត្រង់ថាជាប់ឈ្មោះជាមនុស្សដែលមានគូរដណ្ដឹងហើយបែជាទៅលួចទាក់ទងជាមួយនិងអ្នកផ្សេង ប៉ុន្តែមុននិងវែកញែកអ្វីមួយត្រូវពិចារណាអោយបានច្បាស់ ថេយ៉ុងគេមិនដែលស្រលាញ់យូរីននោះទេគេមានឈ្មោះថាជាគូរដណ្ដឹងព្រោះតែពាក្យសម្ដីរបស់ចាស់ៗចាប់ផកសំផ្គុំប៉ុណ្ណោះ គេព្យាយាមបដិសេដប៉ុន្តែគ្មានអ្នកណាខ្វល់ខ្វាយពីអារម្មណ៍គេនោះទេ គេទាក់ទងជាមួយនិងជុងហ្គុកមុនដំបូងអាចផ្ដើមមកពីការគម្រាមប៉ុន្តែយូរៗទៅក៏ក្លាយជាស្នេហា តើគេខុសមែនទេដែលលួចទាក់ទងជាមួយនិងមនុស្សដែលគេស្រលាញ់?បើអាចថ្ងៃនោះគេពិតជាចង់បដិសេដណាស់ថាទំនាក់ទំនងគេនិងយូរីនមិនមែនបែបនោះ ពេលនេះរឿងវាដល់ដំណាក់កាលនេះទៅហើយពេលដែលផ្ដាច់ពាក្យអ្វីដែលគេទទូលបានគឺពាក្យថា« មនុស្សក្បត់ » ពាក្យនេះត្រូវជាមួយនិងថេយ៉ុងមែនទេ?វាមិនត្រូវទេព្រោះគេមិនបានស្រលាញ់យូរីន មិនបានគិតអ្វីទៅលើនាងឡើយ

ព្រឹកថ្ងៃថ្មីប៉ុន្តែអ្វីៗនៅតែដដែលពត៌មានទាំងនោះកាន់តែផ្ទុះខ្លាំងពីមួយកម្រឹតទៅមួយកម្រឹតរាលដាលដូចជាភ្លើងឆេះព្រៃហើយអ្នកដែលទទូលរងនៅការប្រមាថច្រើនជាងគេនោះគឺជាថេយ៉ុងនេះឯង។
នេះជាអ្វីវិញ??គ្រាន់តែនាឡិការចង្អុលទៅម៉ោង8ព្រឹកភ្លាមផលិតកម្មក៏បានចេញComfirmទំនាក់ទំនងរបស់ថេយ៉ុងនិងជុងហ្គុកភ្លាម វាមិនមែនជារឿងដែលល្អទេដែលត្រូវចេញបញ្ជាក់អំពីទំនាក់ទំនងនៅពេលនេះព្រោះពត៌មានដែលមានជាមួយយូរីនជាពិសេសរឿងផ្ដាច់ពាក្យនោះទើបតែចេញនៅល្ងាចមិញ ស្រាប់តែព្រឹកឡើងបែជាចេញComfirmជាមួយនិងអ្នកផ្សេងម្នាក់ទៀតទៅហើយ គិតទៅតើសមទេ?ទោះបីសមរឺមិនសមអ្នកណាក៏គ្មានសិទ្ធនិយាយរឺផ្ដល់យោបល់អ្វីដែរសូម្បីតែខាងផលិតកម្មផ្ទាល់ ព្រោះអ្នកដែលត្រូវComfirmជាមួយនិងថេយ៉ុងម្ដងនេះគេចន ជុងហ្គុកអ្នកដែលមានអំណាចស្ទើរតែពាក់កណ្ដាលផែនដី តើអ្នកណាដែលហ៊ានជំទាស់នៅអ្វីដែលគេចង់បានទៅ?

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now