ភាគទី36;បងគិតច្បាស់ហើយមែនទេ?

2.8K 191 4
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 36


គេមិននិកស្មានថាបានជួបថេយ៉ុងនៅទីនេះដែរសោះពិតជាគាប់ជួនគ្នាណាស់ម៉្យាងគេកំពុងតែនិកស្រាប់ផងគេចង់អោបអោយបាត់និក ហើយក៏មិនបានទៅខ្វល់ខ្វាយជាមួយភ្នែកអ្នកណាដែរចង់មើលអីក៏មើលទៅតាមសប្បាយបើស្គាល់ពួកគេទាំងពីរក៏ប្រហែលជាដឹងហើយថាពួកគេត្រូវជាអ្វីនិងគ្នា

« បងមិនដឹងថាអូនមកចូលរួមដែរសោះ »ពេលលែងចេញពីការអោបជុងហ្គុកក៏នាំថេយ៉ុងអោយមកអង្គុយក្បែរខ្លួន ទាំងដៃនៅកាន់ដៃថេយ៉ុងស្អឹតមិនព្រមប្រលែងដូចខ្លាចអ្នកណាចាប់ថេយ៉ុងទៅណាបាត់យ៉ាងអញ្ចឹង

« គឺអូនមកជំនួសប៉ាម៉ាក់..គាត់មានការងារត្រូវធ្វើបន្ថែមទៀតហើយក៏ចំពេលអូនទំនេរទើបគាត់អោយអូនមកជំនួស »មុនដំបូងគេក៏មិននិកឃើញថាចូលរួមកម្មវិធីនេះដែរប៉ុន្តែធ្វើម៉េចបើប៉ាម៉ាក់គេសុំទៅហើយនោះម៉្យាងថ្ងៃនេះគេមិនសូវជារវល់ការងារប៉ុន្មានទេទើបគេអាចមកបាន

« បើបងដឹងថាអូនមកបងនិងចាំមកដំណាលគ្នាហើយ »ស្ដាយណាស់មិនបានបណ្ដើរថេយ៉ុងកម្មវិធីបើដឹងណាគេនិងទៅចាំថេយ៉ុងនៅភូមិគ្រិះដើម្បីមកជាមួយគ្នាហើយ

« ចុះបងនោះ..ចូលរួមម៉េចក៏មិនប្រាប់អូន?កុំប្រាប់ណាថា...»ថាគេទៅត្រូវសម្រេចចិត្តលឿនពេកទើបមិនបានប្រាប់ជុងហ្គុកអោយដឹងជាមុន ចុះជុងហ្គុកវិញនោះមានប្រញ៉ាប់អ្វីដូចគេមកពីណា ហេតុអ្វីទើបមិនប្រាប់គេអោយដឹង? ថេយ៉ុងនិយាយមិនទាន់ចប់ផងក៏ត្រូវជុងហ្គុកនិយាយកាត់មុនបាត់ទៅហើយ

« ទេៗ..បងគិតថាមកតែមួយភ្លេតទេនិងប្រញ៉ាប់ទៅរកអូនវិញទើបបងមិនបានប្រាប់..កុំគិតផ្ដេសផ្ដាស់អី »ជុងហ្គុកនិយាយកាត់មុនព្រោះខ្លាចថាថេយ៉ុងនិងយល់ច្រឡំមកលើខ្លួន គេគ្មានបំណងអ្វីទេគេគ្រាន់តែចង់មកមួយភ្លែតអោយតែឃើញមុខប៉ុណ្ណោះមិនបានគិតចង់នៅយូរនោះទេទើបមិនបានប្រាប់ថេយ៉ុងទុកជាមុនប៉ុន្តែមានឯណាថេយ៉ុងក៏មកចូលរួមដែរ

« អ្ហិមម...»ថេយ៉ុងងគ់ក្បាលតឹចៗទទូលដឹង គេជឿសម្ដីជុងហ្គុកមុននេះគេគ្រាន់តែចង់បំភ័យនាយប៉ុណ្ណោះប៉ុន្តែគេបែជាបកស្រាយអោយខ្លួនបានដឹងគ្មានសល់ហើយក៏មានន័យថាគេចាត់ទុកខ្លួនសំខាន់ណាស់សម្រាប់គេ

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now