ភាគ១៤៨,១៤៩

664 26 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១៤៨,១៤៩

ក្រសែភ្នែកមនុស្ស២នាក់សំឡឹងមើលគ្នា ក្រសែភ្នែកដែលធ្លាប់តែស្រទន់ទន់ភ្លន់រកគ្នាព្រោះតែក្ដីស្រឡាញ់ពេញប្រៀបដែលពួកគេមានឲ្យគ្នាទៅវិញទៅមក តែគ្រប់យ៉ាងប្រែផ្លាស់ទាំងស្រុងត្រឹមមួយប៉ព្រិចភ្នែកក៏ព្រោះតែកំហឹងនឹងគំនុំគ្រួសារដែលនៅសេសសល់។
«បើលោកចង់បាន..ផឹប» រូម៉ាមានបំណងចង់លះបង់ផ្កានោះទៅកាន់ថេយ៍ តែនាយមិនចាំឲ្យនាងនិយាយចប់ស្រួលបួលឡើយ គេក៏ច្រានផ្កាពីដៃបុកនឹងទ្រូងនាងលាន់ផឹបសឹងតែដាច់ផ្ងារនាងទៅហើយ។
«ផ្កានេះនឹងស្រស់ស្អាត បើមនុស្សវិប្បល្លាសដូចនាងមិនប៉ះពាល់វា» ថេយ៉ុងមិនព្រមទទួលបំណងល្អពីនាងតែគេក៏បែរជាបញ្ចេញអាការៈគម្រោះគម្រើយដាក់នាងថែមទៀត រូម៉ាក៏ងើបមើលមុខគេរួចទើបអោនរើសផ្កាដែលជ្រុះនៅលើស្មាមុននោះ។
«អ៊ីចឹងខ្ញុំទុកវាចុះ» រូម៉ាក៏មិនបានបង្កបញ្ហារឺក៏ឈ្លោះទាស់ទែងតបជាមួយនឹងថេយ៍ ផ្ទុយទៅវិញនាងក៏ទទួលយកផ្កាដែលគេគប់នាងមុននោះយកមកកាន់អោបអឹបជាប់នឹងទ្រូងហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ ហើយចំណុចនេះហើយដែលនាំឲ្យថេយ៉ុងកាន់តែខឹងនឹងនាង ព្រោះថាគេមិនមែនស្ដីថាឲ្យដើម្បីឲ្យនាងស្ងាត់បែបនេះនោះឡើយ។
«ម៉ា..» ខណៈពួកគេទាំង២កំពុងតែមានស្ថានភាពអាប់អួរជាមួយគ្នាពេលនោះក៏មានសំឡេងបុរសម្នាក់បន្លឺឡើងដែលទាក់ទងការចាប់អារម្មណ៍របស់កម្លោះក្រមុំទាំង២ឲ្យងាកទៅមើលគេ ជាពិសេសនោះគឺថេយ៉ុងនឹងឯង។
«បងខំតាមរកម៉ា ការពិតនៅទីនេះសោះ» រាងកាយមាំខ្ពស់ជាកូនប្រុសរបស់ឧត្តមសេនីយ៍ប្រចាំប្រទេស ហើយគេក៏ជាអ្នកដែលទាក់ទងក្រសែភ្នែកក្រមុំៗក្នុងពិធីនេះម្នាក់ដែរ តែគួរឲ្យស្ដាយព្រោះលឺថាគេមានម្ចាស់ចិត្ត ម្ចាស់ក្សត្រីរបស់គេគឺអ្នកដែលគេដើររកនេះឯង។
«បងរ៉ូហ្សេស៍មិនចាំបាច់ពិបាករកទេ ព្រោះម៉ាកំពុងតែរៀបចេញទៅល្មម» រូម៉ាក៏និយាយទន់ភ្លន់ទៅកាន់នាយកម្លោះដែលតាមរកនាងហើយគេក៏ជាអនាគតគូដណ្ដឹងនាងនៅមួយរយៈពេលខាងមុខនេះឯង រូហ្សេស៍ក៏ញញឹមរួចលើកដៃប៉ះអង្អែលក្បាលរូម៉ាតិចៗមុននឹងងាកភ្នែកឃើញនាយកម្លោះត្រកូលអាល់ហ្វ្រេដដូដែលកំពុងតែសំឡឹងមើលមកពួកគេព្រមជាមួយក្រសែភ្នែកបែបចម្លែកឯណោះ។
«ម៉ា គេនេះ...»
«អូ! គ្មានអីទេ គ្រាន់តែចៃដន្យម៉ាចាប់បានផ្កាជាមួយគេប៉ុណ្ណោះ ពួកយើងទៅវិញទៅល្អទេ? ម៉ាដូចជាអស់កម្លាំងនឹងងងុយហើយ» គ្រាន់តែរូហ្សេស៍ឆ្ងល់ពីវត្តមានរបស់ថេយ៉ុងភ្លាមរូម៉ានាងក៏ប្រញាប់បង្វែងរឿងភ្លាមក៏ព្រោះតែនាងដឹងថាថេយ៉ុងជាមនុស្សចិត្តក្ដៅនឹងគ្មានហេតុផល អ៊ីចឹងនាងគួរតែនាំរូហ្សេស៍ចេញពីទីនោះហើយ។
«ឈប់សិន..» គ្រាន់តែម៉ាដឹកដៃរ៉ូហ្សេស៍ចេញពីថេយ៉ុងមិនទាន់បាន៣ជំហាននៅឡើយផង ពួកគេក៏ត្រូវបានថេយ៉ុងឃាត់ភ្លាម រូម៉ាក៏ឈប់តែនាងមិនទាន់ងាកបែរខ្នងនៅឡើយ។
«មិចក៏ម៉ាធ្វើដូចជាមិនស្គាល់បងអ៊ីចឹង? បើរូហ្សេស៍គេឆ្ងល់ហើយមិចក៏មិនប្រាប់នាងតាមសម្រួលទៅថាបងជា...» ថេយ៉ុងព្យាយាមនិយាយចាក់អ្នកដែលនៅឈរស្ងៀមទ្រឹងឯណោះ រូម៉ានាងក៏មិនបានឆ្លើយអ្វីតែដៃក៏កាន់ក្ដាប់ម្រាមដៃរូហ្សេស៍ជាប់ហាក់បីដូចជាពិបាកនឹងទ្រាំជាមួយស្ថានភាពមួយនេះ ហើយភាពខុសប្លែករបស់នាងក៏ធ្វើឲ្យនាយកម្លោះដែលឈរជាមួយនោះសម្គាល់ដឹងភ្លាម។
«បងរូហ្សេស៍គឺ..»
«ជាអ្នកណាមិនសំខាន់ទេ..អ្វីដែលសំខាន់គឺពេលនេះម៉ាជិតក្លាយជាអនាគតគូជីវិតរបស់បងហើយ តោះពួកយើងទៅលាអ្នកនាងឡេឡានីរួចទៅតែម្ដងទៅ» រូហ្សេស៍ក៏លូកកាន់ដៃអនាគតគូដណ្ដឹងជាប់មុននឹងងាកមើលទៅអ្នកបញ្ចើចបញ្ចើរនោះ មិនភ្លេចញញឹមដាក់គេផងមុននឹងនាំម៉ាចាកចេញ។
ថេយ៉ុងដែលមុននេះសប្បាយនឹងបញ្ចើចបញ្ចើរនាងព្រោះគិតថាគេមានប្រៀបជាងនោះក៏ប្រែមកជាខឹងសម្បារ ដៃមាំក៏ក្ដាប់ណែនព្រមជាមួយនឹងភាពគុំកួនច្រើនលើសលុបត្រឹមតែពាក្យសម្ដីដែលរូហ្សេស៍និយាយមុននោះ។
«ស្និតស្នាល យល់ចិត្តណាស់មែនទេ? បានតើស៎»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now