ភាគ៣៨

757 30 0
                                    

តោះមកបន្តភាគទៀតណា៎


កំណាន់ចិត្តម៉ាហ្វៀ
ភាគ៣៨

ល្ងាចបន្តិច..
«ឡេឡានី..ឡេឡានីឈប់» មេឃងងឹតស្លុបបន្តិចអេមម៉ាលីក៏សុំខ្លួនទៅផ្ទះធំមុនដើម្បីយកវ៉ាលីនាងចុះពីឡានហើយអេដវីនក៏អះអាងជាអ្នកជួយទៅជញ្ជូនអីវ៉ាន់នាងព្រោះតែចង់ទុកពេលឲ្យចៅហ្វាយនឹងនាងល្អិតឡេឡានីបាននៅតែ២នាក់នឹងនិយាយគ្នា តែគ្រប់យ៉ាងវាហាក់មិនសមស្របតាមអ្វីដែលគេបានព្រៀងទុកជាមុនសោះ។
«ឡេឡានី..» ឡេឡានីមិនបានស្ដាប់តែក៏នៅតែព្យាយាមបោះជំហានដើរគេចពីគេរហូតដល់ហូស៊ុកមិនអាចទ្រាំបាននឹងប្រញាប់ចូលទៅរកនាងនឹងចាប់ទាញដៃនាងជាប់មិនឲ្យបន្តដើរទៅមុខទៀត។
«លែងដៃខ្ញុំទៅ..មានគេមកឃើញវាអាចមិនសាកសម អ្នកប្រុសធំ»
«អ្នកប្រុសធំ?! នាងដឹងថាខ្លួនឯងកំពុងតែហៅយើងបែបណាទេ?» គ្រាន់តែនាងប្ដូរត្រឹមសព្វនាមរបស់គេប៉ុណ្ណេះហូស៊ុកក៏នៅលែងសុខទៅហើយ នាងមិនបានបញ្ចេញកាយវិការរឺនិយាយអ្វីចម្លែកពីមុខអេមម៉ាលីឡើយតែនាងក៏ព្យាយាមធ្វើខ្លួនឲ្យឃ្លាតឆ្ងាយពីគេដោយការកែប្រែគរាល់គ្រប់ពាក្យសម្ដីនឹងកាយវិការមកលើគេ។
«ខ្ញុំគិតថាខ្ញុំគួរតែទម្លាប់ហៅម្ចាស់..អត់ទេ! ខ្ញុំគួរតែទម្លាប់ហៅលោកថាអ្នកប្រុសធំដូចជាអ្នកឯទៀតហើយ» ឡេឡនីក៏ងាកបែរមើលមកគេបន្តិចមុននឹងងាកបែរចេញតែក៏មិនរហ័សជាងដៃមាំទាំរបស់ហូស៊ុកដែលកាន់ប៉ះថ្ពាល់របស់នាងនោះឡើយ ហូស៊ុកក៏ទាញនាងឲ្យបែរមករកគេរួចលូកទាញផ្ញើយចង្ការឲ្យនាងសំឡឹងមើលមកគេ ទឹកមុខស្មើបែបអារម្មណ៍មិនល្អ គេមិនចង់ឃើញនាងធ្វើបែបនឹងឡើយ។
«យើងនឹងអេមម៉ាលីគ្មានទំនាក់ទំនងអីពិសេសទេ យើងគ្រាន់តែជាអ្នកដែលធ្លាប់រស់នៅក្បែរខាងគ្នា»
«ហើយក៏ធ្លាប់អោបថើបគ្នា ពិតទេ? មុននេះអ្នកនាងអេមម៉ាលីហាក់ដូចជាថ្នឹកនឹងការថើបមួយនោះ សូម្បីតែអ្នកប្រុសក៏មានអារម្មណ៍ល្អជាមួយនឹងការថើបនោះដែរពិតដែរទេ?» ឡេឡានីសួរគេយ៉ាងរអិលមាត់ហាក់ដូចជានាងមិនមានអារម្មណ៍អ្វីសោះពេលសួរនោះ តែក្នុងចិត្តនាង បេះដូងនាងក៏ស្រក់ឈាមមកតក់ៗទៅហើយ នាងមិនយំមិនប្រាកដថាក្នុងចិត្តនាងមិនឈឺឡើយ។
«មានហេតុផលបន្តិចបានទេឡេឡានី?»
«ខ្ញុំមានហេតុផលហើយទើបបានជាខ្ញុំឈរស្ដាប់នឹងនិយាយត្រង់ទៅត្រង់មកជាមួយអ្នកប្រុសបែបនេះ អ្នកប្រុសនឹងអ្នកនាងអេមម៉ាលីមានទំនាក់ទំនងអ្វីជាមួយគ្នា ធ្លាប់មានអនុស្សាវរីយ៍សុីជម្រៅថ្នាក់ណាជាមួយគ្នា ក៏វាមិនទាក់ទងជាមួយនឹងខ្ញុំដែរ ព្រោះតែខ្ញុំដឹងខ្សែខណ្ឌរបស់ខ្លួនឯងថាខ្ញុំមានសិទ្ធិបែបណាខ្លះក្នុងជីវិតអ្នកប្រុស..»
«ឡេឡានី..ឡេឡានីស្ដាប់យើង» ហូស៊ុកក៏ក្រពុលមុខកាន់តែខ្លាំងកាលបើឡេឡានីនាងនិយាយចេញនូវពាក្យដែលគេមិនធ្លាប់រំពឹងថាលឺពីមាត់នាងបែបនេះ ដៃមាំទាំងសងខាងលូកកាន់ស្មានាងស្រាលៗអង្អែលតិចៗហាក់ដូចជាព្យាយាមប្រាប់នាងថាឲ្យស្ងប់ចិត្ត ស្ងប់អារម្មណ៍នឹងស្ដាប់គេនិយាយបកស្រាយ។
«ខ្ញុំខំតែគិតថាក្រោយពីរឿងដែលកើតឡើងកាលពីយប់មិញ តួនាទីខ្ញុំ ឈ្មោះរបស់ខ្ញុំអាចនឹងផ្លាស់ប្ដូរផ្លាស់ក្នុងអារម្មណ៍របស់ម្ចាស់ប្រុស ហ៊ឹសៗ ខ្ញុំខំរំពឹងថាម្ចាស់ប្រុសនឹងចូលមកកាន់ស្មាខ្ញុំរួចនិយាយទាំងមានមោទនភាពថា ខ្ញុំនឹងក្មេងម្នាក់នេះមានទំនាក់ទំនងពិសេសជាមួយគ្នា តែអត់ទេ..ត្រឡប់ទៅត្រឡប់មកខ្ញុំក៏នៅតែជាក្មេងចិញ្ចឹម ក្មេងដែលបានមករស់នៅក្រោមទ្រូងម្ចាស់ប្រុសព្រោះតែការអាណិត..» ឡេឡានីបញ្ចប់ប្រយោគរបស់នាងដោយការទាញដៃហូស៊ុកចុះពីស្មាបន្តិចស្រាលៗ មុននឹងងើបភ្នែកសំឡឹងមើលទៅមុខគេចំ។
«ចាត់ទុកថាយប់មិញគ្មានរឿងអីកើតឡើងចុះ គិតថាវាគ្រាន់តែជាក្ដីសុបិន្តមួយពេលដែលដល់ពេលត្រូវក្រោក អរគុណសម្រាប់ការថ្នាក់ថ្នមនឹងលួងលោមជាលើកដំបូងរបស់ម្ចាស់ប្រុស» ឡេឡានីក៏អោនគំនាបទៅកាន់ហូស៊ុកទាំងញញឹមរួចប្រញាប់បោះជំហានចាកចេញ នាងបែរខ្នងមកទាំងទឹកមុខញញឹម តែក្រោយពីចាកចេញបានបន្តិចមិនដឹងជាទឹកភ្នែកមកពីណា អារម្មណ៍ឈឺចាប់មកពីណាទេជ្រាតចូលពេញក្នុងខ្លួននាង ឡេឡានីលើកដៃម្ខាងខ្ទប់មាត់ខ្លួនឯងរួចរត់ចេញយ៉ាងលឿនទៅកាន់កន្លែងដែលនាងគួរទៅ នាងមិនអាចឲ្យគេបានឃើញ រឹតតែមិនអាចឲ្យគេបានដឹងថានាងកំពុងតែយំនោះឡើយ..
ព្រោះវាអាត្មានិយមខ្លាំងពេកដែលនាងត្រូវយំជាមួយមនុស្សដែលមិនបានស្រឡាញ់នាង។
ហូស៊ុកឯណោះក៏នៅឈរស្ងៀមទ្រឹងព្រមទាំងយកសម្ដីគ្រប់យ៉ាងដែលឡេឡានីដែលបាននិយាយមុននោះមកពិចារណាជាថ្មីម្ដង ដៃមាំទាំលូកប៉ះទ្រូងខាងឆ្វេងរបស់គេដែលកំពុងតែចាក់ឆីបៗគ្រាន់តែលឺពាក្យនិយាយបែបធម្មតាៗរបស់នាងមុននេះ។
(ខ្ញុំខំតែគិតថាក្រោយពីរឿងដែលកើតឡើងកាលពីយប់មិញ តួនាទីខ្ញុំ ឈ្មោះរបស់ខ្ញុំអាចនឹងផ្លាស់ប្ដូរផ្លាស់ក្នុងអារម្មណ៍របស់ម្ចាស់ប្រុស ហ៊ឹសៗ ខ្ញុំខំរំពឹងថាម្ចាស់ប្រុសនឹងចូលមកកាន់ស្មាខ្ញុំរួចនិយាយទាំងមានមោទនភាពថា ខ្ញុំនឹងក្មេងម្នាក់នេះមានទំនាក់ទំនងពិសេសជាមួយគ្នា តែអត់ទេ..ត្រឡប់ទៅត្រឡប់មកខ្ញុំក៏នៅតែជាក្មេងចិញ្ចឹម ក្មេងដែលបានមករស់នៅក្រោមទ្រូងម្ចាស់ប្រុសព្រោះតែការអាណិត..)
(ហើយក៏ធ្លាប់អោបថើបគ្នា ពិតទេ? មុននេះអ្នកនាងអេមម៉ាលីហាក់ដូចជាថ្នឹកនឹងការថើបមួយនោះ សូម្បីតែអ្នកប្រុសក៏មានអារម្មណ៍ល្អជាមួយនឹងការថើបនោះដែរពិតដែរទេ?)
«ហេតុអីក៏បេះដូងយើងឈឺម៉្លេះ? ហេតុអី..» ហូស៊ុកលូកស្ទាបទ្រូងខ្លួនឯងព្រមទាំងឧទានឡើងទាំងមិនយល់ អាចនិយាយបានថាគេមិនងាយឈឺចាប់រឺក៏រំជួលចិត្តនឹងសម្ដីអ្នកណាម្នាក់ឡើយតាំងពីដើមមក តែមុននេះ..មុននេះគេមានអារម្មណ៍ថាគេមិនមែនជាខ្លួនឯងទៀតទេ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now