ភាគ៥៤

827 34 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៥៤

អ្នកណាថាអេមម៉ាលីចុះចាញ់នោះ នាងឡើងមកជាន់ខាងលើពិតមែន តែនាងមិនមែនទៅសម្រាកតែនាងនៅរង់ចាំអ្នកដែលមកឆក់យកហូស៊ុកពីខ្លួនទៅ។
«នាងនេះហេស៎ជាក្មេងដែលបងស៊ុកទិញយកមកចិញ្ចឹមនោះ?» គ្រាន់តែឃើញឡេឡានីឡើងមកជាន់ខាងលើភ្លាម អេមម៉ាលីក៏ប្រើស្ទាយ៍ចាស់ដោយវាយប្រហារទៅលើរឿងដែលនាំឲ្យឡេឡានីមិនសប្បាយចិត្ត តែថានាលើកនេះនាងមិនទទួលបានការឆ្លើយតបសាកសមនឹងការចង់បានរបស់នាងសោះ
«អាចថាជាកំណាន់ចិត្ត សំណព្វចិត្តម្ចាស់ប្រុសទើបត្រូវ ព្រោះខ្ញុំនៅទីនេះ ញ៊ាំអាហារ រៀនសូត្រក្នុងវិមាននេះហើយក៏....គេងនៅក្នុងបន្ទប់នឹងគ្រែជាមួយនឹងម្ចាស់ប្រុស...» ឡេឡានីចូលមកជិតអេមម៉ាលីរួចរៀបរាប់ទាំងញិញ៉ក់ដូចជាចារិកដែលអេមម៉ាលីតែងតែប្រើនោះហើយវាក៏ធ្វើឲ្យអ្នកម្ខាងទៀតខឹងសម្បារនឹងទន្ទ្រាំជើងមិនសុខចិត្ត។
«អ្ហាយ៎!!!! ផ្លាច់» មុខរបស់អេមម៉ាលីត្រូវងាកទៅម្ខាងដោយការទះរបស់នាងល្អិតឡេឡានី នាងតូចលូកផ្ទប់ថ្ពាល់ខ្លួនឯងរួចងាកមកសំឡក់មុខឡេឡានីទាំងកំហឹងកាន់តែពុះកញ្ជ្រោលខ្លាំងលើសដើម។
«មិចនាងឯងទះយើង?» ចិត្តកំពុងតែខឹងបូកផ្សំនឹងទឹកមុខឌឺដងរបស់អ្នកម្ខាងទៀតកាន់តែធ្វើឲ្យអេមម៉ាលីខឹងសម្បារលើសដើមថែមទៀត សឹងតែថាបើនាងសម្លាប់ឡេឡានីនៅទីនេះបាននាងនឹងធ្វើភ្លាម។
«ជំទាលមិនចេះខ្មាសគេ នេះខ្ញុំមិនទាន់និយាយអស់ផងថាគេងគ្រែជាមួយគ្នានឹងគេធ្វើអីខ្លះនៅឡើយទេ..» ឡេឡានីនិយាយរួចក៏សើយសក់នាងឡើងតិចៗនាំឲ្យអេមម៉ាលីបានឃើញស្នាមខាំក្រហមដែលហូស៊ុកបន្សល់ទុកឲ្យនាងនៅលើកញ្ចឹងករឯណោះ។
«អត់កេរ្តិ៍ខ្មាស»
«និយាយពីរឿងកេរ្តិ៍ខ្មាស ខ្ញុំគិតថាប៉ុណ្ណេះនៅស្ទើរជាងអ្វីដែលអ្នកនាងបានធ្វើទេ អ្នកនាងអេមម៉ាលី..អ្នកនាងខំព្យាយាមអះអាងខ្លួនថាបានជ្រុលជ្រួសជាមួយនឹងម្ចាស់ប្រុសតែក៏គ្មានភស្តុតាងអ្វីដែលជាសម្អាងមានតែការដេកអោបគ្នានៅលើគ្រែបែបនោះ ខ្ញុំក៏ចេះដែរ» ឡេឡានីក៏លើកឡើងនូវចំណុចដែលនាងបានគិតក្នុងចិត្តនឹងអារម្មណ៍ក្រោយពីសង្កេតមើលពីអាការៈមិនប្រក្រតីដែលអេមម៉ាលីតែងតែបង្ហាញមក អ្នកម្ខាងទៀតក៏សំឡឹងមើលមកឡេឡានីទាំងខឹងតែក៏មិនទាន់និយាយអ្វីភ្លាមៗ។
«គ្រាន់តែប៉ុណ្ណឹងនាងគិតហ្អេស៎ថាបងស៊ុកនឹងក្លាយជារបស់នាងនោះ?»
«ខ្ញុំដូចជាមិនទាន់បាននិយាយថាម្ចាស់ប្រុសជារបស់ខ្ញុំនៅឡើយទេ» ឡេឡានីក៏ឆ្លើយតបវិញទាំងមិនបានគិតច្រើន ពេលនេះនាងគ្មានពេលក្រែងចិត្តនរណាទៀតនោះទេ ព្រោះនាងកាន់តែក្រែងចិត្ត ជានាងខ្លួនឯងដែលឈឺចិត្តខ្លាំងជាងគេ។
«នាង..» អេមម៉ាលីចង្អុលមុខឡេឡានីបំណងចង់និយាយអ្វីបន្តតែនាងក៏ឈប់កាលបើលឺសម្រឹបជើងមនុស្សម្នាក់ឡើងមក នាងក៏ដឹងជាស្រេចថាជានរណាត្រឹមតែសំឡេងនៃការហៅរបស់គេ។
«ឡេឡានី..ឡេឡា..អេ៎» ហូស៊ុកឡើងមកដល់ខាងលើបំណងចង់មករកឡេឡានីតែគេក៏បែរជាត្រូវត្រកងរាងកាយតូចម្នាក់ដែលសុខៗបែរជាដួលផ្ងារក្រោយឯណោះ។
«បងស៊ុក..នៅសុខៗខ្ញុំក៏បែរជាមានអារម្មណ៍ថាឈឺក្បាលចង់ដួលបែបនេះ បងជូនខ្ញុំទៅសម្រាកបន្តិចបានទេ?» អេមម៉ាលីក៏និយាយទាំងសំឡេងស្រាលហាក់ដូចនាងកំពុងតែឈឺពិតមែនអ៊ីចឹង ហូស៊ុកក៏មិនទាន់និយាយអ្វី រឿងដំបូងបង្អស់ដែលគេធ្វើនោះគឺងាកមើលទៅឡេឡានី ស្រីតូចក៏ធ្វើមុខក្រញ៉ូវរួចទាញដៃអេមម៉ាលីមួយទំហឹងរួចលើកដៃនាងមកក្រៀកនឹងកររបស់ខ្លួន។
«ឡេឡានី..»
«នាងឈឺក្បាលមែនទេ? ចាំខ្ញុំជូននាងទៅសម្រាកល្អទេ កុំរំខានម្ចាស់ប្រុសណ៎» ឡេឡានីនិយាយទាំងញញឹមរួចបោះជំហានញាប់ស្អេកដល់ថ្នាក់អេមម៉ាលីប្រកែកក៏នាងមិនឈប់ដែរ សកម្មភាពនាងក៏នាំឲ្យនាយកម្លោះដែលឈរសំឡឹងមើលឯណោះអស់សំណើចនឹងឈរច្រត់ចង្កេះសំឡឹងមើលទៅនាង។
«ក្មេងពូកែប្រចណ្ឌ័..» ហូស៊ុកក៏អស់សំណើចបន្តិចរួចបែរចូលទៅកាន់បន្ទប់គេងរបស់គេដើម្បីផ្លាស់សម្លៀកបំពាក់នឹងសម្អាតខ្លួនឯងស្អាត។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now