ភាគ៦៥

676 31 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៦៥

«គ្មានផ្លូវទេ!!» ចម្លើយហាក់មិនសមស្របនឹងការគិតទុករបស់ហូស៊ុកទាល់តែសោះ គេក៏ដឹងថាពេលវេលាបែបនេះវាមិនសាកសមសម្រាប់ការសារភាពតែគេក៏មិនគិតថានាងនឹងឆ្លើយបដិសេធគេទាំងមិនចំណាយពេលយកសំណើរទៅគិតនោះឡើយ។
«ឡេឡានី..»
«ខ្ញុំមិនរៀបការជាមួយនឹងមនុស្សដែលបោះបង់ខ្ញុំឡើយ បើលោកអស់អីនិយាយហើយសូមចេញទៅវិញចុះ» ឡេឡានីនិយាយម៉ាត់ៗជាមួយគេនឹងគ្រវាសដៃគេចេញពីចង្កេះរបស់នាង រួចក៏ខិតខ្លួនឆ្ងាយពីនាយទើបទម្រេតខ្លួនដេក។
ហូស៊ុកនៅអង្គុយស្ងៀមមើលទៅមនុស្សស្រីជាទីស្រឡាញ់ដេកបែរខ្នងមិនចង់និយាយប្រាស្រ័យទាក់ទងជាមួយនឹងគេ មិនព្រមស្ដាប់គេបកស្រាយទាំងដែលគ្រប់យ៉ាងដែលគេធ្វើក៏សុទ្ធតែចង់ឲ្យគេនឹងនាងរស់នៅឲ្យបានស្ងប់សុខប៉ុណ្ណោះ គេខ្លាចបាត់បង់នាង គេខ្លាចថាគេនឹងត្រូវសំឡឹងមើលនាងចាកចេញដូចជាកាលដែលគ្រួសារគេចាកចេញ។
«បងដឹងថាអូនខឹង..»
«ខ្ញុំមិនត្រឹមតែខឹង តែខ្ញុំក៏ស្អប់លោក! លោកលឺទេ? ចេញ..ឆាប់ចេញទៅ ហ្អាយ៎!!!» ឡេឡានីក៏នៅតែត្រូវក្រោកឡើងអង្គុយជាថ្មីតែលើកនេះនាងក៏ក្រោកឡើងស្រែកទាំងកំហឹង ដៃតូចស្រឡូនលូកក្ដាប់ទាញខ្នើយនៅលើពូកទាំងអម្បាល់ម៉ានគប់ទៅលើហូស៊ុកទាំងអស់ម៉ាដាមម៉ែលឯណោះកាលបើឃើញបែបនេះគាត់ក៏ចូលទៅម្ខាងនឹងអោបឡេឡានីដែលកំពុងតែខឹងនោះជាប់។
«បានហើយ! អ្នកនាងតូច បានហើយ» ម៉ាដាមទាញឡេឡានីមកអោបក្រសោបទាំងរលីងរលោង ភ្នែកក៏ងាកសំឡឹងមើលទៅហូស៊ុកហាក់ព្យាយាមប្រាប់គេថាឲ្យចេញពីទីនេះសិនចុះ។
«ចេញទៅ!!!»
«ឆាប់ចេញមក» នៅលើកនេះមិនមែនតែម៉ាដាមឡើយដែលទទូចចង់ឲ្យហូស៊ុកចេញ លើកនេះគឺថេយ៉ុងទាញដៃលោកពូរបស់គេយកចេញក្រៅតែម្ដង នាយក៏អូសលោកពូគេកាត់មុខអេដវីនដែលនៅអង្គុយមើលសភាពវឹកវរក្នុងបន្ទប់ទាំងគេមិនអាចធ្វើរឺក៏ជួយអីបាន។
«ហ៊ឺ..ហ៊ឺ» ឡេឡានីព្រលែងខ្យល់ដង្ហើមញាប់រួចលើកដៃទប់ក្បាលខ្លួនឯងព្រោះតែនាងកំពុងតែស្ថិតនៅក្រោមការព្យាបាល អ៊ីចឹងហើយនាងក៏មិនតម្រូវឲ្យប្រើប្រាស់ខួរក្បាលច្រើននឹងគិតច្រើនឡើយ។
«ចេញទៅ..ចេញ» ឡេឡានីទោរទន់ទៅក្នុងការអោបក្រសោបរបស់ម៉ាដាមម៉ែល គាត់អោបនាងនឹងគោះស្មានាងព្រមជាមួយនឹងភ្នែករលីងរលោងព្រោះតែគាត់ស្រឡាញ់នាងដូចជាកូនជាចៅ ឃើញនាងឈឺចាប់គាត់ក៏ឈឺដូចគ្នាដែរ។
«ម៉ាដាម..ហ៊ឺ» មុននឹងនាងបិទភ្នែកគេងលង់លក់នាងក៏ឧទានហៅម៉ាដាមនាំឲ្យចិត្តអាណិតអាសូររបស់គាត់កើនឡើងទ្វេរដងថែមទៀត។
«អ្នកនាងរបស់ម៉ាដាម..គេងឲ្យស្ងប់ណា៎» ម៉ាដាមគោះអង្អែលខ្នងឡេឡានី ធ្វើឲ្យប្រាកដថានាងគេងលង់លក់ឲ្យបានស្ងប់សុខរួចទើបធ្វើការផ្ដេកនាងទៅលើគ្រែទុកឲ្យនាងគេងឲ្យបានស្ងប់សុខ។
ម៉ាដាមម៉ែលទាញភួយមកដណ្ដប់រាងកាយឲ្យឡេឡានីព្រមនឹងសំឡឹងមើលមុខនាងទាំងអាណិតអាសូរ មួយរយៈចុងក្រោយនេះឡេឡានីបានចួបរឿងជាច្រើនដែលធ្វើឲ្យនាងដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ នាងជាមនុស្សរឹងមាំនឹងស្រស់ស្អាតតែនាងក៏បែរជាធ្លាក់មកដល់ដំណាក់កាលមួយនេះ ពិតជាមិនគួរឲ្យជឿពិតមែន។
«គ្រប់យ៉ាងមកពីស្រីម្នាក់នោះ ខ្ញុំសង្ឃឹមថាចៅហ្វាយនឹងលោកម្ចាស់ចាត់ការនាងឲ្យបានឆាប់ទៅចុះ» បើសិនជាឲ្យគិតពីមនុស្សម្នាក់ដែលស្អប់ខ្ពើមមុខអេមម៉ាលីបំផុតនៅពេលអាចមិនមែនជាឡេឡានីទេ តែជាអេដវីនឯណេះទៅវិញទេព្រោះតែនាងម្នាក់គេក៏ត្រូវរងរបួសនឹងសម្រាកព្យាបាលអស់មួយរយៈធំ មិនតែប៉ុណ្ណឹងនាងក៏បានធ្វើរឿងទុរយសជាច្រើនដែលនាយស្អប់។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now