ភាគ០៩

947 47 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ០៩

«នាងល្អិត..»
«ឡេឡានី..»
«ហ៊ឺ..» សំឡេងស្រែកហៅលឺល្វើយៗមកជាច្បាស់នាំឲ្យឡេឡានីភ្ញាក់ព្រើតនឹងប្រញាប់លើកដៃជូតភ្នែកហាក់ដូចជាមានអ្វីចូលព្រោះតែនាងខ្មាសដែលមុននេះនាងភ្លឹកមើលរាងកាយរបស់មនុស្សប្រុសបែបនេះ ស្រីតូចក៏លើកដៃម្ខាងឈ្លីក្បាលរួចប្រញាប់លើកបង្ហាញអាវដែលនាងបានដេរឡេវរួចមុននោះ។
«គឺអាវម្ចាស់ប្រុសចង់របូតឡេវទើបខ្ញុំយកវាមកដេរ..» ហូស៊ុកក៏លូកដៃយកអាវនោះពីនាងយកមកមើល គ្រប់យ៉ាងក៏ស្អាតជាងពីមុនហើយអ្វីដែលធ្វើឲ្យគេកាន់តែមិនអាចដកភ្នែកបាននោះគឺការដេររបស់នាង ការចាក់ចេញជារាងផ្កាយដែលហាក់បីដូចជារំលឹកគេដល់អ្វីម៉្យាង តែនាយក៏មិនបាននិយាយអ្វីក្រៅពីទាញយកអាវនោះមកពាក់រួចបែរខ្នងចាកចេញ។
«ម្ចាស់ប្រុសកើតអី?!» ឡេឡានីដែលអង្គុយសំឡឹងមើលមុខរបស់គេមួយសន្ទុះតាំងពីគេកាន់អាវមើលនោះក៏មានភាពងឿងឆ្ងល់ភ្លាម ត្បិតថាមុននេះម្ចាស់ប្រុសក៏ស្ងាត់មួយសន្ទុះកាលបើសំឡឹងមើលកន្លែងឡេវអាវដែលនាងបានដេរនោះ។
«រឺមួយក៏ខ្ញុំដេរមិនស្អាត?»
«ម្ចាស់ប្រុស..» ឡេឡានីក៏ប្រញាប់នាំខ្លួនក្រោកឡើងរួចចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ឯណោះភ្លាម មកដល់នាងក៏បានឃើញម្ចាស់ប្រុសកំពុងតែឈរនៅមុខកញ្ចក់ជាមួយអាវសឺមីខោខ្មៅជាឈុតនឹងអាវធំដែលព្យួរក្បែរនោះ តែគេនៅមិនទាន់ពាក់អាវធំព្រោះតែគេកំពុងតែទាញសារ៉េក្រវ៉ាត់ករឯណោះ។
ហូស៊ុកឈរទាញសារ៉េក្រវ៉ាត់ករទៅមកតែហាក់មិនត្រូវជ្រុងទាល់តែសោះ គេកាន់តែសារ៉េវាក៏កាន់តែរញ៉េរញ៉ៃលើសដើមថែមទៀត ឡេឡានីដែលដើរមកយឺតពីចម្ងាយឯណោះក៏មើលមកនាងទាំងទើសទាល់ចិត្តព្រោះឃើញគេពិបាកខ្លាំងពេក។
«ហ៊ឹស» ក្រោយពីឈរទាញមួយសន្ទុះ ជម្រើសចុងក្រោយដែលគេអាចធ្វើបាននោះគឺទាញក្រវ៉ាត់ចេញរួចទម្លាក់វាលើធ្នើក្បែរទូនោះរួចទើបចាកចេញទៅ ឡេឡានីក៏បម្រុងនឹងហៅគេតែមិនទាន់ព្រោះគេចេញទៅលឿនពេក។
ហូស៊ុកចេញមកខាងក្រៅបន្ទប់រួចបន្តទៅកាន់ជាន់ខាងក្រោមដែលមានអ្នកបម្រើជាច្រើននៅរត់ទៅមកនៅឯផ្ទះបាយឯណោះ វត្តមាននៃការមកដល់របស់គេជាការភ្ញាក់ផ្អើលជាខ្លាំងរបស់អ្នកបម្រើគ្រប់គ្នានៅទីនោះ។
«អូ..អ្នកប្រុសធំ?!»
«អរុណសួស្ដីអ្នកប្រុសធំ» អ្នកបម្រើដែលកំពុងតែរត់ទៅមកឯណោះក៏នាំគ្នាឈប់នៅចាំអោនគំនាបទទួលអ្នកប្រុសធំដែលកម្រនឹងចុះមកញ៊ាំអាហារពេលព្រឹកខ្លាំងណាស់ តែថ្ងៃនេះគេក៏ចុះមកញ៊ាំអាហារវាជារឿងដែលចម្លែកណាស់ តែគ្មានអ្នកណាចម្លែកចិត្តទៀតឡើយត្បិតថាតាំងពីហូស៊ុកមកពីដេញថ្លៃអាវុធព្រមទាំងនាំឡេឡានីមកគ្រប់យ៉ាងក្នុងផ្ទះនេះក៏ប្រែជាចម្លែកនឹងក្រឡាប់ចាក់ទាំងអស់ទៅហើយ។
«អរគុណសួស្ដីអ្នកប្រុសធំរបស់ម៉ាដាម..មោះអង្គុយត្រង់នេះមកចាំម៉ាដាមយកចានជូន» ម៉ាដាមម៉ែលក៏បង្ហាញការសប្បាយចិត្តដែលបានឃើញអ្នកប្រុសធំរបស់គាត់ចុះមកញ៊ាំអាហារនៅខាងក្រោម ហូស៊ុកក៏ដាក់ខ្លួនអង្គុយនៅតុអាហារ អ្នកបម្រើក៏នាំគ្នាចូលមកដោយមានចាននឹងអាហារជាច្រើនដែលបានរៀបចំជាស្រេចនោះ។
«អូ..អ្នកនាងឡេឡានីមកហើយរឺ?» ម៉ាដាមម៉ែលក៏បង្ហាញស្នាមញញឹមកាលបើបានឃើញនាងតូចចូលមកទាំងទឹកមុខញឹមៗបន្តិច ឡេឡានីងាកមើលទៅហូស៊ុកដែលគ្រាន់តែមកដល់តុអាហារភ្លាមគេក៏បើកកាសែតមើលតែម្ដង។
(ម្ចាស់ប្រុសមិនចាស់ដល់ថ្នាក់មកអង្គុយអានកាសែតនៅនឹងតុអាហារទេ..) ឡេឡានីគិតក្នុងចិត្តម្នាក់ឯង តែក៏ត្រូវលុបចោលវិញកាលបើនាងឃើញម៉ាដាមលើយកចានបបរមក។
«ចាំខ្ញុំជួយម៉ាដាម» ឡេឡានីរហ័សរហួនចូលទៅជួយម៉ាដាមម៉ែលដោយមិនចាំបាច់គាត់សុំជំនួយឡើយ ម៉ាដាមក៏ភ្ញាក់បន្តិចតែប្ដូរមកជាញញឹមដែលបាននាងតូចមកជួយ ឡេឡានីក៏លើកចានបបរយកមកដាក់ពីមុខហូស៊ុក នាយក៏ទម្លាក់កាសែតចុះបន្តិចកាលបើធុំក្លិនចម្លែកបន្តិច វាជាបបរមាន់ដែលមានរោយខ្ទឹមជាស្រេចនៅលើនោះ។
«អ្នកប្រុសធំចុះមកញ៊ាំថ្ងៃនេះមានបបរមាន់ ហើយវាជាបបរដែលអ្នកនាងឡេឡានីក្រោកមកចម្អិនតាំងពីព្រលឹមស្រាងមកម៉្លេះ..» ដំបូងគេមិនសូវជាភ្ញាក់ប៉ុន្មានដែរ តែក្រោយពីលឺម៉ាដាមនិយាយថាឡេឡានីជាអ្នកធ្វើនាយក៏ងក់ក្បាលបន្តិចរួចងាកបែរទៅមើលអ្នកចម្អិនវាបន្តិច។
«ម្ចាស់ប្រុសញ៊ាំទៅនឹងអាលបានទៅធ្វើការ» ឡេឡានីសើចស្ញេញតាមទម្លាប់របស់នាង ហូស៊ុកក៏មិននិយាយអ្វីតែបែរមកដួសបបរញ៊ាំវិញ មួយម៉ាត់ដំបូងគេក៏នៅតែរក្សាទឹកមុខធម្មតាទាំងដែលអ្នកចម្អិនឯណោះព្យាយាមសំឡឹងមើលទៅគេព្រោះតែចង់បានការសរសើរពីគេមកវិញ តែវាផ្ទុយពីការរំពឹងព្រោះហូស៊ុកអង្គុយញ៊ាំវាយ៉ាងស្ងប់ស្ងាត់ ឡេឡានីច្បូញមាត់បន្តិចរួចងាកមើលទៅម៉ាដាមម៉ែល។
«បបរនេះមើលទៅគួរឲ្យចង់ញ៊ាំណាស់ អ្នកប្រុសធំប្រាកដជាចូលចិត្ត គ្រាន់តែលោកមិននិយាយប៉ុណ្ណោះ» ម៉ាដាមក៏នៅតែជាមនុស្សម្នាក់ដែលលួងលោមនាងដូចដើម ហើយវាក៏ជាអ្វីដែលនាងត្រូវការដែរព្រោះនាងធំធាត់ឡើងដោយគ្មានការលើកទឹកចិត្តពីនរណាម្នាក់ មានតែអ្នកស្ដីបន្ទោសនឹងមិនពេញចិត្តនឹងវត្តមាននាង តែពេលនេះនាងក៏ដូចជាកើតជាថ្មីនឹងរស់នៅក្នុងជីវិតថ្មីអ៊ីចឹង។
(អរុណសួស្ដីអ្នកប្រុសតូច)
គ្រានោះអ្នកបម្រើក៏ឧទានទទួលវត្តមានកម្លោះសង្ហាម្នាក់ទៀតចូលមក អ្នកដែលគ្រាន់តែឡេឡានីបានឃើញភ្លាមនាងក៏ប្រញាប់ចូលទៅពួនពីក្រោយខ្នងម៉ាដាមភ្លាម ថេយ៉ុងដែលចូលមកឯណោះក៏ចោលភ្នែកបាញ់មើលមកឡេឡានីមិនឈប់ មុខគេនៅឈឺមិនទាន់បាត់ទេ មនុស្សស្រីស្អីធ្ងន់ដៃបែបនេះ?
«នាងល្អិត..»
«អង្គុយចុះហើយញ៊ាំអាហារ ឯងត្រូវទៅសាលាផង» ថេយ៉ុងចង្អុលទៅឡេឡានី ហូស៊ុកក៏និយាយបង្គាប់គេឲ្យអង្គុយចុះ នាយក៏គ្មានជម្រើសអ្វីក្រៅពីដាក់ខ្លួនអង្គុយចុះតាមការបង្គាប់បញ្ជារបស់លោកពូ ខ្លួនអង្គុយតែភ្នែកក៏សំឡឹងមើលទៅអ្នកម្ខាងទៀតប្រៀបដូចជាចង់សុីសាច់ហុតឈាមគ្នាអ៊ីចឹងដែរ។
«ខ្ញុំគិតទៅក្រៅសិនហើយម៉ាដាម ក្រែងបងៗបេះបន្លែអីនឹងអាលបានយកមកចម្អិនអាហារថ្ងៃត្រង់» ឡេឡានីបានឱកាសក៏ប្រញាប់សុំខ្លួនចាកចេញទៅក្រៅ ម៉ាដាមក៏ញញឹមនឹងតាមសំឡឹងមើលការចាកចេញរបស់នាង មិនត្រឹមតែគាត់ឡើយ សូម្បីតែអ្នកប្រុសតូចរបស់គាត់ក៏តាមសំឡក់សំឡឹងនាងដូចគ្នាដែរ។
«ឯងគួរតែឈប់គុំកួននាងទៅ រឿងកើតឡើងឯងក៏មានចំណែកខុស មកផ្ទះយប់ព្រលប់ស្ទើរតែរាល់ថ្ងៃ ឯងមានដឹងថាលោកប៉ាបារម្ភប៉ុណ្ណាទេ?!» ហូស៊ុកក៏និយាយទាំងមិនបានងាកមើលទៅថេយ៉ុងតែគេក៏ធ្វើឲ្យអ្នកដែលកំពុងតែតាមសំឡឹងឡេឡានីឯណោះត្រូវបង្ខំចិត្តងាកមើលមកគេវិញ អ្នកបម្រើក៏លើកបបរយកមកដាក់ពីមុខថេយ៉ុងនាំឲ្យគេងាកមើលទៅម៉ាដាមទាំងចម្លែកចិត្តមិនខុសពីហូស៊ុកមុននោះ។
«នាងជាអ្នកណាទៅ ហេតុអីបានជាលោកពូដូចជាយកចិត្តទុកដាក់ជាមួយនឹងនាងខ្លាំងម៉្លេះ?» ថេយ៉ុងក៏មិនអាចទប់ចិត្តនឹងសួរសំនួរដែលនាយគិតតាំងពីល្ងាចនោះឡើងមក ដៃដែលកំពុងកាន់ស្លាបព្រាឯណោះក៏ទម្លាក់ចុះបន្តិច ហូស៊ុកក៏ងាកសំឡឹងមើលមកថេយ៉ុងវិញជំនួសឲ្យការឆ្លើយតប។
«លឺអ្នកបម្រើនិយាយថានាងបង្កបញ្ហាតាំងពីមកដល់ភ្លាម បោកថូ ដុតដំឡូងហ៊ុយទ្រលោមពេញផ្ទះ..» ថេយ៉ុងរៀបរាប់គ្រប់យ៉ាងដែលបានកើតឡើងព្រមជាមួយនឹងសំឡេងបែបមិនពេញចិត្ត កាយវិការនឹងសំឡេងនោះក៏នាំឲ្យអ្នកដែលឈរលាន់ពួនចាំស្ដាប់នៅក្បែរនោះធ្លាក់ទឹកមុខបន្តិច ឡេឡានីចាកចេញព្រោះនាងមិនហ៊ានប្រឈមមុខជាមួយនឹងអ្នកប្រុសតូចផ្ទះនេះ តែនាងក៏នៅចាំស្ដាប់ត្បិតគិតថាគេក៏អាចនឹងស្ដាប់ហេតុផលបន្តិចតែអត់ទេ..គេនៅតែខឹងសម្បារនឹងនាងដដែល។
«ខ្ញុំមិនដែលធ្វើឲ្យជីវិតអ្នកណាល្អប្រសើរឡើងទេ ខ្ញុំមានតែបង្កបញ្ហាឲ្យអ្នកគ្រប់គ្នា» ឡេឡានីក៏រអ៊ូនិយាយតែម្នាក់ឯង ស្រីតូចក៏ងាកបែរបំណងចាកចេញតែក៏ជ្រួសផ្លូវជាមួយនឹងអ្នកដែលចេញមកនោះល្មម ឡេឡានីងើយភ្នែកសំឡឹងមើលមុខរបស់អ្នកចេញមកនោះរួចអោនក្បាលចុះបន្តិច។
«ខ្ញុំសុំទោស..ម្ចាស់ប្រុស ខ្ញុំមិនគួរលួចស្ដាប់ទេ» ឡេឡានីក៏ប្រញាប់បែរខ្លួនចាកចេញតែបែរជាឈប់កាលបើដៃមាំចាប់កាន់ដៃនាងជាប់ ឡេឡានីងាកបែរមកស្របនឹងក្រសែភ្នែកស្រទន់ងាកសំឡឹងមើលមកនាង ឡេឡានីក៏ភាំងភ្លឹកនឹងការសំឡឹងមួយនោះ ស្រីតួចបើកភ្នែកម៉ក់ៗសំឡឹងផ្ទៃមុខសង្ហារបស់គេ..
(អ្នកប្រុសហូស៊ុក..)
(រ៉េនដាមកដល់ហើយ)

នាងជាអ្នកណា?

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now