ភាគ៩៣

544 25 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៩៣

ក្រឡេកមើលទៅអ្នកដែលនៅចួបជុំគ្នាពីមុខវិមានផាទ្រីសៀរ៍ឯណោះវិញ បុរស២នាក់កំពុងតែប្រឈមមុខដាក់គ្នាខណៈមានមនុស្សស្រីម្នាក់នៅឈរចំចំណុចកណ្ដាល មនុស្សស្រីដែលអាចឆក់យកបេះដូងកម្លោះម៉ាហ្វៀទាំង២នាក់ដោយមិនចាំបាច់ខំប្រឹង ត្រឹមតែភាពគួរឲ្យស្រឡាញ់នឹងស្មោះត្រង់របស់នាងក៏អាចយកឈ្នះពួកនាងបាន ទាស់តែត្រង់ថាក្នុងចំណោមពួកនាយទាំង២នាក់គឺមានតែម្នាក់ប៉ុណ្ណោះដែលអាចទទួលបានបេះដូងនាងនឹងជាមនុស្សដែលនាងស្រឡាញ់ហើយម្នាក់នោះក៏ជាហូស៊ុក ហ្វ្រេដឌើរីកស៍នេះឯង។
«ម្ចាស់ប្រុស..យើងទៅវិមានវិញទៅណា៎» ឡេឡានីទោះបីជាកម្លោះទាំងសងខាងឈ្លោះគ្នាពិតមែនតែនាងក៏ខ្វល់ខ្វាយហាមឃាត់តែហូស៊ុក មនុស្សប្រុសដែលនាងស្រឡាញ់ប៉ុណ្ណោះ ជាហេតុនាំឲ្យហេនរីអ្នកដែលនៅសុខតែខ្លួនឯងឯណេះមានការអាក់អន់ស្រពន់ចិត្តជាខ្លាំង តែភាពអាក់អន់ស្រពន់ចិត្តនេះក៏នៅចាញ់ចិត្តព្រួយបារម្ភដែលគេមានចំពោះឡេឡានីឯណោះទៅវិញទេ។
«ឡេឡានី..ត្រូវអ្វីខ្លះនឹង?» ហេនរីក៏មិនបានលាក់ភាពព្រួយបារម្ភរបស់គេដែលមានចំពោះឡេឡានីឡើយ នាយលូកដៃទាញស្មាឡេឡានីឲ្យនាងបែរមករកគេមុននឹងភ្ញាក់ដែលបានឃើញស្នាមរបស់នៅលើដៃនឹងជើងរបស់នាង សុទ្ធតែជារបួសបង្កពីហេតុការណ៍កើតឡើងនៅថ្ងៃនេះ ឡេឡានីក៏ងាកមើលទៅហេនរី ក្រសែភ្នែកស្រទន់ពោរពេញទៅដោយភាពកក់ក្ដៅដែលហាក់រំលឹកដល់រឿងដែលកើតឡើងរវាងនាងនឹងគ្រួសារនេះ មួយរយៈពេលខ្លីដែលនាងស្នាក់នៅទីនេះជាមួយនឹងភាពបាត់ការចងចាំ ទោះបីជាហេនរីកុហកនាងពិតមែន តែគេក៏មិនដែលធ្វើអាក្រក់មកលើនាង មិនដែលសូម្បីតែបំពាននាង។
«ខ្ញុំ..ខ្ញុំមិនអីទេ» ឡេឡានីឆ្លើយតបទាំងបង្ខំរួចលូកបេះដៃហេនរីចេញពីស្មានាង ត្បិតថានាងមិនចង់ឲ្យពួកគេទាំង២មានបញ្ហាព្រោះតែការប៉ះពាល់នេះទៀតឡើយ ហើយវាក៏មិនខុសពីការគិតរបស់នាងពិតមែន គ្រាន់តែនាងបេះដៃហេនរីចេញភ្លាម ហូស៊ុកក៏រហ័សក្រសោបទាញនាងមកអោបក្រសោបជាប់នឹងទ្រូង ខណៈភ្នែកគេងាកមើលទៅហេនរីបែបកាចតែម្ដង។
«ឯងនៅមានមុខមកសួរពីឡេឡានីទាំងដែលឯងបានរៀបចំគ្រប់បែបយ៉ាងដើម្បីចង់ធ្វើបាបនាងអ៊ីចឹងហេស៎?»
«យើងនិយាយហើយថាយើងមិនបានធ្វើ..» ហេនរីក៏គំហកមួយអស់សំឡេងទៅកាន់អ្នកម្ខាងទៀតដែលកំពុងតែចោទប្រកាន់នាយឯណោះ ហូស៊ុកក៏ទល់អណ្ដាតខ្លួនឯងបំណងចង់យារដៃចាត់ការហេនរីទៅហើយតែអ្នកដែលគេកំពុងតែអោបក្រសោបជាប់ទ្រូងឯណោះក៏បែរជាទន់ខ្លួនដួលក្នុងរង្វង់ដៃគេ។
«ឡេឡានី..ឡេឡានីកើតអី?» ហេនរីឯណោះក៏ភ្ញាក់ដែលបានឃើញនាងតូចដួលក្នុងដៃហូស៊ុក ចិត្តព្រួយបារម្ភជម្រុញឲ្យគេចូលទៅជិតសត្រូវនឹងព្យាយាមលូកដៃបំណងចង់ប៉ះនាងតែហូស៊ុកក៏យកខ្នងពាំងមិនសូម្បីតែឲ្យគេបានឃើញមុខឡេឡានីតែម្ដង។
«អេដវីន..រៀបចំឡាន» ហូស៊ុកបញ្ជាកូនចៅរួចរាល់នាយក៏ត្រកងបីឡេឡានីជាប់ក្នុងដៃ ភ្នែកក៏ងាកបែរមើលមកហេនរីសត្រូវដែលតែងតែពង្វាងគ្នាឯណោះបន្តិច។
«ឯងមិនបានធ្វើ? អ៊ីចឹងឯងចង់និយាយថាជានរណា? លោកប៉ាឯង..អាឃាតករនោះមែនទេ? ហ៊ឹស! គួរឲ្យអស់សំណើច» ហូស៊ុកក៏បញ្ចប់ឃ្លាប្រយោគដោយដាក់កំហិតផ្លូវចិត្តទៅលើគ្រួសារត្រកូលផាទ្រីសៀរ៍ទាំងមូល ជាពិសេសគឺនាងល្អិតរូម៉ាដែលបានស្ដាប់លឺគេហៅលោកតានាងថាជាឃាតករពេញៗមាត់ ស្រីតូចក៏ងាកមើលទៅផ្នែកម្ខាងនៃវិមានមុននឹងបានឃើញវត្តមានលោកតានាងនៅទីនោះ ទើបនាងមានការងឿងឆ្ងល់នេះពួកគេមិនបានដឹងទេរឺថាលោកតានាងមកដល់កាលីហ្វ័រញ៉ាយូរហើយ?
ឡានខ្មៅរលើបប៉ុន្មានគ្រឿងចាកចេញអមដំណើរកម្លោះត្រកូលហ្វេដឌើរីកស៍ចាកចេញទៅបាត់ បន្សល់តែភាពស្ងប់ស្ងាត់នឹងមន្ទិលសង្ស័យឲ្យត្រកូលផាទ្រីសៀរ៍ដែលនៅឈរទីនោះ។
«ម៉ាក់ទៅហើយ! ហ៊ឹក..» រូម៉ាដែលដើមឡើយនៅឈរស្ងៀមមិននិយាយអ្វី មិនសូម្បីតែឃាត់រឺក៏អោបឡេឡានីឯណោះក៏បែរជានិយាយពោលហៅឡេឡានីថាជាម៉ាក់ដូចដើម នាងពោលទាំងទឹកភ្នែកហូរកាត់ផែនថ្ពាល់ ហេនរីក៏លូកដៃកាន់អោបកូនជាប់ ខណៈខួរក្បាលគេរិះគិតពីអ្វីដែលហូស៊ុកនិយាយមុននោះ។
(អ្នកណាជាអ្នកបញ្ជាឲ្យគេចាត់ការឡេឡានី?) ហេនរីគិតទាំងដៃកំពុងអោបកូន ភ្នែកងាករ៉េទៅមកមុននឹងប្រទះភ្នែកឃើញលោកប៉ាគេអង្គុយអានកាសែតនៅជ្រុងម្ខាងនៃវិមានឯណោះ គេមើលទៅគាត់ព្រមជាមួយនឹងមន្ទិលសង្ស័យ ការសង្ស័យដែលបាបកម្មបំផុតត្បិតថាគាត់ជាឪពុកបង្កើតរបស់នាយ។
(ខ្ញុំសង្ឃឹមថាប៉ាមិនដូចអ្វីដែលម្សៀរត្រកូលហ្វ្រេដឌើរីកស៍និយាយទៅចុះ..)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now