ភាគ៨៧,៨៨

669 36 0
                                    


កំណាន់ចិត្តម៉ាហ្វៀ
ភាគ៨៧,៨៨

នាងចងចាំគ្រប់យ៉ាង លើកលែងតែរឿងដែលគេជាម៉ាហ្វៀ

«ឡេឡានី..» រាងកាយតូចស្រឡូនត្រូវបានគេទាញឲ្យអង្គុយឲ្យត្រង់ខ្លួននៅលើសាឡុង ចំណែកហូស៊ុកក៏លូកកាន់ក្រសោបដៃនាងទាំងសងខាងជាប់ណែន កែវភ្នែកបង្កប់ដោយភាពព្រួយបារម្ភក៏ព្យាយាមមើលទៅនាងព្រោះខ្លាចថានាងនិយាយគ្រាន់តែជាការលេងសើច តែអត់ទេ! នាងមិនមានប្រតិកម្មរឺក៏អ្វីដែលបញ្ជាក់ថានាងនិយាយកុហកឡើយ..
«អូនប្រាកដចិត្តហើយពិតទេ?»
«ចុះម្ចាស់ប្រុសមានលួចធ្វើការអីផ្សេងមិនឲ្យអូនដឹងដែរទេ? បានជាម្ចាស់ប្រុសសួរអូនបែបនេះ?» ឡេឡានីក៏សំឡឹងមើលទៅនាយជាមួយនឹងមន្ទិលតែក៏បែរជាត្រូវអ្នកម្ខាងទៀតកាន់ដៃកាន់តែជាប់រួចក្រវីក្បាលតបបន្តិច គេក្រវីក្បាលទាំងស្នាមញញឹម នាងមិនចងចាំរឿងមួយនេះល្អហើយព្រោះគ្រាដែលនាងដឹងការពិតពីរឿងនោះវាជាគ្រាដែលគេមានអារម្មណ៍ថាខុសបំផុត ខុសដែលនាយមិនបានប្រាប់នាងដោយផ្ទាល់ ពេលនេះវាក៏អាចជាឱកាសរបស់នាងហើយ ឱកាសសម្រាប់កែកំហុស។
«ម្ចាស់ប្រុស? មានរឿងអីហេស៎?» កាលបើឃើញថាហូស៊ុកនៅស្ងៀមខុសធម្មតាឡេឡានីក៏ប្រញាប់ឧទានហៅគេរួចលូកដៃកាន់ស្មាគេជាប់ណែនជាថ្មី។
«គ្មានអីទេ អូននិយាយត្រូវហើយបងតែងតែជាថៅកែផ្លែឈើសម្រាប់អូនជានិច្ចនឹងណា៎ ជុប៎» ហូស៊ុកក៏ពោលឡើងស្របនឹងមាត់លោថើបថ្ពាល់នាងបន្តិច ឡេឡានីក៏ញញឹមរួចលូកដៃអោបករនាងជាប់នឹងថើបមាត់នាយបន្តិច។
«ចៅហ្វាយដាំបន្លែផ្លែឈើច្រើនណាស់ដើម្បីចិញ្ចឹមអ្នកនាងឡេឡានីណា» អេដវីនកាលបើលឺចៅហ្វាយស្រីយល់ច្រឡំបែបនេះគេក៏មានតែចាក់បណ្ដោយទៅតាមនាងតែម្ដង ឡេឡានីក៏ងាកមើលទៅនាយរួចអស់សំណើចបន្តិច។
«មែនតើស៎! ចឹងអេដវីន..»
«បាទទាន៎» អេដវីនក៏ឆ្លើយតបជាមួយនឹងចៅហ្វាយនាយព្រមជាមួយទឹកមុខញញឹមសប្បាយចិត្ត ត្បិតថាថ្ងៃនេះគ្រប់យ៉ាងដូចជាល្អតែម្ដង ទាំងបញ្ហានឹងការងាររបស់គេ។
«ទៅទំពាំងបាយជូរ៣០គីឡូមក កន្លះម៉ោងទៀតយើងទៅមើល» ទឹកមុខញញឹមរបស់អេដវីនក៏ប្រែមកជាភាំងត្បិតចៅហ្វាយនាយប្រើគេទៅធ្វើការងារដែលមិនអាចនឹងទៅរួច គេអាចទៅរកទំពាំងបាយជូឯណោះបានដល់ទៅ៣០គីឡូត្រឹមកន្លែងម៉ោងនោះ? បើចំការនៅទីនេះតូចតែមួយនឹង?
«អេដវីនទៅរឺអត់?»
«មិនចង់ក៏ត្រូវទៅដែរទាន៎» អេដវីនច្បូញមាត់បន្តិចរួចប្រញាប់រត់ចេញទៅភ្លាម ឡេឡានីឯណោះនាងបានដឹងថាហូស៊ុកមានបំណងធ្វើបាបកូនចៅទើបនាងអស់សំណើចនឹងសើចកាច់ករតែម្ដង ហូស៊ុកឯណោះក៏ងាកមើលមនុស្សស្រីជាទីស្រឡាញ់រួចញញឹមបន្តិច។
«អូនចង់ឡើងទៅមើលចំការខាងលើភ្នំទេ? ចាំបងដឹកអូនទៅ ពួកយើងជិះកង់ល្អទេ?» គ្រាន់តែលឺពាក្យថាទៅដើរលេងនៅលើភ្នំនាងល្អិតហាក់បំភ្លេចរឿងគ្រប់យ៉ាងរួចប្រញាប់ងក់ក្បាលទាំងដៃនៅអោបករហូស៊ុកជាប់នៅឡើយ នាយលើកដៃវែកសក់នាងទាំងញញឹមរួចលូកច្បិចចុងច្រមុះនាងបន្តិច។
«តោះឆាប់ឡើងអ៊ីចឹង ក្រែងនៅថ្ងៃបន្តិចមេឃអាចនឹងភ្លៀង»
«ចាស៎ ម្ចាស់ប្រុស» ឡេឡានីក៏ប្រញាប់ប្រញាល់ចុះពីសាឡុងរួចឈរទន្ទឹមគ្នាជាមួយនឹងហូស៊ុក នាយងាកមើលមកឡេឡានីបន្តិចរួចលូកក្រសោបកាន់ដៃនាងជាប់នឹងចាកចេញទៅជាមួយគ្នាតែម្ដង។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now