ភាគ២៤

817 45 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ២៤

មួយសន្ទុះក្រោយពីចុះពីពិភាក្សាគ្នាជាមួយនឹងអេដវីនរួចរាល់ ហូស៊ុកក៏ត្រឡប់ចូលទៅកាន់វីឡាឯណោះវិញ មកដល់ខាងក្នុងវីឡាក៏ហាក់មានសភាពស្ងប់ស្ងាត់ត្បិតថាអ្នកគ្រប់គ្នាកំពុងតែនៅខាងក្រៅឯណោះ ហូស៊ុកក៏បោះជំហានឡើងកាំជណ្ដើរម្ដងមួយជាន់ៗរហូតមកដល់ជាន់បន្ទប់ខាងលើរបស់គេ នាយបោះជំហានចេញមកឈរនៅរានហាលបន្ទប់ដែលអាចឲ្យគេមើលឃើញសកម្មភាពទាំងស្រុងរបស់អ្នកកំពុងតែកូរដំណាប់ផ្លែឈើឯណោះ។
(អ្នកនាងតូចភ្លក់មួយម៉ាត់ទៅមើល)
(អីយ៉ូយផ្អែមត្រជាក់ដល់បេះដូងតែម្ដង..ហិហិ ម៉ាដាមភ្លក់មើលម្ដងទៅមើល)
សកម្មភាពសប្បាយៗនឹងគួរឲ្យស្រឡាញ់រវាងឡេឡានីនឹងម៉ាដាមម៉ែលដែលនៅខាងក្រោមឯណោះក៏ត្រូវបានអ្នកនៅខាងលើមើលឃើញច្បាស់ៗពេញៗភ្នែកតែម្ដង ឡេឡានីនាងទើបតែចូលមកនៅមិនបានប៉ុន្មានថ្ងៃផង ផ្ទះមួយនេះក៏ហាក់ដូចជាផ្លាស់ប្ដូរសឹងតែគ្រប់យ៉ាងទៅហើយ ពីវីឡាដែលធ្លាប់តែស្ងប់ស្ងាត់នឹងមានវិន័យតឹងរឹង មិនមានសំឡេងសើចក្អាកក្អាយ ពេលនេះក៏លឺតែសំឡេងសើចនឹងការរត់ឆ្លេឆ្លារបស់ឡេឡានីតែម្ដង។
«ហេតុអីក៏ពួកយើងមិនចួបគ្នាឲ្យលឿនជាងនេះឡេឡានី?» ហូស៊ុកពោលឡើងទាំងកែវភ្នែកសំឡឹងមើលទៅនាងល្អិតឡេឡានីញញឹមនោះមិនដាក់ភ្នែក កាយមាំទាំទម្លាក់ខ្លួនអង្គុយលើកៅអីដែលនៅរានហាលនោះ ភ្នែកងាកមើលទៅលើតុរួចក៏ទាញស្រាវីស្គីទាំងដបយកមកអកផឹកតែម្ដង មិនដឹងបញ្ហានាលើកនេះវាអាចដោះស្រាយបានងាយៗដែររឺក៏អត់ទេ? គេមិនដែលខ្លាចនឹងប្រឈមមុខជាមួយនរណារឺក៏ខ្លាចថាគេមិនអាចត្រឡប់មកវិញដូចជាលើកនេះឡើយ..
តែក្រោយពីមាននាង..គេក៏បែរជាខ្លាច.. ខ្លាចថាគេនឹងមិនអាចត្រឡប់មកមើលនាងវិញ...
ដៃមាំលូកទាញយកទូរសព្ទ័ពីហោប៉ៅមករួចក៏បើកមើលរូបភាពដែលមាននៅក្នុងនោះ រូបភាពរាងកាយតូចស្រឡូនក្នុងឈុតទាំង២៥រ៉ូបនោះឯង នាងមិនបានដឹងខ្លួនឡើយថាគ្រប់រ៉ូប គ្រប់ឈុតគឺនាយបានថតទុកទាំងអស់។
ដៃអូសវាសពីមួយរូបទៅមួយរូបព្រមជាមួយនឹងស្នាមញញឹមញ៉ោចឡើងលើផ្ទៃមុខស្រស់សង្ហារបស់ហូស៊ុក នាងមើលទៅដូចជាកូនក្មេងសាមញ្ញធម្មតាតែបើចាប់តែងខ្លួនក៏ស្រស់ស្អាតចម្លែក។
«ម្ចាស់ប្រុស..» សំឡេងតូចស្រាលមួយក៏បន្លឺឡើងពីក្រោយខ្នងនាំឲ្យហូស៊ុកប្រញាប់ទាញបិទទូរសព្ទ័រួចងាកមើលទៅវត្តមានអ្នកដែលចូលមកនោះ នាងល្អិតឡេឡានីចូលមកព្រមជាមួយនឹងចានដំណាប់ផ្លែឈើដែលនាងបានធ្វើមកជាមួយ។
ឡេឡានីក៏ញញឹមរួចចូលមកឈរឆ្កក់ពីមុខហូស៊ុក ដៃទាំងសងខាងក៏ហុចចានដំណាប់ចំពីមុខហូស៊ុកតែម្ដង នាយក៏សំឡឹងមើលនាងរួចជ្រឹមចិញ្ចើមបន្តិចហាក់កំពុងតែឆ្ងល់ថាក្មេងម្នាក់នេះចង់យ៉ាងមិចឲ្យច្បាស់ទៅ?
«ខ្ញុំកូរហត់ណាស់ណា៎ម្ចាស់ប្រុស ញ៊ាំមួយម៉ាត់ទៅ..រឺក៏ជ្រលក់ដំណាប់ប៉ោមនេះជាមួយនំបុ័ងក៏បានណា៎» នាងល្អិតឡេឡានីមិនបង្អង់យូរក៏ប្រញាប់ទាញនាងឲ្យអង្គុយចុះនៅលើភ្លៅគេនាំឲ្យនាងល្អិតឡេឡានីភាំងបន្តិច ដៃតូចដែលកំពុងតែបេះនំបុ័ងចុចដំណាប់ប៉ោមឯញោះក៏ឈប់ទ្រឹង ភ្នែកភ្លឺថ្លាក៏ងាកបែរសំឡឹងមកចំអ្នកដែលនាងអង្គុយលើភ្លៅឯណោះវិញ។
«ម្ចាស់ប្រុស..»
«បញ្ចុកយើងមក» ហូស៊ុកក៏និយាយទាំងមុខស្មើតែមុខស្មើនេះមិនមែនខឹងនឹងនាងតែធ្វើព្រោះចង់ញ៉ោះនាងតាមទម្លាប់របស់គេប៉ុណ្ណោះ នាងល្អិតឡេឡានីក៏មិនបញ្ចុកតាមបញ្ជា បែរជានៅសំឡឹងមើលមុខនាយដដែល។
«បើនាងមិនបញ្ចុកដោយដៃទេ តិចយើងឲ្យនាងបញ្ចុកដោយមាត់ម្ដង»
«ស្មោគគ្រោកខ្លាំងម៉្លេះម្ចាស់ប្រុស? នេះមិនប្រឡាក់ទឹកមាត់អ្នកម្ខាងទៀតទៅហើយទេហ្អេស៎?» ឡេឡានីក្រញ៉ែងខ្លួនបន្តិចរួចក៏យល់ព្រមបេះនំបុ័ងមួយចំណិតធំល្មមរួចជ្រលក់ដំណាប់ប៉ោមដែលនៅក្នុងចានឯណោះ។
«អ៊ីចឹងម្ចាស់ប្រុសហាមាត់ទៅ» ឡេឡានីក៏យល់ព្រមបញ្ចុកនាយ ហូស៊ុកក៏មិនទាន់និយាយអីតែក៏ងើបមើលមុខមូលក្រឡង់គួរឲ្យស្រឡាញ់របស់ឡេឡានីបន្តិចមុននឹងហាមាត់ទទួលនំបុ័ងនោះទំពារញ៊ាំតិចៗ។
«ឆ្ងាញ់ទេ? ដឹងតែឆ្ងាញ់ហើយព្រោះបានស្រីស្អាតកូរឲ្យហើយបញ្ចុកឲ្យដល់កន្លែងបែបនេះទៀតនោះ» ឡេឡានីនិយាយឡើងនាំឲ្យហូស៊ុកអស់សំណើចបន្តិច ភាពអស់សំណើចរបស់គេក៏នាំឲ្យនាងល្អិតឡេឡានីដែលកំពុងតែអៀនខ្មាសនឹងការអង្គុយលើភ្លៅគេឯណោះជ្រឹមចិញ្ចើមទាំងខឹងបន្តិច។
«ម្ចាស់ប្រុសញុំាទៅ ខ្ញុំគិតរកទៅបន្ទប់ងូតទឹកសម្អាតខ្លួននឹងអាលបានគេង» ឡេឡានីក៏ឈោងដៃដាក់ចានដំណាប់នឹងនំបុ័ងលើតុក្បែរនោះរួចក្រោកបំណងចង់ដើរចេញតែក៏ត្រូវហូស៊ុកក្រពាត់ដៃអោបចង្កេះនាងជាប់ណែន មិនព្រមឲ្យនាងចេញទៅតាមបំណងសោះ។
«ម្ចាស់ប្រុសលែងចង្កេះខ្ញុំ..»
«លែងបាន លុះត្រាតែនាងគេងនៅទីនេះ» ឡេឡានីច្បូញមាត់បន្តិច ថាថ្ងៃមុនទៅនាងមានបញ្ហាម្ចាស់ប្រុសបីនាងមកគេងទីនេះបានជាគ្នា ចុះថ្ងៃនេះមិនមានអ្នកណាកើតអីផង មិចបានជានាងត្រូវគេងនៅទីនេះទៀត?
«ខ្ញុំមិនគេងទេ..» ឡេឡានីក៏ព្យាយាមរើបម្រាស់ខ្លួនបន្តិចតែនាងកាន់តែរើហូស៊ុកក៏អោបនាងកាន់តែជាប់លើសដើមថែមទៀត នាយក៏ក្រោកឡើងទាំងដៃនៅអោបនាងជាប់ នាំនាងចូលទៅខាងក្នុងមករកគ្រែគេងរបស់គេឯណោះ មុននឹងផ្ដេកនាងឲ្យដេកលើគ្រែស្រាលៗ។
«បើនាងគេងនៅទីនេះ ស្អែកយើងនឹងនាំនាងទៅទិញឯកសណ្ឋាន»
«ទិញឯកសណ្ឋាន? នេះម្ចាស់ប្រុស..» ឡេឡានីក៏និយាយទាំងងឿងឆ្ងល់ក្នុងចិត្តត្បិតថាគេនិយាយពីឯកសណ្ឋានអ្វីឲ្យច្បាស់ទៅ?
«យើងនឹងនាំនាងទៅចុះឈ្មោះចូលរៀន នាងនៅតែផ្ទះលេងដដែលមិនមានប្រយោជន៍ទេ-» ហូស៊ុកមិនអាចបញ្ចប់ខ្លឹមសារដែលគេចង់និយាយបានក៏ញ្រោះតែអ្នកដែលគេបីយកមកដាក់លើគ្រែឯណោះពេលនេះក៏បែរជាក្រោកឡើងអោបកញ្ចឹងករគេជាប់ណែន។
ឡេឡានីក៏អោបម្ចាស់ប្រុសនាងទាំងទឹកភ្នែកហូរស្រក់ពីផែនថ្ពាល់ព្រោះតែរំភើបចិត្ត ត្បិតតាំងពីក្មេងមកនាងបានរៀនតែនាងក៏លួចរៀនតាមចន្លោះបង្អួចសាលារៀននៅក្បែរកន្លែងនាងលក់ផ្កានោះឯង តែពេលនេះម្ចាស់ប្រុសក៏និយាយថាចង់នាំនាងទៅរៀន វាដូចជាគាត់កំពុងតែបំពេញក្ដីស្រម៉ៃមួយផ្សេងទៀតឲ្យនាងអ៊ីចឹង។
«នេះនាងយំហ្អេស៎?» កំពុងតែសប្បាយចិត្តនឹងការអោបហូស៊ុកក៏ចាប់ភ្លឹកដឹងថាអ្នកដែលនៅក្នុងការអោបក្រសោបនោះកំពុងតែយំ នាយប្រញាប់ទាញនាងចេញពីការអោបរួចក៏ឃើញថានាងយំពិតមែន។
«ខ្ញុំមិនបានពិបាកចិត្តទេ ខ្ញុំគ្រាន់តែសប្បាយចិត្ត ហ៊ឹក ព្រោះខ្ញុំចង់ចូលរៀន ហ៊ឹក ចង់ទៅសាលារៀន» ឡេឡានីនិយាយត្រឡប់ត្រឡិនក៏ព្រោះតែនាងនិយាយទាំងយំ ហូស៊ុកក៏មើលនាងរួចអស់សំណើចបន្តិច ដៃមាំក៏ទម្លាក់ប៉ះអង្អែលក្បាលនាងតិចៗរួចលូកទាញភួយមកដណ្ដប់រាងកាយនាង ហើយគេក៏ទម្លាក់ខ្លួនគេងក្បែរនាង ឡេឡានីក៏ភាំងកាលបើម្ចាស់ប្រុសឡើងគេងគ្រែជាមួយនាងបែបនេះ។
«តែម្ចាស់ប្រុស..ខ្ញុំចង់ងូត-»
«ស្ងាត់ហើយគេងទៅ» ហូស៊ុកនិយាយឡើងទាំងគេកំពុងតែអោបនាងឯណោះក៏បិទភ្នែកសម្ងំគេងយកកម្លាំងដូចគ្នា ឡេឡានីក៏ព្រោះតែធ្វើខ្លួនមិនត្រូវ បូកផ្សំនឹងការដែលនាងមិនទាន់ងងុយផងក៏នឹកឃើញធ្វើរឿងម៉្យាង ដៃតូចស្រឡូនក៏លើកឡើងផុតក្បាលខ្លួនឯងរួចអង្អែលប៉ះសក់ខាងក្រោយរបស់ម្ចាស់ប្រុសដែលកំពុងតែគេងអោបនាង ឡេឡានីក៏សើចកក្អឹកកាលបើនាងប៉ះសក់ទន់ល្មើយរបស់នាយ ហូស៊ុកក៏ជ្រឹមចិញ្ចើមបន្តិចរួចលូកទាញដៃនាងយកមករួចកាន់ជាប់។
«ម្ចាស់ប្រុស»
«គេង!!» ហូស៊ុកគ្រហឹមនឹងដើមកររួចទាញនាងមកអឹបជាប់នឹងដើមទ្រូង ឡេឡានីក៏បានតែច្បូញមាត់បន្តិចរួចលើកដៃអោបក្រសោបគេតបវិញ កុំឲ្យគេបានចិត្តអោបនាងតែម្នាក់ឯង ភាពងក់ងរនឹងចង់ឈ្នះរបស់នាងវាក៏តែងតែបង្ហាញភាពគួរឲ្យស្រឡាញ់ចម្លែកនាំឲ្យម្ចាស់កាយមាំទាំដែលបិទភ្នែកគេងឯណោះលួចញ៉ោចស្នាមញញឹមបន្តិច។
«ចេះបង្ខំមនុស្សមិនងងុយឲ្យគេងយ៉ាងម៉េចនៀក៎?» ឡេឡានីក៏នៅតែរអ៊ូលុលៗទោះបីជាមុខនាងផ្ទប់នឹងទ្រូងម្ចាស់ប្រុសក៏ដោយ តែមួយសន្ទុះក្រោយនាងក៏បែរជាងងុយរលីវៗទៅរហូតដល់លង់លក់ទាំងដៃតូចលូកអោបរាងកាយហូស៊ុកមិនទាំងជុំខ្លួនផង។

បើភាគនេះបាន១ខេនៅម៉ោង៩កន្លះ អេតមីនផុសភាគ២៥,២៦ណា៎៕

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now