ភាគទី៧២

574 30 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៧២

គ្រាន់តែហូស៊ុករំលឹកពីក្រុងឡុងប៊ិចភ្លាមទឹកមុខរបស់អ្នកគ្រប់គ្នាក៏រៀងប្រែប្រួលបន្តិច ជាពិសេសនោះគឺបានលឺថាប៉ាម៉ាក់នាងនៅទីនោះ ម៉ាដាមម៉ែលក៏ដាក់ចានដែលគាត់ហៀបនឹងយកមកលើតុបន្តិចរួចប្រញាប់ចូលទៅរកហូស៊ុក។
«អ្នកប្រុសស៊ើបដឹងពីគ្រួសាររបស់អ្នកនាងឡេឡានីពិតទេ? ពួកគេជាមនុស្សបែបណាទៅ? ហេតុអីក៏បណ្ដោយឲ្យជីវិតក្មេងស្រីដូចជាអ្នកនាងឡេឡានីរសាត់អណ្តែតគ្មានកោះត្រើយបែបនេះ?» ម៉ាដាមម៉ែលក៏ឃ្នើសចិត្តដែលគ្រាន់តែបានលឺពីប៉ាម៉ាក់របស់ឡេឡានីភ្លាម រំលឹកដល់ប៉ាម៉ាក់របស់នាងភ្លាមម៉ាដាមក៏នឹកឃើញដល់ភាពលំបាកវេទនានឹងអ្វីគ្រប់យ៉ាងដែលឡេឡានីបានចួបនឹងបង្ហាញឲ្យគាត់ឃើញនោះ នាងជាក្មេងល្អនឹងពូកែលេងសើចដើម្បីឲ្យអ្នកដទៃបានសប្បាយ តែអ្នកដែលតែងបង្ហាញភាពសប្បាយរីករាយពីខាងក្រៅតែងតែជាអ្នកដែលមានវិបត្តិផ្នែកផ្លូវអារម្មណ៍ ឡេឡានីតែងតែអង្គុយស្រងូតស្រងាត់រាល់ពេលដែលនៅតែម្នាក់ឯង ហើយរឿងដែលកើតឡើងលើនាងកាលពីមួយសប្ដាហ៍មុននេះក៏កាន់តែបង្ហាញគាត់ច្បាស់ថានាងមានវិបត្តិប៉ុណ្ណា នាងខ្លាចការចាកចេញ នាងខ្លាចការបោះបង់ក្នុងមួយជីវិតនាងមិនដឹងជាត្រូវគេបោះបង់នាងប៉ុន្មានដងទៅហើយទេ?
«ប៉ាម៉ាក់ចិញ្ចឹមនាងគឺមិននៅក្នុងប្រទេសនេះឡើយ បើតាមខ្ញុំដឹងដូចជានៅប្រទេសក្បែរខាងនេះ តែថាប៉ាម៉ាក់បង្កើតរបស់នាង..» ហូស៊ុកនិយាយឡើងព្រមជាមួយនឹងទឹកមុខបែបមានចម្ងល់នឹងកង្វល់ព្រមជាមួយគ្នា។
«ខ្ញុំបានសាងកំហុសមួយមកដ៏ធំធេង បន្សល់ទុកនូវស្នាមរបួសក្នុងចិត្តឲ្យនាង អ៊ីចឹងយ៉ាងហោចណាស់ក៏ខ្ញុំគួរតែមានអ្វីតបស្នងទៅកាន់នាងដែរ.. តែមិនដឹងថាខ្ញុំមានឱកាសបានតបស្នងនៅចំពោះនាងរឺមួយក៏អត់ទេ?»

អ្នកម្ខាងកំពុងតែពាំនាំជាមួយនឹងភាពឈឺចាប់ ការសោកស្ដាយដែលបង្កមកពីកំហុសទៅលើមនុស្សម្នាក់ទៀត ខណៈអ្នកដែលគេធ្វើឲ្យឈឺចាប់នោះកំពុងតែរស់នៅជាមួយនឹងជីវិតថ្មីដែលសាកសម រស់នៅក្នុងបរិយាសកាសថ្មីដែលដូចជាកែប្រែនាងទៅជាមនុស្សថ្មីអ៊ីចឹង ពីក្មេងស្រីដែលលេងសើចមកជានារីស្រគត់ស្រគំរស់នៅក្រោមទ្រនំខ្ពង់ខ្ពស់នឹងស្ថិតក្រោមឈ្មោះគូដណ្ដឹងរបស់ម៉ាហ្វៀខាងជើង។
សម្រឹបជើងធ្ងន់របស់ម្ចាស់កាយមាំទាំដែលទើបតែតុបតែងខ្លួនរួចចុះពីជាន់ខាងលើមក សភាពក្នុងផ្ទះរបស់គេគឺមើលទៅស្កឹមស្កៃតាមបែបបរទេស មានពិដានពណ៌មិនសូវជាភ្លឺតែក៏មានតុបតែងភ្លើងសងខាងលើកសម្រស់ក្នុងបន្ទប់ឲ្យកាន់តែស្រស់ស្អាតទៀតផង។
«អរុណសួស្ដីលោកប្រុសហេនរី» សំឡេងរបស់អ្នកបម្រើប៉ុន្មាននាក់ក៏បន្លឺឡើងទទួលវត្តមានចៅហ្វាយនាយដែលទើបតែមកដល់ ហើយសំឡេងរបស់ពួកគេក៏សមល្មមឲ្យនាងតូចដែលនៅផ្ទះបាយឯណោះបានលឺដែរ។
«លោកប្រុសមកហើយ! លោកស្រីឡេឡានី»
«ចាស៎! ខ្ញុំដឹងហើយបង» ទោះបីជាការតុបតែងខ្លួនប្រែពីក្មេងសាមញ្ញមកជាចាស់ទុំបន្តិចក៏ដោយតែស្នាមញញឹមស្រស់ថ្លាគួរឲ្យស្រឡាញ់របស់នាងនៅតែមានដដែល ស្នាមញញឹមដែលអាចទាក់ទាញនឹងខាបបេះដូងកម្លោះម៉ាហ្វៀមិនមែនតែមួយ តែក៏ដល់ទៅ២នាក់ឯណោះបូកផ្សំទាំងហេនរីម្នាក់ទៀតដែរ។
ក្រសែភ្នែកមុតរបស់នាយបាញ់តម្រង់មករកនាងតូចតាំងពីមិនទាន់ចូលមកដល់ឯណោះ ហេនរីក៏ដើរហួសរួចក៏មិនភ្លេចលើកដៃអង្អែលក្បាលគូដណ្ដឹងបន្តិចនាំឲ្យអ្នកដែលកំពុងតែឈររៀបផ្កាដាក់ថូឯណោះ។
«បងញ៊ាំបាយសិនទៅ បន្តិចទៀតកូនក៏នឹងចុះមករួមតុជាមួយនឹងគ្នាហើយ បងគួរតែចំណាយពេលជាមួយកូនឲ្យបានច្រើនទៅ កូនកំពុងតែស្ថិតក្នុងវ័យដែលត្រូវការការស្រឡាញ់នឹងមើលថែពីប៉ាម៉ាក់ណា៎» សម្ដីគ្រប់ពាក្យគ្រប់ម៉ាត់របស់ឡេឡានីក៏នាំឲ្យនាយកម្លោះចំណាំតែមានមុខមាត់មាំទាំឯណោះញញឹមឡើងព្រោះតែភាពពេញចិត្ត ហេនរីក៏លូកដៃប៉ះអង្អែលក្បាលនាងតិចៗមិនសូម្បីតែហ៊ានថើបនាងព្រោះគេមិនចង់កេងចំណេញលើអ្នកដែលមិនចងចាំ បានត្រឹមតែមាននាងមកនៅក្បែរមើលថែគេនឹងកូន គេក៏សប្បាយចិត្តណាស់ទៅហើយ។
«តាមតែអូនគិតទៅចុះ តែថាព្រឹកនេះបានអីញ៊ាំខ្លះទៅ?»
«បងចាំបន្តិចណា៎» ឡេឡានីក៏ប្រញាប់ដកដៃចេញពីកន្ត្រៃកាត់ផ្ការួចក៏ប្រញាប់រត់ស្ររទៅលើកអាហារនឹងអ្វីដែលនាងខំក្រោកឡើងដើម្បីចម្អិនតាំងពីព្រឹកមកនោះ ខណៈដែលឡេឡានីចូលបាត់ទៅផ្ទះបាយ នាងតូចក្នុងឈុតជាសិស្សវិទ្យាល័យក៏ចូលមកព្រមជាមួយនឹងទឹកមុខញញឹម នាងក៏ចូលមកអោបលោកប៉ានាងអាចនិយាយបានថាប៉ុន្មានខែមកនេះនាងទទួលបានការស្រឡាញ់នឹងយកចិត្តទុកដាក់ពីលោកប៉ានាង ហើយអ្វីដែលកាន់តែពិសេសនោះក៏មានមនុស្សម្នាក់រងចាំមើលថែនាងក្នុងនាមជាម្ដាយផងដែរ។
«អា៎ រូម៉ាមកហើយហ្អេស៎កូន?» បានលឺសព្វនាមថាកូនចេញពីមាត់ឡេឡានីពេលណារូម៉ាតែងតែញញឹមបិទមាត់មិនជិត នាងក៏ដកខ្លួនពីការអោបលោកប៉ារួចចូលស្ររទៅអោបម្ដាយក្រៅសាច់ឈាមឯណោះ។
«ហ៊ឹម! កូនស្រីម៉ាក់ក្រអូបបំផុតហើយ មើស៎ឲ្យម៉ាក់សុំអោបកូនឲ្យយូរៗទៅមើល»
«កូនមិនចង់លែងអ្នកម៉ាក់សោះ ហ៊ឹម» រូម៉ាក៏អោបឡេឡានីជាប់តាមអារម្មណ៍ដែលនាងចង់បាន អារម្មណ៍ដែលធំធាត់ឡើងគ្មានស្ត្រីណាម្នាក់អះអាងថាជាម្ដាយនឹងបំពេញតួនាទីជាម្ដាយសម្រាប់នាងតាំងតែពីធំដឹងក្ដីមក ទើបតែមានឡេឡានីម្នាក់នេះឯង ហើយនាងក៏ដើរតួនាទីជាម្ដាយដ៏ល្អទៀតផង។
«បានហើយ! កូនញ៊ាំអាហារទៅនឹងអាលបានទៅសាលា បងក៏ដូចគ្នាហេនរី..នឹងអាលបានទៅធ្វើការ» រូម៉ាក៏យល់ព្រមដកខ្លួនពីការអោបរួចអង្គុយញ៊ាំអាហារយ៉ាងឆ្ងាញ់មាត់ មិនខុសពីឪពុកនាងដែលអង្គយជ្រុងម្ខាងឯណោះ ពួកគេក៏ញ៊ាំអាហារពេលព្រឹកជុំគ្នាយ៉ាងមានក្ដីសុខហើយឡេឡានីក៏ជូនដំណើរអនាគតស្វាមីនឹងកូនស្រីឡើងឡានក្រោយពីញ៊ាំអាហាររួចដូចគ្នា។
«ជិតដល់ថ្ងៃខួបកំណើតបងហេនរីហើយ ខ្ញុំគួរតែទៅផ្សារទិញរបស់ខ្លះឲ្យគាត់ទេ?» ឡេឡានីកាលបើអនាគតស្វាមីនឹងកូនស្រីចាកចេញទៅសាលានឹងធ្វើការអស់ នាងក៏នឹកគិតដល់ថ្ងៃពិសេសរបស់មនុស្សពិសេសដែរ ស្រីតូចមិនបានគិតច្រើននឹងប្រញាប់ឡើងទៅជាន់ខាងលើដើម្បីរៀបចំខ្លួន។

ប្រមាណជា៣០នាទីកន្លងនាងក៏មកដល់ទីកន្លែងដែលខ្លួនចង់ ឡេឡានីមកដល់ផ្សារទំនើបមួយកន្លែងដែលមានមនុស្សចេញចូលច្រើនគួរសម ស្រីតូចធ្វើដំណើរឆ្ពោះទៅកាន់ហាងលក់សម្លៀកបំពាក់របស់បុរសក្នុងហាងធំក្បែរនោះ។
«សូមស្វាគមន៍លោកស្រី» ដោយសារតែការតុបតែងបែបចាស់ទុំរបស់នាងបូកផ្សំនឹងអ្នកដើរតាមពីក្រោយនាងក៏នាំឲ្យបុគ្គលិកក្នុងហាងគិតថានាងជាភរិយារបស់អ្នកធំម្នាក់ណាជាមិនខាន បែបនោះហើយទើបនាងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ។
ឡេឡានីចូលមកខាងក្នុងព្រមជាមួយនឹងស្នាមញញឹម រួចឡើងទៅខាងលើដើម្បីមើលសម្លៀកបំពាក់នឹងគ្រឿងប្រើប្រាស់ទុកឲ្យអនាគតស្វាមីនាង។
នាងឡើងជណ្ដើរយន្តមកខណៈនឹងភ្នែកងាកសំឡឹងមើលទិដ្ឋភាពនៅខាងក្រោមហាងរួចនាងក៏ងាកភ្នែកមើលទៅជណ្ដើរយន្តកញ្ចក់ម្ខាងទៀតដែលនៅទល់ជ្រុងនឹងនាងតែគេធ្វើដំណើរផ្ទុយគ្នាដោយនាងឡើងទៅលើ ចំណែកអ្នកម្ខាងទៀតចុះទៅក្រោម តែនាងក៏ចាប់អារម្មណ៍ឃើញបុរសម្នាក់ដែលនៅក្នុងជណ្ដើរយន្តនោះ ខណៈគេក៏មើលមកនាងដូចគ្នា ទឹកមុខគេក៏ចាប់ប្រែប្រួល នាងអាចមើលឃើញថាគេព្យាយាមចុចជណ្ដើរជាប់ ចំណែកភ្នែកក៏មើលមកនាងមិនឈប់ដូចគ្នា ឡេឡានីក៏ហាក់មានអារម្មណ៍មិនស្រួលភ្លាម។
«លោកស្រីចង់ទៅជាន់មួយណាដែរ?»
«ទៅជាន់ក្រោមវិញ..ជាន់ផ្ទាល់ដី ឲ្យឆាប់ឡើង»

តើចួបគ្នារឺជ្រួសគ្នាណ៎? ហ្អិហ្អិ

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now