ភាគ០៨

1K 52 0
                                    


កំណាន់ចិត្តម៉ាហ្វៀ
ភាគ០៨

ហូស៊ុកសួរទៅកាន់នាងស្របជាមួយនឹងក្រសែភ្នែកសំឡឹងមើលទៅនាងមិនដក ឡេឡានីក៏ភាំងនិយាយអ្វីមិនចេញត្បិតថាមុននេះនាងរអិលមាត់និយាយចេញមកទាំងមិនបានគិតអីជាមុនឡើយ ស្រីតូចក៏បើកភ្នែកម៉ក់ៗសំឡឹងមើលទៅគេរួចប្រញាប់ប្រម៉ែប្រមូលកម្លាំងបំណងចង់ក្រោកឡើង។
«ម្ចាស់ប្រុស ហ៊ឺ» ឡេឡានីក៏ភាំងកាលបើដៃមាំទាំរបស់អ្នកក្រោកមុនឯណោះបន្ទាបស៊កពីក្រោយខ្នងនាងរួចក្រសោបទាញនាងឡើងយ៉ាងទន់ភ្លន់បំផុត ការជួយរបស់គេក៏ហាក់ដូចជាទុកឱកាសឲ្យឡេឡានីបានឃើញមុខគេកាន់តែច្បាស់ជាងមុនថែមទៀត។
ទឹកមុខស្រស់សង្ហាបូកផ្សំជាមួយនឹងភាពប្រាកដប្រជាបង្ហាញតាមរយៈទឹកមុខរបស់នាយនៅពេលនោះក៏ធ្វើឲ្យឡេឡានីនាងភាំងភ្លឹកមិនដឹងខ្លួន ទឹកមុខមួយនេះហើយដែលនាងក្រឡេកឃើញកាលពីថ្ងៃដេញថ្លៃនោះ នាងឃើញគេនាងក៏ទុកចិត្តគេ ជឿជាក់ថាគេមិនមែនជាមនុស្សគួរឲ្យខ្លាចដូចជាពពួកថៅកែផ្សេងទាំងនោះដែរ..
តែនាងដូចជាគិតខុសហើយឡេឡានី..
«ថ្ងៃក្រោយមុននឹងក្រោករឺធ្វើអីគួរចេះប្រយត្ន័ បើសិនជានាងបែកក្បាលស្លាប់នោះ?»
«ខ្ញុំជាស្រីសាច់កម្ម អ៊ីចឹងខ្ញុំមិនងាយស្លាប់ទេម្ចាស់ប្រុស ហិហិ» ឡេឡានីក៏ក្រោកឈរមួយអស់កម្ពស់សំឡឹងញញឹមទៅកាន់អ្នកមានគុណព្រមជាមួយនឹងទឹកមុខដែលបរិសុទ្ធគ្មានភាពលាក់បាំងអ្វីទាំងអស់ ទឹកមុខបែបមិនដឹងខ្យល់អីដូចជាកាលដែលនាយបានឃើញនាងនៅថ្ងៃដេញថ្លៃនោះ។
(នាងប្រហែលជាគិតថាយើងជាមនុស្សធម្មតាដូចជានាង បើសិនជានាងដឹងការពិតនាងនឹងទុកចិត្តយើងបែបនេះទៀតទេ ឡេឡានី?!)

គ្រឹប!
ទ្វារបន្ទប់ធំទូលាយជាងគេក្នុងវិមានក៏ត្រូវបានបិទដោយសារកម្លាំងដៃរបស់នាយ ហូស៊ុកបោះជំហានស្រាលៗចូលមកកាន់គ្រែគេងខ្លួនព្រមជាមួយនឹងអារម្មណ៍ហត់នឿយជាខ្លាំង មួយថ្ងៃគេក៏មានការងារជាច្រើនត្រូវដោះស្រាយ។
«អឹស» កាយមាំទាំទម្លាក់ដេកផ្អែកនឹងក្បាលគ្រែស្របនឹងសំឡេងដំណកដង្ហើមស្រាលបន្ធូរអារម្មណ៍ ភ្នែកងាកសំឡឹងមើលទៅដកវីស្គីដែលទុកនៅលើតុក្បែរនោះ ហូស៊ុកក៏លូកទាញកែវចរណៃចេញមករួចបើកធុងចាប់ទឹកកកមកដាក់ក្នុងកែវរួចបើកវីស្គីចាក់ចូលកែវ។
ដៃក្រលែងវីស្គីពិតមែនតែអារម្មណ៍គេទាំងស្រុងក៏មិនបានផ្ដោតទៅលើវា គេក៏បែរជានឹកឃើញរឿងកើតឡើងអម្បាញ់មិញ ទឹកមុខម៉ក់ៗបែបមិនដឹងខ្យល់របស់នាងល្អិតឡេឡានីហាក់នៅដក់ជាប់ក្នុងខួរក្បាលនាយជានិច្ច។
(ហេតុអីក៏មាត់ម្ចាស់ប្រុសមិនផ្អែមដូចជាក្នុងរឿងចឹង?)
សំនួរបែបឡប់សតិរបស់នាងក៏លោតឡើងព្រមគ្នានឹងផ្ទៃមុខនាងផងដែរ សំនួរចោទសួរបណ្ដាលឲ្យបុរសចិត្តរឹងម្នាក់នេះភ្លេចខ្លួននឹងលូកដៃប៉ះបបូរមាត់ខ្លួនឯងស្រាលៗ។
«យើងកាន់តែមិនយល់ពីនាងហើយឡេឡានី..នាងជាក្មេងបង្កបញ្ហាហើយក៏ជាក្មេងដែលគួរឲ្យស្វែងយល់ក្នុងពេលជាមួយគ្នា..»
«អេ៎..ហេតុអីក៏យើងគិតពីនាងទៅវិញ?! ចំ មែន» ហូស៊ុកក៏និយាយដាស់តឿនខ្លួនឯងរួចលើកវីស្គីយកទៅចឹបផឹកបន្តិច រសជាតិស្រាល្វីងតែវាមិនបានធ្វើឲ្យហូស៊ុកប្រែប្រួលទឹកមុខអីបន្តិចឡើយ គេលើកអកផឹកទាល់តែអស់មួយកែវនោះរួចទម្លាក់វាស្រាលទៅលើតុ គេមិនយល់ខ្លួនឯងថាមូលហេតុអីគេបែរជាគិតដល់ក្មេងស្រីម្នាក់ដែលទើបតែចួបគ្នាបានមួយថ្ងៃនេះទៅវិញ?
«រឺក៏មកពីជីវិតនាងដូចជាជីវិតយើងខ្លាំងពេកទើបបានជាយើងចេះតែអាណិតនឹងមេត្តានាង?» ហូស៊ុកក៏ផ្ដេកខ្លួនផ្អែកនឹងខ្នើយដែលគេកល់នឹងចង្កេះរួចអោបដៃទាំងសងខាងចូលគ្នា នាយព្រលែងខ្យល់ដង្ហើមចេញចូលស្រាលៗមុននឹងបិទភ្នែកចុះទាំងស្ថានការណ៍បែបនោះ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now