ភាគ១១៥

480 24 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១១៥

មួយម៉ោងក្រោយ
ទោះជាកន្លងទៅមួយម៉ោងហើយក៏ដោយក៏ភាពព្រួយបារម្ភនៅតែមិនទាន់រលុបបាត់ពីក្នុងចិត្តដៃគូទាំងសងខាងជាពិសេសនោះគឺឡេឡានី ស្រីតូចនៅអង្គុយសំឡឹងមើលទៅភ្លៀងដែលកំពុងបង្អុរចុះនៅខាងក្រៅប្រណាំងនិងទឹកថ្លារាប់សិបតំណក់ដែលហូរស្រក់កាត់ផែនថ្ពាល់របស់នាងតាំងពីនាងទទួលបានដំណឹងថាកូននឹងអាចនឹងមានបញ្ហាហើយនាងក៏អាចនឹងបាត់បង់កូនដូចគ្នា។
ក្រាក!
ទ្វារបន្ទប់បើកឡើងស្រាលៗដោយដៃមាំទាំរបស់ហូស៊ុកចូលមក នាយត្រឡប់ទៅវិមានដើម្បីយកតុក្កតាជាទីស្រឡាញ់របស់នាងយកមក ព្រោះឲ្យតែពេលមានបញ្ហានាងក៏តែងតែគេងអោបវាគិតថាវាជារបស់ដែលអាចលួងលោមនាងបាន ហើយគេក៏សង្ឃឹមថាវានឹងមានប្រសិទ្ធភាពជាមួយនឹងនាងពេលនេះដូចគ្នា។
«ឡេឡានី..» ហូស៊ុកឧទានហៅឈ្មោះនាងស្រាលៗរួចក៏ទទួលបានការងាកសំឡឹងមកទាំងរលីងរលោងរបស់នាង ឡេឡានីពេបមាត់តិចៗរួចក៏លូកដៃអោបក្រសោបម្ចាស់កាយមាំទាំដែលទើបតែចូលមកដល់នោះ។
«កុំយំ..ឃើញអូនយំបងមិនសប្បាយចិត្តទេ» ហូស៊ុកអោបនាងនិងអោនទម្លាក់បបូរមាត់ថើបសក់នាងស្រាលៗលួងលោមអ្នកដែលកំពុងតែយំនោះ ឡេឡានីមិនអាចទប់មិនឲ្យខ្លួនឯងទន់ជ្រាយបាននោះឡើយព្រោះថារឿងកូនជារឿងដែលនាងចង់បានជាយូរមកហើយ ក្រោយពីបានចិញ្ចឹមនិងមើលថែខេវីននាងក៏កាន់តែប្រាកដចិត្តថានាងអាចនឹងធ្វើជាម្ដាយល្អម្នាក់បាន តែទេវតាហាក់មិនសន្ដោសប្រណីឲ្យនាងបានសមបំណងទាល់តែសោះ។
«អូនភ័យណាស់ម្ចាស់ប្រុស ហ៊ឹកៗ» ទីបំផុតនាងក៏ព្រមនិយាយចេញមក តែក៏និយាយទាំងអួលដើមករភ័យព្រួយពីសុវត្ថិភាពរបស់កូន ក៏ព្រោះនៅមិនប៉ុន្មានម៉ោងទៀតគ្រូពេទ្យនឹងមកធ្វើការពិនិត្យហើយក៏ជាពេលត្រូវសម្រេចថាកូននាងនៅរឺក៏អត់ដែរ។
«អូនគួរតែស្ដាប់តាមសុីសស្ទឺនៅព្រះវិហារ គាត់ថាបើអូនចង់រស់អូនមិនគួរយកកូនទេ គាត់ធ្លាប់និយាយថាម៉ាក់អូនស្លាប់ក្រោយពីបង្កើតអូនរួច គាត់មានជម្ងឺរ៊ាំរ៉ៃជាប់រហូតនឹងមានសុខភាពខ្សោយតែគាត់នៅតែរក្សាអូនទុក ហ៊ឹក.. អូន..អូនខ្លាចថាអូន..ហ៊ឹក» ឡេឡានីក៏និយាយបកស្រាយនូវចម្ងល់ដែលហូស៊ុកធ្លាប់មាន ក៏ព្រោះរឿងបែបនេះកើតឡើងទៅលើក្មេងគឺមានតែ២ហេតុផលប៉ុណ្ណោះ៖
ទី០១៖ គឺវាមកពីការប៉ះទង្គិចនឹងការទទួលទានអាហារូបត្ថម្ភមិនគ្រប់គ្រាន់ពីសំណាក់អ្នកមើលថែ។
ទី០២៖ វាជាជម្ងឺបន្តតាមខ្សែស្រឡាយមានពីម្ដាយមកកូនហើយក៏បន្តបន្ទាប់គ្នារហូតដល់អស់ខ្សែស្រឡាយ។
«មិនអាចទេ! បងនឹងមិនឲ្យអូនកើតអីឡើយ ហ៊ឹមជឿជាក់លើបងណា៎» ហូស៊ុកថើបលួងលោមនាងជាថ្មីទាំងក្នុងចិត្តគិតថាគេនឹងមិនរុញរាក្នុងការការពារកូនប្រពន្ធនោះឡើយ មិនថាត្រូវចំណាយអ្វីនាយក៏ព្រម។
«បើសិនជាឲ្យអូនជ្រើសរើស អូនក៏ធ្វើតាមគន្លងរបស់អ្នកម៉ាក់គឺអូននឹងទុកឲ្យកូនបានរស់រានព្រោះកូនជាជីវិតរបស់អូន»
«ហើយអូនក៏ជាជីវិតរបស់បងឡេឡានី..អូននិងកូនច្បាស់ជាមិនអីនោះទេ ជឿបងណា៎» ហូស៊ុកផ្ដល់ស្នាមញញឹមឲ្យនាងរួចទាញនាងមកអោបជាប់នឹងទ្រូង ឡេឡានីទោះជាចិត្តនៅមានមន្ទិលសង្ស័យក៏ដោយក៏នាងនៅតែមានអារម្មណ៍ថាកក់ក្ដៅព្រោះយ៉ាងហោចណាស់ក៏នាងមិនមានអារម្មណ៍ថានាងនៅម្នាក់ឯងពេលមានទុក្ខលំបាកបែបនេះ។
ក្រឺង!ក្រឺង..
គ្រានោះទូរសព្ទ័របស់គេក៏រោទ៍ឡើងនាំឲ្យនាងតូចដែលកំពុងស្ថិតក្នុងការអោបក្រសោបប្រញាប់រើបម្រាស់ខ្លួនចេញ ដៃស្រឡូនក៏លូកជូតវាសទឹកភ្នែកដែលដាបនៅលើផែនថ្ពាល់ចេញបន្តិច ខណៈហូស៊ុកលើកទូរសព្ទ័ឡើងមកមើល។
«ម្ចាស់ប្រុសចេញទៅទទួលទូរសព្ទ័ចុះ អូនសុំសម្រាកមួយភ្លែតសិនណា៎» ឡេឡានីព្យាយាមញញឹមទៅកាន់នាយប្រាប់នាយថានាងនឹងមិនអីឡើយ ព្រោះទោះបីជាចិត្តនាងប្រេះស្រាំខ្លាំងប៉ុណ្ណាក៏នាងត្រូវតែរឹងមាំដើម្បីកូនដែរ។
«ហ៊ឹម! បន្តិចទៀតបងនឹងមកវិញណា៎» ហូស៊ុកប៉ះអង្អែលក្បាលនាងតិចៗរួចក៏ប្រញាប់បោះជំហានចាកចេញទៅភ្លាម ឡេឡានីឯណោះក៏ទម្លាក់ខ្លួនគេងនៅលើពូកទន់ល្មើយស្រាលៗរួចអង្អែលផ្ទៃពោះខ្លួនឯងតិចៗហាក់ព្យាយាមអង្វរកូនយ៉ាងប្រយោលថាកុំទៅណាចោលនាង។
ហូស៊ុកឯណេះគេក៏ចេញមកខាងក្រៅដើម្បីទទួលទូរសព្ទ័តែគ្រាន់តែគេលើកឡើងភ្លាមអ្វីដែលគេបានលឺមុនគេបង្អស់នោះគឺជាសំឡេងខ្យល់ជំនោរបក់បោកបូកផ្សំនឹងសំឡេងរលកបោកផ្ទប់ដូចជានៅមាត់សមុទ្រ។
«អ្នកណា?» ហូស៊ុកគ្រហឹមសំឡេងបែបកាចរួចសួរទៅកាន់អ្នកម្ខាងទៀតដែលទាក់ទងមកនោះ មួយសន្ទុះក្រោយពីការសួរក៏មានសំឡេងគ្រហឹមធ្ងន់ពីអ្នកម្ខាងទៀតមកដែលហាក់ដូចជាធ្វើឲ្យគេកាន់តែងឿងឆ្ងល់បូកផ្សំនឹងភាពមិនប្រាកដចិត្ត។
«បើមិននិយាយខ្ញុំនឹងបិទ-»
(មកយកមនុស្សរបស់ឯងនៅហាវ៉ៃផង មុននឹងគេត្រូវស្លាប់ក្រោមដៃត្រកូលផាទ្រីសៀរ៍)
ទឺត!ទឺត..
ទូរសព្ទ័ក៏ត្រូវបានកាត់ផ្ដាច់ហើយលេខដែលទាក់ទងមកគេនោះក៏បែរជារលុបបាត់ពីក្នុងបញ្ជីទាក់ទងរបស់គេ ហូស៊ុកទម្លាក់ទូរសព្ទ័ចុះព្រមជាមួយនឹងភាពមន្ទិលសង្ស័យកាន់តែខ្លាំងឡើងកាន់តែឆ្ងល់ថាគ្នាគេនៅហាវ៉ៃនោះជានរណា
តែថាគេក៏បែរជានឹកឃើញដល់មនុស្សម្នាក់ដែលទើបតែលាគេទៅកាលពីប៉ុន្មានថ្ងៃមុននោះនាំឲ្យគេបើកភ្នែកធំៗតែម្ដង..
«រឺក៏ជា...ប្រុសតូច?»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now