ភាគ០១

1.5K 64 0
                                    

កំណាន់ចិត្ត ម៉ាហ្វៀ
ភាគ០១

ឌឹប!ឌឹប..
សម្រឹបជើងធ្ងន់ៗរបស់ម្ចាស់កាយមាំទាំស្ថិតក្នុងឈុតអាវសឺមីធម្មតាហាក់ដូចជាអ្នកធ្វើការងារក្រុមហ៊ុនតូចតាចដែលនាំឲ្យអ្នកយាមទ្វារចូលឃ្លាំងខាងក្នុងឯណោះអត់មិនបាននឹងហៅគេឲ្យឈប់។
«ឈប់សិន!» សម្ដីក៏អាក់ ជំហានដែលបោះដើរក៏បញ្ឈប់ ម្ចាស់រាងកាយដែលកំពុងតែប្រញាប់ប្រញាល់មុននោះក៏ងាកបែរសំឡឹងមើលមកពួកគេព្រមជាមួយនឹងក្រសែភ្នែកបែកត្រជាក់ស្រេងដល់ថ្នាក់ម្នាក់ក្នុងចំណោមអ្នកយាមនោះមានអារម្មណ៍ត្រជាក់ឆ្អឹងខ្នងភ្លាមមួយរំពេច។
«ឯង..ឯងសួរទៅ»
«ឯងនឹងហើយសួរទៅ..» ពួកអ្នកយាមដែលហៅហូស៊ុកឲ្យឈប់នោះក៏លើកដាក់គ្នាឲ្យចូលទៅសួរនាំហូស៊ុកទាំងដែលមុននេះពួកគេចិត្តសឿងហ៊ានទាំងហៅគេឲ្យឈប់ទាំងបែបនេះ មួយសន្ទុះក្រោយពីរុញឲ្យគ្នាទៅវិញទៅមករួចបុរសដែលមានមាឌធំជាងក៏សម្រេចចូលមករកអ្នកដែលឈរស្ដាប់នេះ។
«ពួកយើងត្រូវមើលកាត..» គេនិយាយរួចក៏ងាកភ្នែកមើលទៅម្ខាងព្រោះតែខ្លាចនឹងក្រសែភ្នែករបស់ហូស៊ុកខ្លាំងពេក ការស្លៀកពាក់ដូចជាមិនអីទេ ណាស់តែក្រសែភ្នែកមុតនឹងទេតើ ហូស៊ុកក៏សំឡឹងមើលពួកគេរួចបើកកាបូបយកកាតមួយចេញមកដែលនាំឲ្យពួកគេទាំង២ដែលបញ្ចេញអាការៈក្អេងក្អាងមុននោះប្រញាប់អោនក្បាលដាក់នាយភ្លាម។ «កាតមាស..អីយ៉ូយសុំអភ័យទោសលោកម្ចាស់ ពួកយើងមានភ្នែកអត់ប្រស្រីពិតមែន..» ពួកគេនិយាយសុំទោសទៅកាន់ហូស៊ុកដែលពួកគេមិនបានសម្គាល់មើលឲ្យច្បាស់ទៅលើភ្ញៀវលំដាប់វីអាយភីដូចជាគេ កាតមាសនៅទីនេះគឺមានតែ២នាក់ប៉ុណ្ណោះដែលកាតមួយជារបស់គេដែលជាម៉ាហ្វៀប៉ែកខាងលិច ហើយកាតមាសមួុយទៀតវាជាកម្មសិទ្ធិរបស់ម៉ាហ្វៀប៉ែកខាងជើង កាតមួយមាសអាចចាយលុយនៅទីនេះបានដោយគ្មានការកំណត់តែម្ដង។
«ចង់ឲ្យយើងឆ្កៀលគ្រាប់ភ្នែកពួកឯងមកលាងទឹកចេញម្ដងទេ?» ស្នាមញញឹមចុងមាត់បង្ហាញឡើងលើផ្ទៃមុខមាំរបស់គេមុននោះ តែគេកាន់តែញញឹមពួកអ្នកយាមដែលឃាត់គេមុននោះក៏កាន់តែមានអារម្មណ៍ថាមិនស្រួលជាមួយនឹងស្នាមញញឹមមួយនោះ។
«ឲ្យកាតមកយើង..»
«បាទៗទាន៎» ម្នាក់ក្នុងចំណោមពួកគេនោះក៏ប្រញាប់ជូនកាតទៅហូស៊ុកវិញដោយដៃទាំងទ្វេរតែម្ដង នាយកម្លោះក៏កញ្ឆក់យកវិញទាំងកម្រោលរួចក៏ចូលទៅខាងក្នុងបន្ត នេះគេមិននឹកស្មានថាថ្ងៃនេះមានរឿងជាច្រើនមកររាំងគេហាក់បីដូចជាមានអ្វីនឹងកើតឡើងអញ្ចឹង។
ដំណើរបោះជំហាននាំយករាងកាយខ្ពស់ស្រឡះចូលមកកាន់ទីកន្លែងបន្ទប់ដែលអេដវីនបានប្រាប់គេមុននោះ ដៃមាំទាំលូកបើកគន្លឹះទ្វារលាន់ក្រឹក មុននឹងរុញចូលទៅខាងក្នុង..

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now