ភាគ៩២

551 27 0
                                    

រឿង "កំណាន់ចិត្តម៉ាហ្វៀ"
ភាគ៩២

វិមានហ្វ្រេដឌើរីកស៍..
គ្រាន់តែបានទទួលដំណឹងថាឡេឡានីមានបញ្ហាភ្លាមហូស៊ុកក៏មិនទាន់ទៅណាតែក៏មករកនាងនៅឯវីឡាឯណោះភ្លាមតែម្ដង ហូស៊ុកបោះជំហានវែងៗនឹងញាប់ចូលមកកាន់បរិវេណផ្ទះធំកាលបើគ្រាន់តែឡានឈប់ចតភ្លាម ថេយ៉ុងឯណោះក៏ចូលចតឡាននឹងប្រញាប់ប្រញាល់ឡើងទៅតាមលោកពូគេភ្លាម។
«អ្នកប្រុសធំ..» គ្រាន់តែហូស៊ុកឡើងមកដល់ភ្លាមក៏មានអ្នកបម្រើឈរអោនក្បាលគោរពជាស្រេច ហើយក៏មានម៉ាដាមម៉ែលចេញមកទទួលគេដែរគឺមកទទួលទាំងទឹកមុខមិនសូវជាល្អប៉ុន្មាន ទឹកមុខគាត់ក៏កាន់តែធ្វើឲ្យហូស៊ុកបារម្ភពីអ្នកនៅខាងក្នុងឯណោះទៀត។
ហូស៊ុកប្រញាប់បោះជំហានឡើងទៅខាងលើដែលជាបន្ទប់សម្រាករបស់ពួកគេដើម្បីមើលឡេឡានី នាយរុញទ្វារចូលមកស្របនឹងភ្នែកបាញ់ចំរាងកាយតូចដែលកំពុងតែអង្គុយនៅលើពូកព្រមទាំងមានអ្នកបម្រើជូតលាងរបួសរបស់នាង។
«ម្ចាស់ប្រុស..» ហូស៊ុកក៏មិនបាននិយាយអ្វីទាំងអស់ដោយគេចូលមកជិតឡេឡានីនឹងលូកដៃលាត់មើលជើងនាងដែលមានស្នាមកកិតមើលទៅព្រោះតែដួលពេលដែលរត់គេចឯណោះ ឃើញរបួសស្នាមកាន់តែបន្ថែមកំហឹងក្នុងចិត្តរបស់ហូស៊ុកថែមទៀត។
«អូននៅភ័យមែនទេ?» ទីបំផុតគេក៏និយាយសួរនាំនាងដោយចូលទៅកៀកជិតនឹងស្រីតូចព្រមទាំងអោបកាន់ស្មានាងជាប់ណែន ឡេឡានីក៏ងើបមើលមកនាយព្រមទាំងក្រវីក្បាលតិចៗហាក់ប្រាប់ថានាងមិនបានកើតអីនោះឡើយ។
«អូនមិនអីទេ សំណាងល្អដែលមាននិស្សិតផ្សេងជួយ ហើយអូនក៏បាត់ឈឺគ្រាន់តែបានឃើញម្ចាស់ប្រុសមករកអូនទាំងបែបនេះ» មិនថាឡេឡានីនាងនិយាយបែបណាបង្ហាញថានាងមិនបានកើតអីយ៉ាងណាក៏ដោយក៏ហូស៊ុកនៅតែមិនអស់ចិត្តនឹងពពួកដែលដេញតាមបុកឡេឡានីឯណោះ ខណៈឡេឡានីនាងចង់បញ្ចប់បញ្ហានឹងមិនចង់ឲ្យគេទៅពាក់ពន្ធ័នឹងនរណាទៀត។
«អូនស្គាល់ឡាននោះទេ? ឆាប់ឆ្លើយប្រាប់បង..» ហូស៊ុកក៏សួរឡេឡានីភ្លាមនាំឲ្យទឹកមុខញញឹមរបស់នាងប្រែប្រួលបន្តិច ឡេឡានីក៏នៅស្ងៀមត្បិតខួរក្បាលនាងលោតឡើងបង្ហាញនូវស្លាកលេខឡានដែលនាងធ្លាប់បានជិះនឹងបានស្គាល់ថាវាជារបស់នរណា ហើយនាងក៏ដឹងថាបើសិនជានាងនិយាយហូស៊ុកនឹងមានបញ្ហាជាមួខយខាងនោះទៀតទើបនាងសម្រេចជ្រើសការមិននិយាយអ្វីទាំងអស់វិញ។
«ម្ចាស់ប្រុស..»
«ត្រកូលផាទ្រីសៀរ៍មែនទេអេដវីន?» ហូស៊ុកមិនចាំដល់ឡេឡានីឆ្លើយតែនាយក៏សួរទៅកូនចៅជំនិតឯណោះវិញ អេដវីនក៏ចូលមករកចៅហ្វាយរួចងក់ក្បាលឆ្លើយតបយ៉ាងរហ័សតែម្ដង ទោះបីជាឡេឡានីព្យាយាមសំឡឹងសុំគេមិនឲ្យនិយាយក៏ដោយ។
«វាព្រហើនខ្លាំងណាស់ វាចង់ប្រកាសសង្គ្រាមជាមួយយើងទៀតហើយមែនទេ? ចាំយើងកំដរវា..»
«ម្ចាស់ប្រុស..ម្ចាស់ប្រុសកុំទៅ» ឃើញថាហូស៊ុកក្រោកឡើងពីពូកបំណងចង់ចាកចេញទាំងកំហឹងទើបឡេឡានីប្រញាប់ក្រោកឡើងបំណងចង់ឃាត់គេតែក៏មិនបានផលត្បិតម៉ាដាមម៉ែលនឹងអ្នកបម្រើឯទៀតចូលមកអោបនឹងឃាត់នាងភ្លាមទោះជាហូស៊ុកមិនបានបញ្ជាក៏ដោយ។
«ឃាត់អ្នកនាងតូចពួកឯងទុក កុំឲ្យនាងចេញមកតាមយើងឲ្យសោះស្ដាប់បានទេ?»  ហូស៊ុកគំហកមួយអស់សំឡេងរួចកាន់កាំភ្លើងខ្លីចេញទៅជាមួយព្រមនឹងកំហឹង វាហ៊ានណាស់ ហ៊ានមកធ្វើបាបមនុស្សស្រីរបស់គេផងហេស៎? គិតថាគេនឹងនៅស្ងៀមរឺ?
...
ក្រឡេកមកមើលខាងនេះវិញឡានខ្មៅរលើបមួយគ្រឿងសុីផ្លេឲ្យសញ្ញាពីខាងក្រៅមក នាងល្អិតរូម៉ាឯណោះក៏រត់ស្ររចុះពីជាន់ខាងលើមកព្រមជាមួយនឹងស្នាមញញឹមកាលបើនាងបានទទួលកាដូដែលលោកប៉ានាងបានទិញឲ្យកាលពីព្រឹកមិញគ្រាន់តែនាងមកពីប៉េកាំងភ្លាម នាងតូចមកដល់ស្របនឹងឡានលោកប៉ានាងឈប់ចតល្មម។
«ប៉ាៗហិហិ» នាងល្អិតរូម៉ារត់ទៅរកលោកប៉ានាងទាំងញញឹម តែក៏បែរជាមានអ្វីម៉្យាងធ្វើឲ្យនាងភ័យខ្លាចរហូតដួលអុកគូថអង្គុយនឹងដី។
ផាំង!ផាំង..
កាំភ្លើង២គ្រាប់បន្លឺឡើងផ្ទួនៗគ្នានាំអោយលោកប៉ានាង ហេនរីប្រញាប់ចូលទៅរកកូនរួចអោបក្រសោបនាងជាប់ទ្រូង កែវភ្នែកខឹងសម្បារក៏ងាកសំឡឹងមើលទៅប្រភពនៃសំឡេងនោះ កាន់តែខឹងជាងនោះទៅទៀតគឺអ្នកដែលមកនោះជាសត្រូវគេ។
"អាចង្រៃយ៎..ឯងចង់ងាប់មែនទេ?" ដំណើរបោះជំហានឈានចូលមករបស់កម្លោះត្រកូលហ្វ្រេឌើរីកស៍ មកអមជាមួយនឹងកូនចៅរបស់គេប៉ុន្មាននាក់ដោយដៃមានប្រដាប់តៅដោយអាវុធ មកដល់វិមានម៉ាហ្វៀបក្សផ្សេងហាក់ដូចជាចង់មកប្រកាសសង្គ្រាមអ៊ីចឹងដែរ។
«អាស៊ុក..»
«ឯងទេដែលចង់ងាប់នោះ..ឯងចង់ធ្វើបាបឡេឡានីដល់ថ្នាក់បញ្ជូនគេឲ្យដេញបុកនាងអញ្ចឹងហេស៎?» ឃ្លាប្រយោគដែលហូស៊ុកលើកឡើងមកក៏នាំឲ្យហេនរីកំពុងតែស្ដាប់ឯណោះភាំងនឹងជ្រួញចិញ្ចើមកាលបើលឺថាឡេឡានីមានគេតាមធ្វើបាបបែបនេះ។
«ឯងនិយាយពីស្អី? យើងមិនយល់..» ហេនរីក៏និយាយបែបងឿងឆ្ងល់ តែវាក៏បែរជាមើលទៅគួរឲ្យអស់សំណើចសម្រាប់ហូស៊ុកទៅវិញ។
«ដូចគ្នាណាស់..កាលដែលឪឯងចូលតុលាការនិយាយពីការសម្លាប់ប៉ាម៉ាក់យើង វាក៏និយាយបែបនឹងដូចគ្នា» ហូស៊ុកស្រែកគំហកឡើងនាំឲ្យហេនរីខឹងឡើងចង់ផ្ទុះសរសៃករនឹងលើកកាំភ្លើងឡើងតម្រង់ទៅហូស៊ុកដូចគ្នា។ «ប៉ា..ប៉ាដាក់កាំភ្លើងចុះទៅប៉ា ហ៊ឹកៗប៉ាខ្ញុំគ្មានថ្ងៃធ្វើរឿងបែបនឹងទេលោកពូ..គាត់ស្រឡាញ់បងឡេឡានីណាស់ គាត់មិនអាចធ្វើអ៊ីចឹងបានទេ» រូម៉ាដែលនៅឈរជិតឪពុកឯណោះក៏ប្រញាប់និយាយឃាត់ឃាំងចាស់ៗដែលកំពុងប្រឈមមុខដាក់គ្នាទាំងយំ ការយំស្រែករបស់នាងក៏បង្ហាញយ៉ងច្បាស់ដល់នាយថេយ៉ុងដែលកំពុងតែអង្គុយក្នុងឡានឯណោះ ព្រោះគេទទួលបញ្ជាថាមិនចេញទៅក្រៅឡើយ ដូច្នេះគេក៏បានតែអង្គុយមើលពីចម្ងាយ ដៃមាំលូកផ្ទប់ទ្រូងបន្តិចហាក់ដូចជាពិបាកទ្រាំគ្រាន់តែបានឃើញរូម៉ានាងយំភ្លាម។
«ចូលក្នុងទៅម៉ា..បងសុំអង្វរ» ទោះគេចេញមិនបានតែមាត់ក៏ទន្ទេញសុំឲ្យនាងចូលក្នុងជានិច្ច ដៃមាំក៏លូកចុចទូរសព្ទ័ផ្ញើសារទៅនាង សុំនាងឲ្យចូលក្នុងវិញទាំងដែលនាងតូចឯណោះមិនទាំងបានមើលផង។

«ពេលនេះឡេឡានីយ៉ាងមិចទៅហើយ?» ក្រោយពីពាក្យមុខយក្សដាក់គ្នាមួយសន្ទុះមកហេនរីដែលមិនដែលទម្លាក់ចុះញ៉មនរណាក៏បែរជាចោទសួរទៅហូស៊ុកមុន ព្រោះតែគេបារម្ភពីឡេឡានីខ្លាំងពេក។
«យ៉ាងមិច? នឹងអាលបានដឹងថាផែនការឯងបំបែកនាងចេញពីយើងជាលើកទី២បានជោគជ័យរឺអត់មែនទេ?» ហូស៊ុកលើកកាំភ្លើងតម្រង់ទៅរកក្បាលរបស់ហេនរី ខណៈដៃម្ខាងទម្លាក់មកប៉ះនឹងកៃកាំភ្លើង។
«ម្ចាស់ប្រុស..ឈប់ទៅ» គ្រានោះក៏មានវត្តមានមនុស្សម្នាក់ព្រមជាមួយនឹងសំឡេងស្រួយមកឃាត់ពួកគេ ហេនរីងាកមើលក៏បានឃើញថាឡេឡានីនាងមានរុំរបួសដៃជើងតែម្ដងបានន័យថានាងមិនមែនរបួសតិចឡើយ ឡេឡានីក៏អូសជើងស្រាលៗចូលមករកហូស៊ុកនឹងឃាត់គេ ទាំងដែលមុននេះគេបញ្ជាឲ្យនាងនៅផ្ទះរង់ចាំគេ។
«ឡេឡានី..ក្រែងបងប្រាប់ហើយថាឲ្យនៅវិមាន?» ហូស៊ុកក៏រៀងតំឡើងសំឡេងបន្តិចព្រោះគេខឹងដែលនាងមានចិត្តមានៈឆេវឆាវមិនស្ដាប់គេសោះ ឡេឡានីក៏ចូលមករកគេនឹងទាញកាំភ្លើងចេញពីដៃហូស៊ុកភ្លាម ហេនរីឯណោះក៏ទម្លាក់កាំភ្លើងចុះដោយស្វ័យប្រវត្តិដូចគ្នាដែរ។
សកម្មភាពមនុស្សស្រីតូចម្នាក់អាចហាមឃាត់សង្គ្រាមរវាងបុរសមានអំណាចពីរនាក់នេះហាក់ដូចជាទស្សនីយ៍ភាពដ៏កម្រឲ្យបុរសម្នាក់ដែលជាមេបញ្ហានឹងមេគម្រោងទាំងអស់ឈរមើលមកនោះញញឹមបិទមាត់មិនជិត គាត់លើកវីស្គីឡើងមកចឹបបន្តិចមុននឹងមានអ្នកបម្រើចូលមក។
«សណ្ដែកលីងលោកម្ចាស់ផាទ្រីសៀរ៍..»  សព្វនាមបូកផ្សំនឹងទីតាំងបង្ហាញប្រាប់យ៉ាងច្បាស់ថាអ្វីដែលហូស៊ុកនិយាយមិនខុសឡើយ គ្រប់យ៉ាងដែលចលាចលក្នុងជីវិតគេពីមុនរហូតមកដល់ពេលនេះគឺព្រោះតែបុរសម្នាក់នេះឯង បុរសដែលសម្លាប់ប៉ាម៉ាក់ប្អូនរបស់នាងនឹងអ្នកស្លូតត្រង់ដទៃទៀតឲ្យតែគេចង់ ពេលនេះគេមិនមានងារជាម៉ាហ្វៀដូចជាកាលពីមុនតែក៏មិនប្រាកដថាគេគ្មានអំណាចឡើយ។ «ចំណុចខ្សោយរបស់អ្នកតតាំងតែងតែជាមនុស្សស្រី គួរឲ្យចាប់អារម្មណ៍»

ចេញមកក្រយ៉ៅគេជេរទៀតហើយតា! ចេះតែលាបពណ៌ចឹងបានគេចោទតែបងហេនរីសង្សារអេតមីន ហ៊ឹក យំសិន៕

អានរួចជួយខមិនផង អរគុណច្រើន

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now