ភាគទី៧៩

546 30 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៧៩

«លែង..លែងដៃខ្ញុំទៅ» ឡេឡានីនិយាយឡើងទាំងសំឡេងនៅញ័រនៅឡើយព្រោះមុននេះនាងយំនៅចំពោះមុខគេ ហើយនាងក៏មិនបានរំពឹងថាគេនឹងដឹកដៃនាំនាងរត់ចេញមកបែបនេះដែរ រឺមួយក៏គេដឹងថានាងកំពុងតែគិតអី?
«លោកពូ..»
«កុំជំទាស់ជាមួយខ្ញុំ ហើយមកតាមខ្ញុំ» ហូស៊ុកនិយាយទាំងមិនបានងាកមើលមកនាង គិតតែពីដឹកដៃនាំនាងចេញមកខាងក្រៅ មកដល់កន្លែងចំណតឡានដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មានដែរ មកដល់ហូស៊ុកក៏រុញឲ្យនាងចូលអង្គុយនៅបាំងម្ខាងរួចចាក់សោរជាប់។
តុក!តុក..
ឡេឡានីកាលបើត្រូវបានបុរសម្នាក់នេះអូសដៃចេញមកទាំងកម្រោលហើយក៏ចាក់សោរនាងទុកនៅក្នុងឡានបែបនេះ ស្រីតូចក៏ចលាចលគោះកញ្ចក់ឡានសឹងតែបែក ដៃព្យាយាមទាញគន្លឹះបើកតែក៏មិនអាច ព្រោះមានតែហូស៊ុកម្នាក់ប៉ុណ្ណោះដែលអាចបើកបាន។
«ចាត់ការកុំឲ្យអ្នកណាសង្ស័យដែលយើងបែកគ្នា»
(ចៅហ្វាយគិតទៅណាទាន៎?) សំឡេងអ្នកម្ខាងទៀតបន្លឺលើងក្នុងអាយកូមដែលហូស៊ុកកាន់នៅនឹងដៃ នាយក៏ព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិចរួចងាកមើលទៅអ្នកដែលនៅអង្គុយមិនស្ងៀមក្នុងឡានឯណោះ។
«កន្លែងណាក៏បានឲ្យតែគ្មានអ្នកទៅយាយីយើងទៀត»
ប្រោក! ហូស៊ុកបញ្ចប់ឃ្លាប្រយោគខ្លួនឯងដោយបោះអាយកូមនោះចូលទៅក្នុងធុងសម្រាមក្បែរផ្លូវមុននឹងប្រញាប់នាមខ្លួនចូលឡាននឹងបញ្ជាវាឲ្យចាកចេញទៅបាត់ស្ងាត់ពីទីនោះ។

នៅតាមផ្លូវដែលគួរណាតែស្ងៀមស្ងាត់ព្រោះតែហូស៊ុកដូចជាចាប់ជម្រិតអ្នកម្ខាងទៀតមកអ៊ីចឹង តែគ្រប់យ៉ាងក៏ផ្ទុយស្រឡះព្រោះតែឡេឡានីនាងមិនបាននៅស្ងៀមនឹងព្យាយាមរើបម្រាស់បំណងចង់ចុះពីឡាន នាងឡាំប៉ានឹងលូកទាញដៃអ្នកដែលកំពុងតែបញ្ជាចង្កូតឡានឯណោះ។
«នៅឲ្យស្ងៀម..នាងល្អិត»
«លោក..លោកពូលែងខ្ញុំទៅ! មិនអ៊ីចឹងខ្ញុំនឹងស្រែក»
«បន្តិចទៀតគង់តែបានស្រែកទេ ស្រែករង្គើឡានឥលូវហើយ» ហូស៊ុកមិននិយាយតែមាត់ តែគេក៏ដកដៃម្ខាងមករួចចាប់ទាញដៃនាងកាន់ជាប់ណែនមិនខ្វល់ថាម្ចាស់ខ្លួនយល់ព្រមរឺក៏អត់ឡើយ។
«លោកគិតចង់នាំខ្ញុំទៅណា? ខ្ញុំទៅផ្ទះវិញ»
«នាងមិនចង់ដឹងទេហ្អេស៎ថាមូលហេតុអីដែលនាងតែងតែមានអារម្មណ៍រសាប់រសល់ពេលនៅក្បែរខ្ញុំ? នាងមិនគិតចង់សាកគិតមើលខ្លះទេមែនទេ?» ហូស៊ុកនិយាយចំចំណុចដែលឡេឡានីតែងតែគិតចង់ស្វែងយល់ទើបធ្វើឲ្យនាងត្រូវនៅស្ងៀមមួយកន្លែងមិនមានកាយវិការរើបម្រាស់ដូចជាអម្បាញ់មិញសោះ។
«ស្ងាត់?! បានន័យថាអ្នកនាងពិតជាមានអារម្មណ៍បែបនោះពិតមែន..គូដណ្ដឹងអ្នកនាងប្រហែលជាកុហកអ្វីដល់អ្នកនាងហើយ»
«អត់ទេ! បងហេនរីគាត់មិនធ្វើបែបនឹងឡើយ ខ្ញុំមិនជឿលោក១០០%ឡើយ..» ឡេឡានីគ្រវាសដៃហូស៊ុកចេញបន្តិចរួចផ្អែកខ្នងនឹងពូកឡានវិញ ដៃទាំងសងខាងក៏អោបចូលគ្នាសំឡឹងមើលទៅផ្លូវខាងមុខមិនប្រកែករឺរឹងទទឹងដូចជាដំបូងទៀតឡើយ។
«បែបនេះទើបជាក្មេងល្អ»
«តែខ្ញុំមិនមែនក្មេង» ទោះជានាងយល់ព្រមទៅជាមួយនឹងគេ តែក៏មិនប្រាកដថានាងព្រមសម្របខ្លួនតាមអ្វីដែលគេចង់ធ្វើនឹងពាក្យសម្ដីដែលគេចង់និយាយឡើង បើសិនជានាងមិនពេញចិត្តនាងនឹងវាយបកភ្លាមៗដោយមិនក្លបខ្លាច ចំណុចមួយនេះហើយដែលជាចំនួនមួយដែលនាងមិនបានកែប្រែ កាលពីមុនរហូតមកដល់ពេលនេះនាងនៅតែជាស្ត្រីម្នាក់ដែលក្លាហានដដែល ហូស៊ុកក៏ងាកមើលមកអ្នកដែលកំពុងតែអង្គុយធ្មឹងឯណោះរួចញញឹមបែបអស់សំណើចបន្តិច។
(យ៉ាងណាក៏អូននៅតែជាកូនក្មេងសម្រាប់បង ឡេឡានី)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now