ភាគ៦២

655 36 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៦២

គ្រឹប!
ទ្វារបន្ទប់ទាញបិទតិចៗតាមកម្លាំងដៃសេសសល់របស់នាយហូស៊ុក ក្រោយពីចួបពិភាក្សាជាមួយនឹងលោកដុកទ័រពីអាការៈរបស់ឡេឡានីរួចមកគេក៏គ្មានកម្លាំងកំហែងនឹងធ្វើអ្វីបន្តទៀត សូម្បីតែកម្លាំងទប់ខ្លួនឯងដើរឲ្យត្រង់ផ្លូវក៏សឹងតែគ្មានដែរពេលនេះ។
(ចុះមានវិធីអាចជួយនាងបានទេ?)
(វិធីដែលអាចជួយនាងបានគឺកុំបន្ថែមសម្ពាធឲ្យនាងនឹងមើលថែនាងឲ្យបានល្អ ព្រោះមកដល់ដំណាក់កាលនេះទៅហើយពួកយើងជួយក៏អ្វីក៏មិនបានច្រើនដែរលោក)
គ្រប់ពាក្យពេចន៍ដែលលោកដុកទ័រនិយាយប្រាប់មកនាយគឺចាប់ផ្ដើមរំញ៉ោចឡើងពាសពេញត្រចៀកគេហាក់ដូចជាស្ដីបន្ទោសគេម្ដងហើយម្ដងទៀតថាគ្រប់យ៉ាងដែលកើតឡើងលើនាងជាកំហុសរបស់គេ គេជាអ្នកមើលរំលងអាការៈជម្ងឺរបស់នាង គេជាអ្នកបន្ថែមបន្ទុកផ្លូវចិត្តនឹងផ្លូវកាយឲ្យនាង ទាំងដែលគេស្រឡាញ់នាងស្ទើរតែស្លាប់ហើយអ្វីគ្រប់យ៉ាងដែលគេធ្វើក៏ព្រោះតែចង់ដោះស្រាយឲ្យដាច់ស្រឡះជាមួយរឿងគ្រួសារគេនឹងអេមម៉ាលី គេគ្រាន់តែត្រូវការពេលខ្លីមួយប៉ុណ្ណោះ តែទេវតាហាក់មិនមេត្តាដល់គេទាល់តែសោះ ទ្រង់ពង្រាត់គ្រួសារគេទៅម្ដងហើយនេះទ្រង់ចង់ពង្រាត់ឡេឡានីចេញពីទ្រូងគេម្នាក់ទៀតមែនទេ?
ហូស៊ុកនាំរាងកាយគ្មានព្រលឹងព្រលះរបស់គេចូលទៅកាន់បន្ទប់វីអាយភីដែលគ្រូពេទ្យនាំយកនាងចូលទៅមួយសន្ទុះមុន មកដល់ខាងក្នុងក៏មានវត្តមានអ្នកដែលព្រួយបារម្ភពីនាងនៅទីនោះដូចគ្នា ថេយ៉ុងអង្គុយពីលើសាឡុងសំឡឹងមើលនាង ម៉ាដាមម៉ែលឯណោះក៏កំពុងតែពូតកូនកន្សែងយកមកជូតដៃអ្នកដែលសន្លប់ដាក់អុកសុីសែននោះទាំងគាត់កំពុងតែយំឡើងញ័រខ្លួន។
«អ្នកនាងតូចរបស់ម៉ាដាមស្គមច្រើនណាស់ ម៉ាដាមសុំទោសដែលមិនបានដឹងលឿនជាងនេះ ម៉ាដាមមិនគួរប្រហែសព្រមឲ្យអ្នកនាងទៅនៅផ្ទះតូចតែឯងឡើយ ហ៊ឹកហ៊ឺ» ម៉ាដាមជូតដៃនាងបណ្ដើរយំបណ្ដើរហាក់កាន់តែធ្វើឲ្យសភាពក្នុងបន្ទប់នោះអួរអាប់លើសដើមថែមមួយកម្រិតទៀត។
ហូស៊ុកក៏ចូលទៅអង្គុយក្បែរនាងរួចលូកកាន់ក្រសោបម្រាមដៃបំពាក់ដោយសឺរ៉ូមមកដាក់អឹបជាប់នឹងថ្ពាល់គេ ដៃម្ខាងទៀតក៏លូកវាសអង្អែលលើថ្ពាល់ទន់រលោងរបស់នាងតិចៗថ្នមៗដោយក្ដីស្រឡាញ់នឹងភាពសោកស្ដាយ។
«បងគួរតែនៅទីនោះនឹងអោបអូនឲ្យជាប់ មិនអ៊ីចឹងបងក៏ប្រហែលជាមិនមកអង្គុយមើលអូនក្លាយទៅជាបែបនេះដែរឡេឡានី..» ហូស៊ុកជ្រប់មុខនឹងដៃរបស់ឡេឡានីរួចក៏និយាយទាំងអួលអាក់ គេធ្លាប់តែឃើញនាងក្នុងសភាពគួរឲ្យស្រឡាញ់ស្រស់បំព្រង តែពេលនេះនាយក៏បែរជាមកអង្គុយមើលនាងដេកធ្មឹងបំពាក់អុកសុីសែនក៏ព្រោះតែការធ្វេសប្រហែសរបស់គេនេះឯង។
«ខ្ញុំឃើញអ្នកនាងគេងខ្ញុំក៏សប្បាយចិត្តព្រោះខ្ញុំក៏ហត់នឹងឃើញអ្នកនាងតូចយំស្ទើរតែរាល់ថ្ងៃណាស់ អ្នកនាងឈ្លោះគ្នា ទាស់ពាក្យសម្ដីជាមួយអ្នកប្រុសម្ដងណាអ្នកនាងក៏តែងតែពួនយំ ជួនកាលក៏ញ៊ាំបាយទាំងទឹកភ្នែកក៏មាន..» ម៉ាដាមម៉ែលពោលឡើងទាំងយំដង្ហក់ គាត់ក៏បញ្ចប់ភាពត្អូញត្អែរដោយការកាន់លើកថូលាងដៃចេញពីទីនោះទៅ ទុកឲ្យហូស៊ុកនៅអង្គុយអោនមុខចុះទាំងភាពសោកស្ដាយ គេមិនដឹងថានាងចួបរឿងច្រើនថ្នាក់នឹងទេ។
«បងមិនគួរទៅទីនោះទេ..បងគួរតែដោះស្រាយឲ្យដាច់ស្រេចនៅចំពោះមុខអូន បងគួរតែចំណាយពេលនៅជាមួយអូនឲ្យបានច្រើនជាងនេះឡេឡានី..»
«តែពូក៏យកពេលទៅបារម្ភនឹងខ្វល់ខ្វាយពីស្រីបោកប្រាស់ម្នាក់នោះ នាងបោកបង្វិលក្បាលពូយូរហើយពូមិនដឹងទេហ្អេស៎?» ថេយ៉ុងអង្គុយស្ដាប់ពាក្យរៀបរាប់របស់លោកពូគេឡើងស្រគៀរត្រចៀកគេក៏ក្រោកឡើងរួចស្រែកមួយទំហឹងនាំឲ្យអ្នកដែលកំពុងតែស្រងូតស្រងាត់សំឡឹងមើលទៅឡេឡានីឯណោះត្រូវងាកមកមើលគេ។
«បង្វិលក្បាល? ឯងដឹងថាខ្លួនឯងកំពុងតែនិយាយស្អីទេ ថេយ៉ុង អាល់ហ្វ្រេដដូ» ហូស៊ុកក្រោកឡើងពីកៅអីរួចចាប់ក្របួចករអាវក្មួយប្រុសទាំងក្នុងចិត្តគេខឹងផង ដឹងខុសផងលាយឡំច្របូកច្របល់ដល់ថ្នាក់គេមិនអាចបែងចែកបានថារឿងគេធ្វើនោះត្រូវរឺមួយក៏ខុសនោះ?
«យ៉ាងមិច ខ្ញុំនិយាយខុសហ្អេស៎? ពូមិនដឹងទេថានាងក្មេងនោះវាធ្វើស្អីខ្លះ?» ថេយ៉ុងបញ្ចប់ប្រយោគដោយការលើកទូរសព្ទ័មួយគ្រឿងដែលហូស៊ុកចាំបានថាវាជារបស់ឡេឡានី គេរើសវាយកមកពីក្នុងបន្ទប់នោះមែនទេ?
«ជាស្អី?!» ហូស៊ុកក៏សួរទាំងមុខក្រម៉ូវតែក៏នៅតែទាញវាពីដៃថេយ៉ុងយកមកមើល វាជាឆាតដែលអេមម៉ាលីឆាតមកឡេឡានីនឹងផ្ញើសឹងតែគ្រប់សកម្មភាពដែលគេនឹងនាងធ្លាប់បានធ្វើជាមួយគ្នា បែបនេះហើយទើបឡេឡានីតែងតែអាក់អន់ស្រពន់ចិត្តជាមួយគេ លែងទុកចិត្តនឹងតែងតែមានមន្ទិលមកលើគេ។
«ឃើញហើយរឺនៅ? នេះហ្អេស៎ក្មេងល្អស្លូតបូតដែលលោកពូតែងតែការពារនោះ? ឡេឡានីនាងប្រែក្លាយជាមនុស្សមិនធ្លាប់ចាញ់អ្នកណាមកជាអ្នកដែលចុះចាញ់នឹងសមរភូមិមុនប្រយុទ្ធព្រោះតែបែបនឹង ព្រោះនាងដឹងថានាងកាន់តែតតាំងនាងក៏នៅតែមិនអាចរកសខ្មៅឃើញ ព្រោះនាងម្នាក់នោះវាចេះមាយា តែនាងមិនចេះ» មិនដឹងថាមកពីមូលហេតុអីឲ្យតែថេយ៉ុងនិយាយពីឡេឡានីម្ដងៗគេក៏តែងតែចង់យំរឺមួយក៏មកពីគេចំណាយពេលនៅជាមួយនាងច្រើន ស្វែងយល់ពីនាងច្រើនហើយគេក៏អាណិតនាង?
«តែណ្ហើយ! យ៉ាងណាក៏ពូនៅតែត្រូវទៅទទួលខុសត្រូវលើកូនរបស់ស្រីម្នាក់នោះដដែល..បើអាចក៏ដោះលែងឡេឡានីទៅ! ខ្ញុំទ្រាំមើលនាងយំទៀតមិនបានទេ..ខ្ញុំក៏មិនចង់បាត់បង់មិត្តម្នាក់នេះទៅដែរ» ថេយ៉ុងនិយាយឡើងទាំងប្រញាប់នាំរាងកាយចូលទៅរកឡេឡានីបំណងលូកដៃចង់បីនាំនាងចេញពីទីនោះ តែហូស៊ុកក៏ចូលទៅរកគេរួចក្របួចទាញករអាវគេជាប់។
«ឯងធ្វើឆ្កួតស្អី?! គ្មានអ្នកណាអាចយកឡេឡានីចេញទៅបានដាច់ខាត សូម្បីតែឯង..» ហូស៊ុកនិយាយម៉ាត់ៗទៅកាន់ក្មួយប្រុសដែលនាំឲ្យអ្នកម្ខាងទៀតអស់សំណើចហាក់មិនបានខ្លាចតែចង់ចំអកច្រើនជាង។
«បើលោកពូម៉ឺងម៉ាត់ជាមួយស្រីម្នាក់នោះបែបនេះ ឡេឡានីក៏មិនធ្លាក់ខ្លួនបែប-ឌឹប» ថេយ៉ុងមិនទាន់បានបញ្ចប់ប្រយោគខ្លួនឯងនៅឡើយផងក៏ត្រូវបានហូស៊ុកដាល់មួយដៃដល់ដួលខ្ពោកហើយវាក៏ជាលើកទីមួយដូចគ្នាដែលគេលេងដៃធ្ងន់ដាក់ថេយ៍បែបនេះ ព្រោះតាំងតែពីតូចដល់ធំពួកគេមិនដែលឈ្លោះគ្នាឡើយ។
«យើងក៏មិនចង់..តែនាងក៏អះអាងថានាងមានកូនជាមួយនឹងយើង..»
(នាងកុហកទេ) គ្រានោះក៏មានសំឡេងមួយបន្លឺឡើងកាត់ជម្លោះរបស់នាយកម្លោះទាំង២នាក់ ហូស៊ុកនឹងថេយ៉ុងក៏ងាកមើលទៅមាត់ទ្វាររួចក៏ភ្ញាក់កាលបើបានឃើញវត្តមានអ្នកមកដល់ វត្តមានក្នុងឈុតអាវពេទ្យដូចគ្នានោះ។
«អេដវីន?!»

ក្រាស់អេតមីនមកវិញហើយ ហិហិ

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now