ភាគ៨៦

586 35 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៨៦

ជុប៎!
សំឡេងបន្លឺចេញពីការទម្លាក់បបូរមាត់ក្រាស់ឃ្មឹកថើបលើផែនថ្ពាល់ទន់រលោងរបស់នាងល្អិតដែលទទឹកខ្លួនជោគព្រោះតែស្រែកយំហៅគេនោះ ដំណើរបោះជំហានធ្ងន់ៗរបស់នាយកម្លោះស្របនឹងដៃបីក្រសោបរាងកាយនាងឡើងទៅកាន់ជាន់ខាងលើនៃផ្ទះធំឯណោះ។
«ហេតុអីក៏មិនរកកន្លែងជ្រក?ចុះបើសិនជាជម្ងឺលាប់ជាថ្មីនោះ? នាងល្អិត..» ហូស៊ុកសួរនាំទៅអ្នកដែលគេកំពុងបីឯណោះ ឡេឡានីក៏មិនទាន់និយាយអ្វីតែលូកដៃម្ខាងអោបរាងកាយម្ចាស់ប្រុសជាទីស្រឡាញ់ជាប់ណែនតាមចិត្តដែលនឹករលឹកវិញ។
«បើសិនជាអូនឈឺ ម្ចាស់ប្រុសនឹងទៅមើលអូនទេ?» ជំនួសឲ្យការឆ្លើយសំនួររបស់ហូស៊ុក ឡេឡានីក៏លើកនូវសំនួរមួយផ្សេងសួរទៅកាន់គេវិញ នាយក៏អោនមើលមកនាងរួចក្រវីក្បាលតិចៗទៅវិញ។
«ហេតុអី?» ហូស៊ុកក្រវីក្បាលមិននិយាយអ្វីមួយម៉ាត់តែវាក៏ធ្វើឲ្យឡេឡានីកម្សួលអារម្មណ៍កាន់តែខ្លាំងថែមទៀត ស្រីតូចបានត្រឹមតែសួររកហេតុផលនឹងផ្ទប់មុខយំនៅក្នុងទ្រូងរបស់គេ នាងនឹកឃើញដល់គ្រប់ពាក្យដែលនាងនិយាយមុននោះទៀតហើយ នឹកឃើញម្ដងណានាងក៏តែងតែឈឺចាប់ព្រោះវាមិនមែនជាអ្វីដែលបេះដូងនាងចង់បង្ហាញមកកាន់គេឡើយ។
«ឲ្យបងទៅមើលគូដណ្ដឹងអ្នកដទៃបានយ៉ាងមិចទៅ? អូនក៏មានគ្រួសារនឹងមានកូនទៀតផងមិនអ៊ីចឹងហ្អេស៎?» ហូស៊ុកក៏បីនាងឡើងមកដល់ជាន់ខាងលើរួចសម្ដៅទៅកាន់បន្ទប់គេងរបស់គេដែលនៅមិនឆ្ងាយពីទីនោះ គេរុញទ្វារដោយដៃម្ខាងរួចបោះជំហានទាំងខ្លួនគេនឹងឡេឡានីសើមជោគដូចគ្នា។
«ម្ចាស់ប្រុសក៏ដឹងថាអូនមិនបានចងចាំ..ហ៊ឹក» ឡេឡានីក៏ចាប់និយាយទាំងអួលដើមករកាលបើលឺម្ចាស់ប្រុសលើកងារជាគូដណ្ដឹងនោះឡើងម្ដងទៀត ស្រីតូចក៏ផ្ដេកខ្លួនទាំងសើមជោគដេកលើសាឡុងរួចយំសស្រាក់ ឡេឡាមីលើកដៃម្ខាងទប់ទ្រូងខ្លួនឯងព្រោះតែវាឈឺខ្លាំងពេក ឈឺដល់ថ្នាក់នាងពិបាកបរិយាយទៅហើយ តែភាពឈឺចាប់នឹងមន្ទិលសង្ស័យក៏រសាយបាត់បន្តិចម្ដងៗកាលបើមានដៃមាំនឹងម្ចាស់កាយធំចូលមកអោបនាងនឹងដេកពីក្រោយនាងជាប់លើសាឡុងធំទូលាយមួយនោះ ហូស៊ុកក៏ព្រលែងខ្យល់ដង្ហើមស្រាលរួចថើបកញ្ចឹងករនាងស្រាលៗទៅតាមទម្លាប់ដែលគេតែងតែធ្វើ។
«បងតែងតែនឹកអូន..បងតែងតែឈឺចាប់រាល់ពេលដែលអូនប្រើក្រសែភ្នែកបែបអ្នកដទៃសំឡឹងមើលមកបង បងនឹករាងកាយតូចដែលតែងតែមកឆាឆៅ នឹកសំឡេងស្រួយៗដែលហៅបងថា 'ម្ចាស់ប្រុសៗ' គ្រប់ពេល បងនឹកគ្រប់យ៉ាងដែលនាងល្អិតរបស់បងតែងតែធ្វើ» ហូស៊ុកក៏ជាអ្នកបកស្រាយចំណែកឡេឡានីនាងក៏ជាអ្នកស្ដាប់ម្ដង ស្រីតូចក៏បានតែផ្ទប់មុខនឹងពូកសាឡុងរួចយំយ៉ាងស្ងៀមស្ងាត់ ទោះជាគ្រានោះនាងមិនបានចងចាំគេតែចិត្តនឹងក៏តែងតែឈឺចាប់រាល់ពេលដែលនាងគេចវេសពីគេ។
«បាត់អូនទៅបងស្ទើរតែឆ្កួតទៅហើយ នៅមកឈរមើលអូនកាន់ដៃប្រុសផ្សេងទៀតបង..ហ៊ឹម» ហូស៊ុកក៏មិនបានបញ្ចប់ប្រយោគខ្លួនឯងត្បិតថាឡេឡានីនាងក៏ងាកបែរមករកនាយរួចថើបមាត់នាយមួយខ្សឺត ការថើបក៏បន្តព្រោះតែហូស៊ុកទប់កញ្ចឹងករនាងជាប់រួចគ្រលាស់ដួសដងភាពផ្អែមល្ហែមពីបបូរមាត់ត្រជាក់ៗព្រោះតែទឹកភ្លៀងឯណោះ។
ត្រឹមប៉ុន្មានវិនាទីការថើបនោះក៏បញ្ឈប់ព្រោះតែឡេឡានីលូកដៃកាន់ប៉ះផ្ទៃមុខហូស៊ុក នាងសំលឹងមើលគេទាំងភ្នែកក្រហមងាំងព្រោះតែយំ តែលើកនេះក៏ខុសប្លែកពីលើកមុនព្រោះនាងបង្ហាញស្នាមញញឹមជំនួសឲ្យការពេបយំវិញ។
«អូនអាចមិនមានការចងចាំល្អដូចជាពីមុនតែអូនក៏ស្រឡាញ់ម្ចាស់ប្រុសបំផុត..» នាងតូចបញ្ចប់ឃ្លាប្រយោគដោយការងើបថើបមាត់របស់ម្ចាស់ប្រុសជាថ្មី ហូស៊ុកក៏លើកនាងឲ្យគេងលើខ្លួនរបស់គេរួចបន្តថែថើបគ្នាយ៉ាងមានសេចក្ដីសុខជាទីបំផុតនារាត្រីនៃការចួបជុំជាថ្មីនោះ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now