ភាគ៤១

782 45 2
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៤១

តុក!តុក..
«ឡេឡានី? បងចូលទៅហើយណា៎» ក្រោយពីជូតសម្អាតឲ្យអេមម៉ាលីរួចមកទម្រាំតែគេអាចលួងលោមឲ្យនាងទៅចំការផ្លែឈើបាត់គឺចំណាយពេលយូរគួរសម តែគេក៏មិនបង្អង់គ្រាន់តែនាងទៅបាត់ភ្លាមនាយក៏ឡើងមកខាងលើមើលឡេឡានីភ្លាម មកដល់គេក៏គោះទ្វារតែមិនលឺមានអ្នកឆ្លើយតបនឹងចូលមកបើកគេក៏រុញទ្វារចូលទៅដោយឯកឯងតែម្ដង។
មកដល់ខាងក្នុងនាយទុចដំណើរកាលបើបានឃើញឡេឡានីដេកលង់លក់នៅលើសាឡុងពូកព្រមទាំងអោបកូនឆ្មាដែលនាងយកឡើងមកងូតទឹកឲ្យវាដូចគ្នានោះ ដៃតូចស្រឡូនក៏អោបកូនឆ្មានោះជាប់ណែនហាក់បីដូចជាម្ដាយកំពុងតែអោបក្រសោបកូនឲ្យគេងអ៊ីចឹង បានឃើញទិដ្ឋភាពបែបនេះហូស៊ុកក៏អត់មិនញញឹមមិនបាន។
នាយបោះជំហានយឺតៗស្រាលៗចូលមករកនាងព្រោះខ្លាចថាបើទម្លាក់ជើងខ្លាំងពេកនាងអាចនឹងភ្ញាក់ក៏ថាបាន គេដើរមកកាន់តែជិតគេក៏កាន់តែឃើញច្បាស់នូវស្នាមក្រហមដែលបង្ហាញនៅលើស្មារបស់នាង អាចបង្កមកពីការរលាកក៏ថាបាន ហូស៊ុកទម្លាក់ខ្លួនអង្គុយចុះកៀកក្បែរនឹងនាង ដៃមាំទាំលូកប៉ះស្នាមរបួសនោះថ្នមៗ។
«ហ៊ឹម» ឡេឡានីក៏គ្រហឹមនៅនឹងដើមករទាំងភ្នែកនៅបិទនៅឡើយ នាងក៏ប្រាសខ្លួនទាំងឈឺពើតផ្សាពីស្នាមរលាកតែនាងក៏នៅតែព្យាយាមអោបក្រសោបកូនឆ្មាដែលបើកភ្នែកម៉ក់ៗដោយសារតែភ្ញាក់នឹងដំណកដង្ហើមធ្ងន់នាងមុននោះដដែល។
«ឈឺហេតុអីក៏មិនប្រាប់?!» ហូស៊ុកក៏ឧទានឡើងទាំងដៃមាំទាំអង្អែលប៉ះក្បាលនាងតិចៗ រាងកាយមាំខ្ពស់ក៏ក្រោកឡើងនាំខ្លួនចូលហួសទៅកាន់គ្រែរួចបើកយកថ្នាំលាបយកមកបំណងចង់លាបឲ្យនាងតែគេក៏ប្រទះភ្នែកឃើញថ្នាំងងុយគេងដែលនៅទីនោះដូចគ្នា ក៏ប៉ុន្តែនាយក៏មិនបានគិតច្រើនដែរ។
«អេដវីនប្រហែលជាភ្លេចយកចេញហើយ» បោះសម្ដីត្រឹមប៉ុណ្ណេះនាយក៏នាំខ្លួនត្រឡប់មករកនាងល្អិតឡេឡានីវិញ មិនថាគេដើរលឺតុបៗក្នុងបន្ទប់កម្រិតណាក៏នាងមិនក្រោកមើលទៅនាងដូចជាអស់កម្លាំងខ្លាំងណាស់ហើយ ហូស៊ុកក៏មិនបានប្រកាន់ថាក្មេងម្នាក់នេះមិនក្រោកឡើងទទួលគេឡើយ តែគេក៏បន្ទន់ជង្គង់ចុះរួចបៀកថ្នាំដាក់លើ២ម្រាមដៃរួចជូតវាសទៅលើស្មានាងដែលមានស្នាមរបួសនោះ។
ឡេឡានីទទួលដឹងពីការឈឺចាប់នៃថ្នាំមួយនោះតែជំនួសឲ្យការក្រោកនាងក៏ប្រាសខ្លួនរួចងាកបែរមកគេងខាងនេះវិញដែលអាចឲ្យហូស៊ុកកាន់តែឃើញមុខនាងចំពីមុខច្បាស់ៗ ទឹកមុខគួរឲ្យស្រឡាញ់ តែហាក់ដូចជាខ្វះអ្វីម៉្យាងដើម្បីបំពេញចន្លោះខ្វះខាតហើយនោះគឺភាពឆ្មើងឆ្មៃនឹងគ្មានទុក្ខកង្វល់របស់នាង។
«មួយរយៈនេះអូនមិនដែលសើចរឺក៏ញញឹមទេនាងល្អិត» ហូស៊ុកឧទានទាំងធ្លាក់ទឹកមុខក៏ដូចជាធ្លាក់ទឹកចិត្តបន្តិចត្បិតមួយរយៈនេះនាងតែងតែព្យាយាមធ្វើខ្លួនឃ្លាតឆ្ងាយពីគេទាំងដែលគេបានបកស្រាយប្រាប់នាងរួចហើយថានាយនឹងអេមម៉ាលីមិនមានអ្វីពាក់ពន្ធ័ជាមួយនឹងឡើយ បើទោះបីជាអ្នកម្ខាងទៀតមានអារម្មណ៍ល្អជាមួយគេ សម្រាប់គេវាមិនអាចនោះឡើយ។
(ចៅហ្វាយ..)
គ្រានោះអេដវីនក៏ស្រែកហៅគេពីខាងក្រៅមកនាំឲ្យអ្នកដែលកំពុងតែញញឹមពេញចិត្តនឹងមនុស្សស្រីរបស់គេបែរដកការចាប់អារម្មណ៍នឹងសំឡឹងមើលទៅគេបន្តិច។
«ប្រហែលជាគេម៊ែលត្រឡប់មកវិញហើយ បងទៅសិនហើយណា៎» ហូស៊ុកក៏ញញឹមរួចទម្លាក់បបូរមាត់ថើបថ្ងាសនាងល្អិតឡេឡានីបន្តិចរួចទើបចាកចេញទៅបាត់ ម្ចាស់កាយតូចដែលកំពុងតែគេងលង់លក់ឯណោះក៏ញ៉ោចស្នាមញញឹមបន្តិចទាំងនាងនៅបិទភ្នែកនៅឡើយ ប្រហែលជាលើកនេះនាងសុបិន្តល្អហើយ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now