ភាគ៤៦

682 34 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៤៦

ហូស៊ុកមិនបង្អង់ក៏ចេញមកខាងក្រៅរួចសម្ដៅទៅកាន់ផ្ទះតូចដែលម៉ាដាមនិយាយថាឡេឡានីនឹងផ្លាស់ទៅនៅទីនោះ ដូចជាអ្វីដែលម៉ាដាមនិយាយពិតមែន គ្រាន់តែមកដល់នាយក៏បានឃើញអ្នកបម្រើជាច្រើននាំគ្នាជូតសម្អាតនឹងរៀបចំផ្ទះមួយនោះជាថ្មី។
(ខ្ញុំដឹងថាវាពិបាកនឹងស្ដាប់ តែខ្ញុំចង់សុំលោកប៉ាទៅរស់នៅខាងក្រៅបានទេ? ហើយរឿងខ្ញុំនឹងអ្នកប្រុសធំលោកប៉ាកុំបារម្ភអី គាត់មានអ្នកនាងអេមម៉ាលីក្នុងបន្ទុកហើយ ខ្ញុំមិនទាមទារអ្វីទេ)
នៅសុខៗហូស៊ុកក៏នឹកឃើញដល់អ្វីដែលឡេឡានីបាននិយាយកាលពីយប់មិញនោះហើយគេក៏នឹកឃើញដល់មនុស្សម្នាក់ដែលនាងបានសុំការអនុញ្ញាតដើម្បីមករស់នៅទីនេះ បើសិនជានាងរើមកបានបែបនេះ មានន័យថាគាត់បានអនុញ្ញាតឲ្យនាងហើយមែនទេ?
«អរុណសួស្ដីអ្នកប្រុស..អេ៎» អ្នកបម្រើប៉ុន្មាននាក់កាលបើដើរកាត់នាយពួកគេក៏នាំគ្នាអោនគំនាបតែហូស៊ុកក៏បែរជាបោះជំហានចាកចេញទៅទាំងមិនទាន់ឆ្លើយតបនឹងការគោរពរបស់ពួកគេសោះ អេដវីនដែលកំពុងតែដំដែកគោលទ្វារផ្ទះតូចឯណោះក៏បានត្រឹមតែងាកតាមមើលចៅហ្វាយនាយទាំងក្រវីក្បាលបន្តិច។
(បើសិនជាចៅហ្វាយនៅតែមិនដាច់ស្រេចជាមួយស្រីម្នាក់នោះ ចៅហ្វាយអាចនឹងបាត់បង់អ្នកនាងឡេឡានីក៏ថាបាន)

ក្រឡេកទៅមើលហូស៊ុកឯណោះវិញ គេចេញពីផ្ទះតូចក៏សម្ដៅចូលមកកាន់ផ្ទះធំវិញដើម្បីរកមើលលោកប៉ាគេ នាយចូលមកដល់ខាងក្នុងក៏ទុចដំណើរកាលបើបានឃើញលោកប៉ាគេកំពុងអង្គុយហូបកាហ្វេនៅឯរានហាលក្បែរបន្ទប់ទទួលភ្ញៀវឯណោះ។
សម្រឹបជើងធ្ងន់ៗរបស់ហូស៊ុកក៏នាំឲ្យបុរសចំណាស់ដែលកំពុងតែអង្គុយអានកាសែតត្រូវទម្លាក់វាចុះនឹងងាកបែរមកមើលវត្តមានកូនប្រុសដែលចូលមកនោះ។
«មករកអេមម៉ាលីមែនទេ? នាងចេញទៅសបភីងបាត់តាំងពីព្រឹកម៉្លេះ» លោកម្ចាស់ក៏មានប្រសាសន៍ពីក្មេងស្រីដែលមកតាមហូស៊ុកម្សិលមិញនោះ ទាំងដែលគាត់មិនបានដឹងបំណងរបស់ហូស៊ុកឡើយថានាយមករកគាត់មិនមែនព្រោះតែចង់សួរពីអេមម៉ាលី តែក៏មកពីគេចង់ដឹងពីរឿងរបស់ឡេឡានីទៅវិញទេ។
«លោកប៉ាអនុញ្ញាតឲ្យឡេឡានីរើទៅនៅផ្ទះតូចមែនទេ?» «ចុះក្រែងកូននៅស្ទាក់ស្ទើរជាមួយនឹងអេមម៉ាលីហ្អេស៎ អ៊ីចឹងប៉ាក៏អនុញ្ញាតឲ្យឡេឡានីនាងទៅនៅផ្ទះតូចចុះព្រោះនាងក៏មិនចាំបាច់ប្រឈមមុខនឹងកូនហើយនឹងអេមម៉ាលីនៅស្និតស្នាលជាមួយគ្នា បើសិនជាកូនសម្រេចចិត្តថាទទួលខុសត្រូវលើអេមម៉ាលីពេលណា» លោកម្ចាស់ក៏នៅតែលើកឡើងពីរឿងទំនួលខុសត្រូវរបស់គេទៅលើអេមម៉ាលីទាំងដែលម្ចាស់ខ្លួនឯណេះមិនទាំងប្រាកដផងថាគេបានឡើងគ្រែជាមួយអេមម៉ាលីរឺមួយក៏អត់ ត្បិតវាគ្មាននៅក្នុងការចងចាំរបស់គេទាល់តែសោះ។
«តែខ្ញុំមិនបានស្រឡាញ់អេមម៉ាលីទេ..» ហូស៊ុកក៏និយាយនូវឃ្លាប្រយោគផ្សេងទៀតដែលនាំឲ្យបុរសចំណាស់អង្គុយបែរខ្នងធ្វើហីៗនោះលួចញញឹមបន្តិច នេះកូនប្រុសបេះដូងដែករបស់គាត់សម្រេចចិត្តចង់សារភាពពីមនុស្សដែលគេស្រឡាញ់ហើយរឺ? គាត់អាចមើលដឹងតែគាត់មិននិយាយព្រោះគាត់ចង់ឲ្យគេនិយាយចេញមកដោយខ្លួនឯង។
«អ៊ីចឹងឯងស្រឡាញ់អ្នកណា? បើឯងមិនបានស្រឡាញ់នាងល្អិតអេមម៉ាលីនោះ?» សំនួររបស់លោកហ្គេសស្ពើក៏នាំឲ្យអ្នកដែលទើបតែមកពីសបភីងវិញក្ដៅក្រហល់ក្រហាយចិត្ត ដៃកាន់ថង់សម្លៀកបំពាក់ថ្មីៗក៏បែរជាកាន់ក្ដាប់ថង់សឹងតែរហែក អេមម៉ាលីសង្គ្រឺតធ្មេញខ្លួនឯងហាក់ខឹងសម្បារដែលអ្នកគ្រប់គ្នាក្នុងផ្ទះនេះជំទាស់នឹងប្រឆាំងមិនចង់ឲ្យហូស៊ុករៀបការនឹងទទួលខុសត្រូវលើនាង។
«មកពីនាងឡេឡានីនោះហ្អេស៎? ល្អ! យើងនឹងធ្វើឲ្យវាអូសវ៉ាលីចេញពីផ្ទះនេះដោយខ្លួន ចាំតែមើលចុះ» អេមម៉ាលីញញឹមមានល្បិចមុននឹងលូកដៃទាញទូរសព្ទ័នាងចេញមករួចបើកអាយជីព្រមទាំងបង្កើតអាខោនថ្មីចំនួន២ដែលមួយជារបស់នាង មួយទៀតជារបស់ហូស៊ុក។
អេមម៉ាលីញញឹមរួចក៏ទាញចិញ្ចៀនដែលនាងបានទិញយកមកដោយឯកឯងយកមកថត រួចក៏ផុសវាបន្តទៅក្នុងអាយជីអាខោនរបស់នាងដោយថេកហូស៊ុកថាជាអ្នកទិញឲ្យនាង ជាថ្នូរនឹងការទទួលខុសត្រូវ អេមម៉ាលីញញឹមកាលបើនាងអូសរុករកទាល់តែឃើញអាខោនរបស់ឡេឡានី នាងក៏មិនបង្អង់នឹងប្រញាប់ចុចfollowភ្លាម ដៃតូចទម្លាក់ទូរសព្ទ័ចុះរួចញញឹមយ៉ាងពេញចិត្ត។
«សម្រាប់អ្នកមកក្រោយដូចជាឯង យើងមានហ្គេមសប្បាយៗឲ្យឯងលេងច្រើនណាស់ ឡេឡានី ស្ទេឡាវីស»
...
ពេលល្ងាច
នៅសកលវិទ្យាល័យ
តាមទម្លាប់នាងល្អិតរូម៉ាតែងតែមករកបងស្រីរៀងរាល់ពេលដែលនាងចប់ម៉ោងហើយពេលនេះពួកគេក៏អង្គុយនៅក្នុងកង់ទីនរបស់សាលាដែលមាននិស្សិតឯទៀតញ៊ាំអាហារចួបជុំគ្នាផងដែរ។
«បងស្រី..បងឡេឡានី»
«អឺម?» ដោយសារតែឃើញបងស្រីនាងនៅអង្គុយធ្មឹងមិននិយាយអី មិនសូម្បីតែញ៊ាំនំដែលនាងបានកម៉្មង់ទៀតទើបបានជារូម៉ាលូកកាន់ដៃបងស្រីរួចអង្រួនហៅទាល់តែនាងងាកមកចាប់អារម្មណ៍ជាមួយនឹងគ្នាវិញ។
«បងមិនអីទេមែនទេ? នំមិនឆ្ងាញ់មែនទេ? ចាំខ្ញុំយកទៅប្ដូរឲ្យបងណា៎» រូម៉ាក៏ទាញចានបំណងចង់ទៅប្ដូរតែឡេឡានីក៏កាន់ចានជាប់នឹងញញឹមឃាត់ប្រាប់ថាមិនអីទេ រូម៉ាក៏ទម្លាក់ខ្លួនអង្គុយវិញទាំងច្បូញមាត់បន្តិច។
«បងមានរឿងអី ហេតុអីក៏ថ្ងៃនេះមើលទៅដូចជាមិនសប្បាយចិត្តសោះអ៊ីចឹង? អ្នកណាធ្វើអីបងមែនទេ? បងស្រីនិយាយមក ចាំខ្ញុំទៅទះវាឲ្យបាក់ធ្មេញ» រូម៉ាបញ្ចេញភាពកាចឆ្នាស់ចេញមកត្រឹមធ្វើឲ្យឡេឡានីបានញញឹមប៉ុណ្ណោះ ឡេឡានីក៏ក្រវីក្បាលរួចលូកដៃអង្អែលក្បាលនាងតិចៗ។
ទឺង!
គ្រានោះទូរសព្ទ័នាងក៏លោតnotificationsចូលមកថាមានអ្នកអេតមកអាខោនអាយជីផ្ទាល់ខ្លួនរបស់នាង ឡេឡនីក៏ទាញទូរសព្ទ័នាងយកមកមើលទើបឃើញថាអ្នកដែលអេតមកនាងនោះជាអេមម៉ាលី នាងក៏មិនបានខឹងរឺស្អប់ខ្ពើមនឹងអ្នកដែលមិនមានបញ្ហាជាមួយគ្នាទើបបានជានាងទទួលយកអេមម៉ាដោយការfollowត្រឡប់ទៅវិញ។
«អូ! មែនហើយបងស្រីញ៊ាំរួចចាំខ្ញុំនៅកន្លែងចំណតឡានក្រុងខាងមុខណា៎ ខ្ញុំទៅសាលារៀបកាតាបសិនក្រែងលោកប៉ាមកដឹងថាខ្ញុំផ្លោះរបងមក ស្លាប់មិនខានទេ ហិហិ លាសិនហើយបងស្រី ជុប៎» រូម៉ាក៏អោនថើបថ្ពាល់បងស្រីមួយខ្សឺតរួចក៏រត់ចេញទៅបាត់ ឡេឡានីក៏តាមមើលប្អូនទាំងញញឹមស្ងួតរួចងាកមកញ៊ាំនំនឹងអាលបានរៀបចំចេញទៅខាងក្រៅព្រោះរាល់ល្ងាចលោកប៉ារូម៉ាមកទទួលពួកនាងទៅផ្ទះដើម្បីបានរៀន។
ប្រមាណជាកន្លះម៉ោងក្រោយឡេឡានីក៏ញ៊ាំរួចរាល់នឹងរៀបចំកាតាបចាកចេញពីកង់ទីនសម្ដៅទៅអង្គុយរង់ចាំនៅឯខាងមុខសាលារៀនឯណោះ កាយតូចទម្លាក់អង្គុយចុះនៅចំណតឡានក្រុងរង់ចាំរូម៉ាមក នាងក៏មិនភ្លេចទាញទូរសព្ទ័មករួចបើកអាយជីរបស់នាងមើល តែទឹកមុខញញឹមនាងក៏ប្រែប្រួលបន្តិចកាលបើបានឃើញរូបភាពដែលអេមម៉ាលីផុស វាជារូបចិញ្ចៀននៅលើដៃដែលស្រស់ស្អាតបំផុត អ្វីដែលនាំឲ្យនាងស្រពាប់ស្រពោនជាងនេះគឺជាឈ្មោះអ្នកដែលអេមម៉ាលីថេកឲ្យ ឡេឡានីលូកដៃចុចពីលើអាខោនរបស់ហូស៊ុករួចរូបភាពអាខោនដែលមានរូបប្រូហ្វាល់របស់នាយនឹងអេមម៉ាលីក៏លោតឡើងដែលវាប្រៀបបីដូចជាកាំបិតចាក់ដោតទ្រូងនាងអ៊ីចឹងដែរ។
«ទីបំផុតរកដំណោះស្រាយឃើញហើយហ្អេស៎?» ឡេឡានីនិយាយឡើងទាំងមាត់ព្យាយាមញញឹម តែស្នាមញញឹមក៏ប្ដូរមកជាពេបយំភ្លាម ដៃចុចបិទទូរសព្ទ័ចុះរួចទាញវាមកអឹបជាប់នឹងទ្រូង ឡេឡានីឈ្ងោកមុខយំយ៉ាងស្ងៀមស្ងាត់នៅឯចំណតឡានក្រុងស្ងប់ស្ងាត់នោះ នាងយំខ្សឹបខ្សួលដល់ថ្នាក់ថាមានឡានបើកសម្ដៅមករកកន្លែងនាងអង្គុយក៏នាងមិនដឹង។
កែវភ្នែកមុតស្រួចដូចជាបន្លាសំឡឹងមើលចំទៅនាងតូចដែលតែងតែញញឹមនឹងធ្វើខ្លួនគួរឲ្យស្រឡាញ់គ្រប់ពេលមិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ តែពេលនេះគេក៏បែរជាមកសំឡឹងឃើញនាងអង្គុយយំទាំងបែបនោះ ហេនរីក៏ចងចិញ្ចើមបន្តិចហាក់ចង់ដឹងពីនាង ថាមានមូលហេតុអីបានជានាងយំបែបនេះ?
«អាឡូ! ស៊ើបទៅមើលនៅវិមានហ្វ្រេដឌើរីកស៍មានស្អីខុសប្លែកទេ? រឺក៏..មានមនុស្សស្រីណាផ្សេងជាប់ទាក់ទងនឹងអាហូស៊ុកទេ?» ហេនរីក៏ខលទាក់ទងទៅកូនចៅរបស់គេទាំងដែលភ្នែកគេងាកមើលទៅឡេឡានីមិនដកភ្នែក មួយសន្ទុះនាយក៏ដាក់ទូរសព្ទ័ក្រោយពីបានលឺកូនចៅគេនិយាយរាយការណ៍នឹងប្រាប់ឲ្យដឹងថាហូស៊ុកមានជាប់ដៃជើងជាមួយនឹងក្មេងស្រីម្នាក់ផ្សេងទៀត អ៊ីចឹងតើបានជាឡេឡានីនាងមកអង្គុយយំទាំងបែបនេះ។
(បើឯងលែងដៃនាង យើងក៏នឹងចាប់យកឱកាស..)

ថាហើយ! ឡេឡានីជាមនុស្សល្អ អ្នកណាក៏ប៉ងចង់បាន បើនាយរបូតនាងពីដៃ ក៏មានអ្នកផ្សេងរង់ចាំលាដៃត្រកងទទួលនាងជានិច្ច៕

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now