ភាគ១០៣

572 22 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១០៣

«មិនអាចកំណតពេលដឹងខ្លួនបាន? លោកដុកទ័រចង់បានន័យថាយ៉ាងមិច?» ហូស៊ុកហាក់មិនអស់ចិត្តនឹងអ្វីដែលលោកដុកទ័របាននិយាយបូកផ្សំជាមួយនឹងកំហឹងដែលនៅសេសសល់ក្នុងខួរក្បាលបណ្ដាលឲ្យគេខឹងច្រឡោតនឹងចាប់ទាញក្របួចអាវលោកដុកទ័រនោះ។
«យើងត្រូវចំណាយប៉ុន្មានដើម្បីឲ្យនាងបានដឹងខ្លួនមកជាធម្មតាវិញ? លោកនិយាយមក..» ហូស៊ុកតំឡើងសំឡេងខ្លាំងៗដល់ថ្នាក់ទាល់តែថេយ៉ុងចូលមកចាប់ទាញគេចេញឆ្ងាយពីលោកដុកទ័រមិនភ្លេចអោនគំនាបសុំទោសគេជំនួសលោកពូខ្លួនផង។
«អ្នកជម្ងឺមានកូនក្នុងផ្ទៃជិត៥ខែទៅហើយ ជីវិតក្មេងក៏ត្រូវរំពឹងទៅលើសារពាង្គកាយម្ដាយដូចគ្នា ទោះបីជាកូននៅក្នុងផ្ទៃអាចសង្គ្រោះបាន តែបើសិនជារាងកាយម្ដាយចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ពួកយើងក៏មិនអាចធ្វើអ្វីបានដែរ ចាត់ទុកថាអ្នកជម្ងឺជាមនុស្សរឹងមាំដែលអាចទ្រាំទ្រមិនប៉ះពាល់ដល់កូន..»
«ចុះបើសិនជាគ្រប់ពេលកើតហើយនាងនៅមិនទាន់ដឹងខ្លួនទៀតនោះ?» ម្ដងនេះថេយ៉ុងក៏ជាអ្នកសួរហើយសំនួរនោះវាក៏ដូចជាអ្វីដែលហូស៊ុកកំពុងតែចង់ដឹងដូចគ្នាដែរ លោកដុកទ័រក៏មើលមុខហូស៊ុកបន្តិចរួចព្រលែងខ្យល់ដង្ហើមធំបន្តិច។
«បើដូច្នោះពួកយើងមានតែសម្រេចធ្វើការវះកាត់យកកូនតែម្ដង បើធ្វើបែបនោះ..ខ្ញុំគិតថាម្ដាយមានសង្ឃឹមមិនច្រើននោះទេ»
«លោកនិយាយស្អី?! ឡេឡានីនឹងមិនកើតអីទេ នាងត្រូវតែនៅរស់..នៅជាមួយកូនៗរបស់យើង ហ្អា៎!!!!» ហូស៊ុកច្រឡោតខឹងជាខ្លាំង គេក៏លើកដៃខ្ទប់ក្បាលស្រែកព្រោះខួរក្បាលគេសឹងតែផ្ទុះបែកទៅហើយ គេខ្លាចបាត់បង់នាងទើបគេព្យាយាមបញ្ជូននាងឲ្យចេញឆ្ងាយពីគេ អ្នកដែលគួរដេកនៅលើគ្រែក្នុងបន្ទប់សង្គ្រោះនោះគួរតែជាគេ មិនមែនជានាងឡើយ..នាងមិនពាក់ពន្ធ័ឡើយ។
ក្រោយប្រាប់ទៅកាន់សាច់ញាតិសព្វគ្រប់សេចក្ដីមកលោកដុកទ័រក៏សុំខ្លួនចាកចេញ តែមុននឹងចាកចេញលោកក៏មិនភ្លេចមើលទៅហូស៊ុកដែលកំពុងតែតានតឹងស្ទើរតែឆ្កួតឯណោះ គាត់ក៏ក្រឡេកឃើញដៃនាងមានហូរឈាមដែរទើបបានគាត់ងាកទៅនិយាយជាមួយថេយ៉ុងវិញមុននឹងចាកចេញទៅ។
«លោកកុំភ្លេចនាំគេទៅលាងរបួសចេញផង ព្រោះគេអាចនឹងប្រឈមមុខនឹងការស្លាប់ដោយសារហូរឈាមជាមិនខានឡើយ»
«បាទ៎លោកដុកទ័រ» ថេយ៉ុងក៏អោនគំនាបគាត់បន្តិច មុននឹងងាកមើលទៅលោកពូរបស់គេវិញ គាត់នៅឈរធ្មឹងក្ដាប់ម្រាមដៃខ្លួនឯងសឹងតែបាក់ម្រាម បានឃើញត្រឹមតែក្រសែភ្នែកគេក៏អាចធ្វើឲ្យថេយ៍បានដឹងហើយថាលោកពូខឹងសម្បារដល់កម្រិតណានោះ។
«លោកពូ..»
«យើងមិនគួរបន្ធូរដៃ មិនគួរទុកពេលឲ្យវារស់នៅបានយូរឆ្នាំថ្នាក់នេះឡើយ យើងគួរតែកម្ចាត់វាឲ្យរួចពេលដែលយើងមានឱកាស..យើង ហ៊ឹស» ហូស៊ុកទាត់ធុងសម្រាមមួយជើងនាំឲ្យធុងរមៀលចេញឆ្ងាយពីទីតាំងដែលគេកំពុងតែឈរនោះ ថេយ៍ក៏បានតែដកដង្ហើមចេញចូលធ្ងន់ព្រោះគេតឹងចិត្តនឹងលទ្ធផលនៃការចងគំនុំនោះ លោកពូគេក៏តែងតែក្លាយជាជនរងគ្រោះ ជាអ្នកបាត់បង់រហូត ទាំងដែលអ្នកម្ខាងទៀតជាអ្នកចាប់ផ្ដើមគ្រប់យ៉ាង។
«ឡេឡានី..» ភ្លេចខ្លួនតែមួយភ្លែតសោះ ក្រឡេកមើលជាថ្មីថេយ៉ុងក៏បែរឃើញលោកពូរបស់គេនៅឈរមាត់ទ្វារបន្ទប់សង្គ្រោះសំឡឹងមើលទៅមនុស្សស្រីជាទីស្រឡាញ់ដែលដេកស្ដូងស្ដឹងនៅលើគ្រែឯណោះ ហូស៊ុកលើកដៃប៉ះកញ្ចក់ថ្លាតិច ហាក់ដូចជាជំនួសឲ្យការអង្អែលប៉ះក្បាលរបស់ឡេឡានីឯណោះ។
«បងសន្យា..បើសិនជាបងចាប់បានវានៅពេលណា បងមិនទុកឲ្យវារួចខ្លួនឡើយ បងនឹងឲ្យវាសងរាល់អ្វីដែលវាបានធ្វើមកលើអូននឹងកូនរបស់យើង» ហូស៊ុកសន្យាក្នុងចិត្តក្ដែងៗ បើសិនជាគេមិនបានឲ្យម្សៀតផាទ្រីសៀរ៍នោះសងរាល់អ្វីដែលគេបានធ្វើ នាយមិនឈប់ជាដាច់ខាត។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now