២៩,៣០

848 30 1
                                    

អរគុណសម្រាប់20ខេ ឡាច៎ផេកចាស៎ 🤍

កំណាន់ចិត្តម៉ាហ្វៀ
ភាគ២៩,៣០

កន្លងផុតទៅមួយប៉ព្រិចភ្នែកសោះ វាក៏រាប់ខែទៅហើយតាំងពីថ្ងៃដែលហូស៊ុកចួបគ្រោះថ្នាក់នឹងការវាយប្រហារនៅឯឃ្លាំងអាវុធឯណោះ ពេលនេះគេក៏នៅតែមានការងារធ្វើច្រើនគរដូចដើមគ្រាន់តែថាការងារមួយក្នុងចំណោមនោះវាជាការងារចាំបាច់ដែរ តែមិនមែនទាក់ទងនឹងក្រុមហ៊ុនរឺការងារម៉ាហ្វៀឡើយ។
«ល្អ..ដាក់ខាងនោះហើយ កុំឲ្យប៉ះនឹងចម្រឹងណាឲ្យសោះប្រយត្ន័ដាច់រ៉ូបអ្នកនាងឡេឡានីអស់» ម៉ាដាមម៉ែលក៏ខ្នះខ្នែងបញ្ជាប្រាប់អ្នកបម្រើដែលរុញរ៉ូបជាច្រើនរបស់ឡេឡានីដាក់ទៅក្នុងទូសម្លៀកបំពាក់ដែលទើបតែរៀបចំជាថ្មីនោះ បន្ទប់ដែលមានការរៀបចំតុបតែងពោរពេញទៅដោយតុក្កតាមួយប្រភេទដែលសូម្បីតែហូស៊ុកដែលនៅឈរមើលក៏ជ្រឹមចិញ្ចើមទាំងឆ្ងល់ដែរ។
«លោកប៉ាគិតថាវាជាគំនិតល្អដែរទេដែលរៀបចំប្រែក្លាយបន្ទប់នាងទៅជាបន្ទប់ពោរពេញដោយតុក្កតាយូនីខនបែបនេះ?» ហូស៊ុកក៏សួរនាំទៅលោកហ្គេសស្ពើត្បិតគ្រប់យ៉ាងវាជាគំនិតរបស់លោកទាំងអស់ គឺគាត់ជាអ្នកបញ្ជាឲ្យកូនចៅចំណាយលុយរាប់សែនដើម្បីរកទិញគ្រឿងរបស់ទាំងនេះយកមកតុបតែងបន្ទប់ឲ្យឡេឡានី។
«ប្រុសធំនៅជាមួយនឹងឡេឡានីរាប់ខែហើយកូននៅមិនដឹងទៀតរឺថានាងស្រឡាញ់តុក្កតាមួយនេះថ្នាក់ណានោះ?» លោកហ្គេសស្ពើនិយាយស្របនឹងភ្នែកងាកមើលទៅលើគ្រែគេងរបស់ហូស៊ុកដែលបើកចោលនៅបន្ទប់ទល់មុខនោះរួចក៏បានឃើញថាលើគ្រែក៏មានតុក្កតាយូនីខនរបស់ឡេឡានីមិនតិចដែរ នាងតែងតែយកវាទៅគេងអោបរាល់ពេលដែលនាងចង់គេងជាមួយគេម្ដងណា៎។
«ឡេឡានីនាងអាយុជិត២១ទៅហើយ ប៉ាគិតថានាងអាចគេងនៅបន្ទប់មួយដាច់ដោយឡែកបាន..» លោកហ្គេសស្ពើក៏និយាយឡើងស្របនឹងភ្នែកងាកមើលទឹកមុខក្រម៉ូវរបស់កូនប្រុសបន្តិច ហូស៊ុកដំបូងឡើយក៏ចេះតែខឹងនាងដែលទៅឆាឆៅគេ រករឿងងក់ងរដាក់គេ តែពេលនេះគ្រាន់តែលឺថាចង់បំបែកឲ្យនាងនៅបន្ទប់ផ្សេងលែងឲ្យគេងបន្ទប់ជាមួយគេ គេក៏បែរជាពាក់មុខយក្សដាក់គាត់បែបនេះ។ «នាងគង់តែរត់មករកខ្ញុំដដែលនឹងលោកប៉ា ព្រោះនាងនិយាយថាបើសិនជាមិនបានលេងសក់ខ្ញុំនាងគេងមិនលក់ទេ..» ហូស៊ុកក៏និយាយឡើងនាំឲ្យលោកហ្គេសស្ពើអស់សំណើចនឹងលេសដោះសាររបស់គេបន្តិច គាត់ក៏ក្រលៀសភ្នែកមើលទៅនាឡិកាប៉ោលរួចក៏ឃើញថាវាជិតល្ងាចទៅហើយ ក៏ជិតដល់ម៉ោងឡេឡានីនាងត្រឡប់មកវិញដែរ។
«និយាយអ៊ីចឹងមានអ្នកណាទៅទទួលឡេឡានីទេ?»
«លឺនាងនិយាយថាអ្នកបើកឡាននៅផ្ទះកូនសិស្សនាងនឹងជូនមក..អូនោះមកដល់ល្មម» លោកហ្គេសស្ពើក៏និយាយកាត់កូនប្រុសភ្លាមកាលបើបានឃើញនាងល្អិតឡេឡានីចូលមកព្រមជាមួយនឹងកាតាបស្ពាយបែបនិស្សិតសកលវិទ្យាល័យ ដំបូងគាត់នឹងហូស៊ុកក៏មិនស្មានថានាងអាចប្រឡងចូលសកលវិទ្យាល័យបានឡើយ តែនាងក៏និយាយថានាងបានរៀន ហើយរឿងសញ្ញាបត្រ័អ្វីទាំងនេះវាមិនជាបញ្ហាហើយឡើយ ព្រោះហូស៊ុកក៏ប្រើអំណាចគេដើម្បីឲ្យនាងបានចូលរៀនយ៉ាងងាយ ខាងសាលាក៏ពេញចិត្តទទួលនាងដៃដប់តែម្ដង។
«សាយណ្ហ័សួស្ដីលោកប៉ា ហិហិ» នាងល្អិតឡេឡានីពេលនេះក៏ស្ទាត់មាត់នឹងហៅលោកហ្គេសស្ពើថាជាលោកប៉ាទៅហើយព្រោះគាត់មើលថែនាងនឹងស្រឡាញ់នាងដូចជាកូនជាចៅ មិនខុសពីថេយ៍នឹងហូស៊ុកឡើយ។
«យ៉ាងមិចទៅកូនបង្រៀនសិស្សប្អូនថ្ងៃដំបូង? ប៉ាថាកូនមិនបាច់បង្រៀនអីទេ ព្រោះលុយដែលប៉ានឹងហូស៊ុកឲ្យកូនក៏មនច្រើនហើយ» ឡេឡានីក៏ច្បូញមាត់បន្តិចរួចក៏នាំខ្លួនចូលទៅអោបដៃលោកហ្គេសស្ពើបន្តិចទាំងចារិកម្ញិម្ញក់។
«លោកប៉ាក៏ដឹងថាកូនចូលបង្រៀនគេ ចូលចិត្តណែនាំគេ ម៉្យាងកូនក៏មិនមែនបង្រៀនព្រោះចង់បានលុយតែមួយមុខឯណា..» ឡេឡានីកំពុងតែនិយាយនោះនាងក៏ចោលភ្នែកទៅចំអ្នកដែលទើបតែមកដល់ក្នុងនាមជានិស្សិតដូចជានាងដែរ តែគេក៏មកយឺតជាងនាងដល់ទៅ២ម៉ោង។
«កូនថាអ្នកខ្វះខាតលុយដូចប៉ានិយាយនោះជាប្រុសតូចទៅវិញទេ..» ឡេឡានីក៏និយាយវ៉ៃស្មើជាមួយថេយ៉ុងតែម្ដងត្បិតថាគេនឹងនាងមានអាយុស្របាលៗគ្នា ហើយអ្វីដែលគួរឲ្យចងចាំជាងនេះគឺនាងនឹងគេរៀនថ្នាក់ជាមួយគ្នាទៀតផង។
«នាងល្អិតឯងនេះពូកែណាស់អាខាងទូពិត»
«ខ្ញុំនិយាយតែរឿងពិតតើស៎ ឯងវាបែបនឹងមែនតើស៎» ឡេឡានីនឹងថេយ៉ុងនៅតែជាគូជម្លោះនឹងគ្នាដដែល កន្លងទៅប៉ុន្មានខែនេះពួកគេក៏ទៅជាមួយគ្នាតាមបំណងរបស់លោកហ្គេសស្ពើព្រោះបើសិនជាថេយ៉ុងមិនបានការជាច្រើនរឿងហើយសុំត្រឹមតែគេអាចមើលការខុសត្រូវមិនឲ្យគេធ្វើបាបឡេឡានីទៅចុះ។
«នាងល្អិត..កុំរត់! តែយើងចាប់បានទះឲ្យបែកគូថតែម្ដង» «ហ្អា៎..ម្ចាស់ប្រុសជួយផង ហិហិ» នាងល្អិតឡេឡានីក៏ព្យាយាមរត់គេចមកពួនពីក្រោយខ្នងហូស៊ុក ហើយនាងក៏តែងតែធ្វើបែបនេះគ្រប់ពេលព្រោះនាងដឹងថាគេមិនហ៊ានរញ៉េរញ៉ៃជាមួយហូស៊ុកឡើយ។
«ខ្លួនធុំញើសឲ្យហួង ទៅងូតទឹក!» ហូស៊ុកក៏និយាយទៅកាន់ថេយ៉ុងព្រមជាមួយនឹងទឹកមុខបែបស្មើធេង ថេយ៉ុងក៏បានត្រឹមតែធ្វើមុខស្អុយរួចងាកសំឡក់ទៅនាងល្អិតឡេឡានីដែលអើតករឆ្កក់ពីក្រោយខ្នងហូស៊ុក មិនភ្លេចលានអណ្ដាតឌឺគេថែមទៀត។
ថេយ៉ុងក៏ចូលទៅកាន់បន្ទប់គេបាត់នៅសល់តែឡេឡានីដែលឈរកាន់ស្មាម្ចាស់ប្រុសពីក្រោយ ហូស៊ុកក៏ងាកភ្នែកបែរទៅចំនាង ឡេឡានីក៏សើចស្ញេញបែបគួរឲ្យស្រឡាញ់បកមកវិញ ស្នាមញញឹមដែលមិនអាចឲ្យគេស្ដីបន្តោសដូចជាថេយ៉ុងបាននឹងឯង។
«ទៅមើលបន្ទប់ថ្មីនាងទៅ..»
«បន្ទប់ថ្មីហ្អរ៎?» ឡេឡានីក៏ជ្រឹមចិញ្ចើមបន្តិចរួចងាកមើលទៅលោកហ្គេសស្ពើ គាត់ក៏ញញឹមរួចបង្ហាញទៅកាន់បន្ទប់ដែលអ្នកបម្រើបានរៀបចំរួចជាស្រេចនោះ ឡេឡានីក៏បោះជំហានចូលមួយៗមុននឹងស្នាមញញឹមរីកស្គុះស្គាយពេញលើផ្ទៃមុខនាងដូចជាផ្ការីកអ៊ីចឹង។
«ហ្អាយ៎! យូនីខនសំណព្វចិត្ត» ឡេឡានីស្រែកចាច៎រួចចូលទៅលោតផ្លោតដេកលើពូកយូនីខនទន់ល្មើយរបស់នាងឯណោះ លោកហ្គេស្ពើនឹងហូស៊ុកក៏ចូលមកព្រមគ្នា ដោយលោកហ្គេសស្ពើក៏ញញឹមដែលឃើញនាងពេញចិត្ត ខណៈហូស៊ុកសប្បាយចិត្តបន្តិចអត់បន្តិច គេសប្បាយចិត្តដែលនាងបានបន្ទប់គេងនឹងតុក្កតាសំណព្វតុបតែង តែគេក៏មិនសប្បាយចិត្តដែលគេនឹងលែងមានក្មេងរំខានរាល់យប់ដូចជាកាលពីមុនទៀត។
«នេះលោកប៉ាជាអ្នករៀបចំរឺ? អីយ៉ូយស្រឡាញ់លោកប៉ាជាងគេបំផុតលើពិភពលោកធំល្វឹងល្វើយមួយនេះ» ឡេឡានីមិននិយាយតែមាត់តែនាងក៏ចូលទៅអោបក្រសោបលោកហ្គេសស្ពើទាំងសប្បាយចិត្ត បុរសចំណាស់ក៏គោះអង្អែលខ្នងកូនស្រីក្រៅសាច់ឈាមតិចៗទាំងអស់សំណើច នេះគាត់មិនដឹងសោះថាមានកូនស្រីម្នាក់គាត់ត្រូវផ្គាប់ផ្គន់នាងថ្នាក់នឹង តែគាត់ក៏ពេញចិត្តនឹងធ្វើទៅហើយ។
«តែថាលោកប៉ា..បើខ្ញុំគេងនៅទីនេះខ្ញុំខានបានលេងសក់ទន់ៗរបស់ម្ចាស់ប្រុសទៀតហើយ» ឃ្លាប្រយោគត្រឹមមួយឃ្លាអាចកែស្ថានភាពនឹងទឹកមុខក្រញ៉ូវរបស់ហូស៊ុកឲ្យគេប្ដូរមកជាលួចញញឹមតិចៗ ឡេឡានីក៏ដកខ្លួនពីការអោបលោកម្ចាស់មកជាកាន់ជាយអាវហូស៊ុកទាញតិចៗផង។
«ម្ចាស់ប្រុសមកគេងសម្ពោធបន្ទប់ថ្មីជាមួយខ្ញុំទៅ..»
«តែផ្ដាស» ហូស៊ុកក៏ស្រាប់តែបដិសេធឡើងភ្លាមៗនាំឲ្យអ្នកបបួលអញ្ជើញត្រូវចងចិញ្ចើមបែបខឹងបន្តិច ស្រីតូចក៏គ្រវាសដៃពីជាយអាវគេរួចបែរមុខចេញធ្វើព្រងើយ។
«បបួលមកគេងក៏មិនបាន ត្រង់ម្ចាស់ប្រុសកាលពីមុនបីខ្ញុំទៅបន្ទប់ខ្លួនឯងទាំងគ្មានការអនុញ្ញាតផងនោះ មិនស្មើភាពគ្នាសោះ ហ៊ឹស» ឡេឡានីក៏ក្រវាសសក់សឹងតែទះមុខហូស៊ុកទៅហើយ នាងក៏ដើរចូលទៅរកគ្រែគេងនាងជាថ្មីរួចទម្លាក់ខ្លួនអង្គុយទាំងស្នាមញញឹមជាប់លើផែនថ្ពាល់។
«និយាយអ៊ីចឹងយើងមិនបានសួរ អាណាព្យាបាលកូនសិស្សនាងយ៉ាងមិចដែរ? ពួកគេប្រហែលជាមិនកាចដាក់នាងទេត្រូវទេ?»
«អរ៎ នាងជាកូនទោលក្នុងផ្ទះនៅជាមួយលោកប៉ាជាពោះម៉ាយ តែនាងជាក្មេងល្អណាស់ ស្ដាប់បង្គាប់នឹងពូកែត្រងត្រាប់ស្ដាប់»
«មិនដឹងអ្នកគ្រូទេ! រពឹសដូចជាក្ដាមគេចាប់ដាក់ចង្អេរ» ទោះបីកន្លងទៅគិតជាថ្ងៃខែក៏ដោយហូស៊ុកនៅតែមានទម្លាប់មួយគឺញ៉ោះនាងឲ្យខឹងជាមួយគេ ព្រោះពេលនាងខឹង មុខនាងក៏គួរឲ្យស្រឡាញ់នឹងគួរឲ្យខ្នាញ់ថែមមួយកម្រិតទៀតតែម្ដង។
«មុននេះលោកប៉ានាងក៏ជាអ្នកជូនខ្ញុំមកដែរ» គ្រាន់តែលឺថាលោកប៉ាកូនសិស្សជូនមក ហូស៊ុកក៏នៅស្ងៀមនឹងចងចិញ្ចើមបន្តិច នាយក៏ងាកមើលទៅឡេឡានីពីក្បាលដល់ចុងជើងតែម្ដង ហាក់ដូចជាខ្លាចនាងមានលាក់អ្វីអ៊ីចឹង។
«ម្ចាស់ប្រុសមើលអី? ខ្ញុំជ្រុះអីហ្អេស៎?»
«យើងមើលក្រែងនាងទៅទទួលរបស់ពីប្រុសណាទៀត ព្រោះតែអារឿងទទួលកាដូអាហេនរីយើងមិនទាន់បានជម្រះបញ្ជីនៅឡើយផង ពិធីជប់លៀងមិនសមលើកពេលដល់ទៅជិតកន្លះឆ្នាំសោះ យើងគិតចង់នាំនាងទៅ..បញ្ឈឺវាទេតើ» មួយឃ្លាចុងក្រោយនេះហូស៊ុកក៏និយាយតិចៗព្រោះមិនចង់ឲ្យឡេឡានីបានលឺវា។
«ខ្ញុំមិនទទួលកាដូពីប្រុសណាទៀតទេ ខ្ញុំនឹងធ្វើជាកូនស្រីល្អរបស់លោកប៉ា មិនឲ្យប្រុសណាប៉ះពាល់ សូម្បីតែម្ចាស់ប្រុស ហិហិ»
«នាង..»
គ្រឹប!
ទ្វារបន្ទប់ថ្មីរបស់ឡេឡានីក៏ត្រូវានបិទដោយដៃរបស់នាងភ្លាមកាលបើនាងចំអន់ម្ចាស់ប្រុសនាងរួច ហូស៊ុកឯណោះក៏ទប់ចិត្តមិនបានព្រោះតែនាងវាគួរឲ្យខ្នាញ់ខ្លាំងពេក។
«ឡេឡានីនាងស្អាត ឆ្លាត ហើយក៏ពូកែគិតបានវែងឆ្ងាយ ពូកែគ្រប់យ៉ាងបែបនឹងទេតើបានជាប្រុសធំប៉ាសុខចិត្តមើលរំលងហាយសូដូចជារ៉េនដាហើយរើសយកនាង» លោកហ្គេសស្ពើក៏និយាយឡើងទាំងអស់សំណើចបន្តិច ហូស៊ុកក៏មិនបាននិយាយអីតែក្រវីក្បាលតិចៗ ភ្នែកក៏មើលទៅទ្វារបន្ទប់ឡេឡានីបន្តិច មុននឹងព្រលែងខ្យល់ដង្ហើមស្រាលបន្តិច។

យប់អាធ្រាតបានឈានចូលមកដល់..
ផូស! ផូស..
សំឡេងបំបោកអ្វីម៉្យាងក៏លាន់ខ្ទរពេញក្នុងវិមានស្ងាត់ជ្រងំនោះ វាក៏រំខានដល់ត្រចៀកនាយកម្លោះដែលកំពុងតែគូប្លង់អាវុធក្នុងបន្ទប់ធ្វើការឯណោះឲ្យមានការងឿងឆ្ងល់នឹងប្រញាប់ចេញមកមើល។
ហូស៊ុកទាញទ្វារបន្ទប់ធ្វើការបើកឡើងបន្តិចមុននឹងសំឡេងនោះលឺកាន់តែច្បាស់ ហើយនឹងបានដឹងថាវាលឺមកពីទីណា គឺវាលឺចេញពីបន្ទប់របស់ឡេឡានីនឹងឯង។
«នេះមានរឿងអី?» ហូស៊ុកមិនបង្អង់ក៏ប្រញាប់សម្ដៅទៅបន្ទប់នាងរួចចុចបើកគន្លឹះសម្ងាត់ពីក្រៅទាំងមិនបានសួរអ្នកនៅខាងក្នុងជាមុនសិន។
«ឡេឡានី?!» ហូស៊ុកចូលមកដល់ក៏បានឃើញរាងតួចក្នុងឈុតរ៉ូបគេងតុក្កតាកំពុងតែបែរមុខទៅជញ្ជាំង តែមានរឿងមួយដែលនាំឲ្យគេភ្ញាក់នឹងប្រញាប់ចូលទៅរកនាង។
ផូស!
ឡេឡានីក៏យកក្បាលនាងបោកនឹងជញ្ជាំងលាន់ផាំងៗហាក់មិនដឹងខ្លួនសោះ ហូស៊ុកក៏ចូលទៅរកនាងចាប់ទាញនាងទើបដឹងថានាងនៅបិទភ្នែកនៅឡើយ បានន័យថានាងកំពុងតែគេងមមើរហើយ។
«ឡេឡានី..ហ៊ឹម» ហូស៊ុកមិនបង្អង់ក៏ប្រញាប់លើកបីនាងជាប់នឹងដៃរួចយកនាងមកគេងនៅបន្ទប់គេវិញ ព្រោះគេគិតថានាងគេងប្លែកកកន្លែងទើបនាងគេងមមើរបែបនេះ។
«ព្រះអើយ..» ហូស៊ុកក៏ទម្លាក់ខ្លួនគេងក្បែរនាងរួចយកដៃប៉ះស្នាមជាំនៅលើក្បាលនាបន្សល់ពីការមមើរបោកមុននោះ រួចគេក៏ទាញនាងមកអោបអឹបជាប់ទ្រូងបន្តិច។
«នាងតែងតែធ្វើឲ្យយើងបារម្ភ នាងល្អិត» សំឡេងនិយាយរបស់ហូស៊ុកលើកនេះក៏ហាក់មានប្រសិទ្ធិភាពអាចដាស់ឲ្យអ្នកគេងស្លុងមុននោះបានដឹងខ្លួន ឡេឡានីក៏បើកភ្នែកឡើងព្រឹមៗរួចក៏ភ្ញាក់កាលបើឃើញថាខ្លួននាងកំពុងតែនៅក្នុងរង្វង់ដៃរបស់ម្ចាស់ប្រុសឯណោះ។
«ម្ចាស់..ម្ចាស់ប្រុស»
«នាងមានទម្លាប់គេងមមើររឺ? មុននេះនាងបោកក្បាលផូសៗកុំតែយើងមកឃាត់ទាន់ប្រហែលជាបែកក្បាលបាត់ទៅហើយ ក្មេងកំហូច» គ្រាន់តែបានលឺហូស៊ុកនិយាយភ្លាម ឡេឡានីហាក់ដូចជាតក់ស្លុតនឹងភ័យខ្លាចយ៉ាងមិចមិនដឹង ស្រីតូចក៏ងើបមើលទៅម្ចាស់ប្រុសរួចព្យាយាមផ្ទប់ក្បាលនឹងទ្រូងរបស់គេ។
«នាងកើតអី?! ធ្វើខ្លួនប្លែកៗ..»
«ខ្ញុំគ្រាន់តែចង់សុំទោសដែលគេងមមីររំខានដល់ម្ចាស់ប្រុស» ឡេឡានីក៏និយាយឡើងស្របនឹងដៃអោបក្រសោបរាងកាយម្ចាស់ប្រុសជាប់ណែនហាក់ដូចជាព្យាយាមរំងាប់នូវទម្លាប់អាក្រក់មួយនោះ។

ទម្លាប់នោះវាអាចជាបញ្ហាដែរទេ?

អរគុណសម្រាប់ការគាំទ្រ, បើសិនជាមានចំណុចខ្វះខាតរឺខុសអក្ខរាវិរុទ្ធផ្សេងៗក៏សូមអភ័យទោសទុកជាមុនណា៎ចាស៎

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now