ភាគ១៣៩

339 18 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១៣៩

«លើកថ្នមៗ..ថ្នម» រាងកាយមាំទាំដែលសន្លប់ព្រោះតែរបួសបូកផ្សំនឹងថ្នាំសន្លប់ដែលជាប់នឹងចុងកាំបិតត្រូវបានពេទ្យអូសនាំឡើងទៅកាន់ឡានសង្គ្រោះដែលមកដល់ឯណោះ ឡាន២គ្រឿងដែលមួយគ្រឿងសម្រាប់ដឹកថេយ៉ុង ចំណែកឡានមួយទៀតដែលមានប៉ូលីសយាមកាមតឹងរ៉ឺងជាងគេ នោះគឺជាឡានដែលដឹករាងកាយរបស់លោកផាទ្រីសៀរ៍ដែលមានរបួសធ្ងន់ធ្ងរព្រោះតែការបាញ់ប្រហារពីចៅស្រីបង្កើតរបស់គាត់ ចៅស្រីដែលគាត់ស្អប់ពេញមួយជីវិតព្រោះតែគាត់គិតថានាងជាដើមហេតុធ្វើឲ្យជីវិតគាត់ធ្លាក់មកដល់ដំណាក់កាលមួយនេះ ព្រោះគ្រួសារផាទ្រីសៀរ៍ជាគ្រួសារដែលមានអំណាចប្រកិតប្រកៀកតាំងតែពីដើមមក ពោលគឺជាគ្រួសារដែលប្រដេញគ្នាជាមួយត្រកូលអាល់ហ្វ្រេដដូ ត្រកូលម៉ាហ្វៀដែលមានអំណាចប្រចាំតំបន់ តែគ្រប់យ៉ាងក៏ប្រែផ្លាស់កាលបើត្រកូលគាត់កើតបានកូនស្រី ហើយត្រកូលអាល់ហ្វ្រេដដូកើតបានកូនប្រុស។
គាត់ខឹងក៏ព្រោះតែគ្រួសារគាត់គ្មានទាយាទស្នងបន្ត ព្រោះហេនរីកូនប្រុសគាត់មានកូនស្រីនឹងឯង ចិត្តច្រណែននឹងគំនុំក៏កើតមានឡើងនាំឲ្យគាត់ប្រែក្លាយមកជាមនុស្សដែលគ្មានសតិសម្បជញ្ញៈក្នុងការគិត ហើយក៏ប្រព្រឹត្តិនូវអំពើអសីលធម៌ដើម្បីបំពេញមហិច្ឆតានឹងតណ្ហាដែលខ្លួនមាន។
«នាងក្មេងចង្រៃយ៎..» ទោះជាខ្លួនគាត់ត្រូវរបួសខ្លាំងប៉ុណ្ណាក៏ដោយក៏ចិត្តខឹងរបស់គាត់ទៅកាន់ចៅស្រីសម្អប់នោះនៅតែមានដដែល កែវភ្នែកមានកំហឹងក៏សំឡឹងមើលទៅកាន់នាងតូចដែលនៅឈរក្បែរកូនប្រុសគាត់ឯណោះ រូម៉ាក៏ឈរសំឡឹងមើលទៅសមាជិកគ្រួសារស្អប់នាងខ្លាំងដល់ថ្នាក់ហ៊ានជេរនាងនៅពីមុខគេឯងបែបនេះ តែនាងបានគិតរួចហើយ ឲ្យតែធ្វើឲ្យគ្រួសារនាងបានលុបឈ្មោះកាចសាហាវឃោឃៅបាន ឲ្យនាងធ្វើអីក៏នាងព្រម។
«ម៉ា..» កាលបើគ្រាន់តែឡានពេទ្យចាកចេញទៅបាត់ភ្លាម ហេនរីក៏ប្រញាប់ងាកមកចាប់អារម្មណ៍ជាមួយនឹងកូនស្រីភ្លាម តែថានាងតូចក៏ប្រញាប់ដកខ្លួនពីការអោបក្រសោបរបស់លោកប៉ានាងឯណោះភ្លាមដូចគ្នា ស្រីតូចបែរមើលទៅលោកប៉ានាង មុននឹងសំឡឹងហួសទៅកាន់ហូស៊ុកនឹងលោកហ្គេសស្ពើនៅចុងម្ខាងឯណោះ។
«ខ្ញុំសង្ឃឹមថាជម្លោះគ្រួសារពួកយើងចប់ត្រឹមនឹងទៅចុះលោកពូ បើសិនជាលោកពូចង់ចាត់ការលោកតាតាមច្បាប់ខ្ញុំនឹងប៉ាក៏មិនជំទាស់ដែរ តែសុំត្រឹមតែកុំគិតថាខ្ញុំ លោកប៉ានឹងគ្រួសារផាទ្រីសៀរ៍កាចសាហាវដូចជាលោកតាទាំងអស់អី ពួកខ្ញុំមិនដឹងអ្វីទេ» រូម៉ាអោនក្បាលគោរពពួកគេបន្តិចរួចក៏នាំខ្លួនចាកចេញទៅបាត់ ហេនរីឯណោះក៏បានត្រឹមតែងាកមើលទៅហូស៊ុកបន្តិចរួចចេញទៅតាមកូនស្រីដូចគ្នាដែរ។
ហូស៊ុកក៏តាមសំឡឹងមើលការចាកចេញរបស់ហេនរីនឹងកូនស្រីចាកចេញទៅ មុននឹងងាកមើលទៅលោកប៉ានាយ លោកហ្គេសស្ពើក៏មិនខុសពីគេគាត់តាមសំឡឹងមើល២នាក់ឪពុកកូននោះជាពិសេសគឺរូម៉ា នាងល្អិតដែលគាត់គិតថាជាខ្ញុំទន់ខ្សោយនឹងមិនដឹងអី តែតាមពិតនាងក្លាហានមិនធម្មតាឡើយ បានត្រឹមឃើញនាងនៅថ្ងៃនេះហើយគាត់ក៏ហាក់ដូចជាបានភ្លឺភ្នែកតែម្ដង។
«បែបនេះទៅហើយអាផាទ្រីសៀរ៍វាគិតថាចៅវាមិនអាចកាន់តំណែងទាយាទបន្តពីកូនប្រុសវារឺ?» លោកម្ចាស់ហ្គេសស្ពើមានប្រសាសន៍គួរឲ្យគិតពិចារណា ហូស៊ុកក៏ងក់ក្បាលតិចៗព្រោះតែគេក៏យល់ស្រប ខណៈនោះទូរសព្ទ័នាយក៏រោទ៍ឡើងភ្លាម នាយលើកទូរសព្ទ័ឡើងមករួចក៏រហ័សទទួលឆ្លើយព្រោះជាអ្នកខលពីមន្ទីរពេទ្យ។
«ដឹងខ្លួនហើយហ្អេស៎? ល្អ! យើងនឹងទៅភ្លាម» ហូស៊ុកក៏ប្រញាប់កាត់ផ្ដាច់ការទាក់ទងភ្លាមរួចប្រញាប់នាំខ្លួនចេញទៅ តែថាលោកហ្គេសស្ពើក៏មិនបានទៅតាមនាយ ជាហេតុនាំឲ្យនាយឆ្ងល់។
«លោកប៉ាមិនទៅទេរឺ?» លោកហ្គេសស្ពើក៏ងាកមើលទៅវិមានផាទ្រីសៀរ៍បន្តិចរួចក៏មើលទៅហេនរីដែលនៅទីនោះ នាយក៏បាននិយាយជាមួយពេទ្យរឺសាកសពម្ដាយគេដែលបង្កកទុកនៅកញ្ចក់ខាងក្រោមនោះ។
«ឯងទៅមើលឡេឡានីនឹងចៅមុនចុះ ប៉ាមានការត្រូវធ្វើបន្តិចសិន» ហូស៊ុកក៏មិនបានសួរនាំច្រើននឹងប្រញាប់ចាកចេញទៅភ្លាម លោកហ្គេសស្ពើក៏ព្រលែងខ្យល់ដង្ហើមស្រាលហាក់ធូរចិត្តមុននឹងងើយមើលទៅផ្ទៃមេឃងងឹតមានតែពន្លឺផ្កាយតិចៗឯណោះ គាត់ញញឹមបន្តិចហាក់ដូចជាសប្បាយចិត្ត គាត់ខានសប្បាយចិត្តបែបនេះយូរឆ្នាំមកហើយចាប់តាំងពីប្រពន្ធកូន គ្រួសារថេយ៍នឹងគ្រួសារហូស៊ុកបានលាចាកលោកអស់ទៅ គាត់រស់នៅត្រាំត្រែងតែជាមួយភាពមិនអស់ចិត្ត ភាពសោកស្ដាយ បន្ទោសខ្លួនឯងដែលមិនអាចជួយពួកគេបាន។
«យើងរកយុត្តិធម៌ឲ្យពួកឯងបានហើយ សម្រាកឲ្យស្ងប់ចិត្តចុះ»

មន្ទីរពេទ្យ..
«អ្នកនាងឡេឡានី..អ្នកនាងក្រោកមិនបានទេ» ម៉ាដាមម៉ែលក៏និយាយឡើងខណៈឡេឡានីទើបតែដឹងខ្លួនឯណោះប្រញាប់ស្ទុះស្ទារក្រោកព្រោះឃើញកូនប្រុសជាទីស្រឡាញ់ដេកលើគ្រែម្ខាងឯណោះ ទាំងដែលនាងមានរបួសធ្ងន់ធ្ងរមិនចាញ់កូនឡើយ។
«ជេយ៍កូន..ហ៊ឹកៗ កូនម៉ាក់» ឡេឡានីយំឡើងទាំងយំ តែថាក៏មានវត្តមានមនុស្សម្នាក់ទៀតចូលមកនឹងឃាត់នាង ហើយមនុស្សម្នាក់នោះហើយដែលធ្វើឲ្យឡេឡានីប្រញាប់ស្ទុះអោបគេភ្លាម។
«ម្ចាស់ប្រុស..កូនយើង ម្ចាស់ប្រុស ហ៊ឹក! អូនជាម៉ាក់មិនបានការ អូនការពារកូនមិនបាន ហ៊ឹក»
«អត់ទេឡេឡានី! វាមិនមែនជាកំហុសរបស់អូនឡើយ កុំ កុំយំណា៎ ហ៊ឹម» ហូស៊ុកក៏ប្រញាប់ប្រញាល់អោបនាងនឹងថើបសក់នាងលួងលោមមិនឲ្យនាងយំទៀត កែវភ្នែកក៏ងាកមើលទៅកូនប្រុសដែលគេងគ្រែក្បែរនោះ តែគេក៏បានឃើញដៃកូនបម្រាស់តិចៗ។
«ជេយ៍គី..» ហូស៊ុកកាលបើបានឃើញកូនប្រុសដឹងខ្លួនគេក៏ប្រញាប់ប្ដូរពីគ្រែឡេឡានីសម្ដៅមកមើលកូនភ្លាម ឡេឡានីឯណោះដៃនៅជាប់សារ៉ូមនៅឡើយតែក៏ព្យាយាមទប់ខ្លួនឡើងទាំងឈឺខ្លួនមកមើលកូនដូចគ្នា ប្រុសតូចកាលបើក្រោកឡើងឃើញលោកប៉ាភ្លាមគេក៏លូកដៃបំណងចង់អោបប៉ា តែថាគេក៏បែរភាំងរួចលើកដៃទាំងសងខាងឡើងតិចៗ។
«ប៉ា..»
«ជេយ៍គី..កូនប៉ា»
«ប៉ា..មិចក៏..» ជេយ៍គីទម្លាក់ដៃចុះមកត្រឹមត្រចៀកទាំងសងខាងរបស់ខ្លួន ដៃគោះពីតិចៗទៅជាខ្លាំងៗនាំអោយឪពុកម្ដាយឯណោះភ័យនឹងប្រញាប់ចូលមកចាប់ដៃកូនជាប់ទាំងមិនយល់ពីមូលហេតុ។
«ជេយ៍គី..ជេយ៍គីកើតអី?»
«ប៉ា..ហ៊ឺ! ជេយ៍គី..ជេយ៍គីស្ដាប់ប៉ានិយាយអត់លឺទេ ហ៊ឺ ប៉ា..ម៉ាក់ ម៉ាក់និយាយម្ដងមកម៉ាក់ ម៉ាក់ជេយ៍គីចង់លឺសំឡេងម៉ាក់ ហ្អា៎ ហ៊ឹកៗ» ជេយ៍គីក៏បែរជាយំឡើងកាន់តែខ្លាំងព្រោះតែគេមិនអាចស្ដាប់ប៉ាម៉ាក់គេនិយាយមិនលឺសោះ ឃើញបែបនេះឡេឡានីក៏កាន់តែយំខ្លាំងលើសដើម។
«កូនប្រុសម៉ាក់..មិចក៏ទៅជាចឹង?» ឡេឡានីស្រែកយំអោបកូនជាប់ក្នុងដៃ ចំណែកឯជេយ៍គីឯណោះក៏យំបណ្ដើរលើកដៃគោះត្រចៀកខ្លួនឯងបណ្ដើរ ហូស៊ុកក៏អង្គុយចុះនឹងអោបកូនទាំងភ្នែករលីងរលោងដូចគ្នា គេនៅក្មេងមិនគួរចួបរឿងអាក្រក់ថ្នាក់នឹងទេ៕

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now