ភាគ៨៩

597 32 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៨៩

អតីតកាល
កាលពីជាង១០ឆ្នាំមុន..
ក្រឹក!ក្រឹក..
សំឡេងធាក់កង់របស់ក្មេងប្រុសជំទង់វ័យប្រមាណជាង១០ឆ្នាំ គេជិះចុះតាមជម្រាលភ្នំដែលជាទីកន្លែងដែលគេតែងតែជិះជាប្រចាំទាំងទៅសាលារៀននឹងដើរលេងក្រោយសម្រាកពីការសិក្សា ស្នាមញញឹមញ៉ោចឡើងលើផ្ទៃមុខស្រស់សង្ហារបស់ក្មេងប្រុសជំទង់ម្នាក់នោះ កែវភ្នែកភ្លឺថ្លាបង្ហាញពីភាពស្លូតបូតរបស់គេ កែវភ្នែកដែលបង្ហាញថាគេមិនអាចធ្វើបាបនរណាម្នាក់ឡើយជាមួយនឹងកែវភ្នែកមួយគូរដ៏សែនបរិសុទ្ធនេះ។
ផាំង!ព្រូស..
រវល់តែសប្បាយនឹងសំឡឹងមើលទេសភាពជុំវិញឯណោះកង់របស់ក្មេងជំទង់ម្នាក់នោះក៏ជ្រុលទៅបុកនឹងអ្វីម៉្យាងដែលនាំឲ្យគេដួលច្រងាប់ច្រងិលដាច់រលាត់ស្បែកអស់ គេក៏លើកដៃបោសខ្លួនឯងទាំងតានតឹងចិត្ត ភ្នែកក៏ងាកមើលទៅខាងមុខកង់ឯណោះរួចក៏ភ្ញាក់នឹងអ្វីម៉្យាងដែលគេបុកមុននោះ។
(អេ៎..អូនតូច? យ៉ាងមិចហើយ?) ក្មេងប្រុសចូលទៅមើលក្មេងស្រីតូចម្នាក់ដែលអាយុប្រមាណជាង៦ទៅ៧ឆ្នាំប៉ុណ្ណោះបើតាមអ្វីដែលគេប៉ាន់ស្មាន ក្មេងជំទង់អោនសំឡឹងមើលក៏ឃើញថាជង្គង់នាងទាំងសងខាងមានឈាមហូរប្រហែលមកពីប៉ះទង្គិចគ្នាជាមួយនឹងកង់គេមុននោះហើយ។
(ហ៊ឹក..ឈឺណាស់ ឈឺ..) នាងល្អិតដែលស្ងប់ស្ងាត់មួយសន្ទុះឯណោះក៏ចាប់យំឡើងតិចៗកាលបើបងប្រុសម្នាក់នេះសួរនាំនាងជាប់ ស្រីតូចពេបមាត់ខ្លួនឯងតិចៗរួចលើកដៃវាសទឹកភ្នែកចេញរហូតដូចជាមិនចង់យំចំពោះមុខអ្នកមិនស្គាល់អ៊ីចឹង។
(ឡើងលើកង់ជាមួយបងមកចាំបងជូនទៅលាងរបួសហើយចាំទាក់ទងរកប៉ាម៉ាក់អូនតាមក្រោយណា អូខេ?) ក្មេងប្រុសក៏មិនដឹងជានិយាយអ្វីដើម្បីលួងលោមនាងមានតែលួងលោមនាងឲ្យទៅលាងរបួសសិនសឹមរកគ្រួសាររបស់នាង តែគេមិនបានដឹងឡើយថាការដែលគេរំលឹកពីគ្រួសារនាងនាំឲ្យនាងកាន់តែយំខ្លាំងលើសដើម។
(ម៉ាក់..ហ៊ឹក ម៉ាក់ដេញខ្ញុំចេញពីផ្ទះ អ៊ីចឹងខ្ញុំ..ខ្ញុំអត់មានគ្រួសារទេ ហ៊ឹកហ៊ឺ) ស្រីតូចនិយាយទាំងយំសស្រាក់ កាន់តែធ្វើឲ្យក្មេងប្រុសមានអាយុច្រើនជាងឯណោះតឹងចិត្តលើសដើមថែមទៀត គេក៏អោនចុះរួចលូកដៃអង្អែលក្បាលនាងមុននឹងញញឹមបន្តិច។
(អ៊ីចឹងទៅនៅផ្ទះបងសិនទៅណ៎ ម៉ាក់បងមានរបស់ញ៊ាំឆ្ងាញ់ៗច្រើនណាស់ណា៎..»
(ហ៊ឹក! មាន..មានទំពាំងបាយជូរទេ ហ៊ឹក) ទោះជានាងយំតែនាងក៏នៅឆ្លៀតសួររករបស់ឆ្ងាញ់នឹងរបស់នាងចូលចិត្តដដែល ក្មេងប្រុសជំទង់ក៏អស់សំណើចរួចសើចតបជាមួយនឹងនាងវិញ គេក៏ដឹកដៃនាងឡើងរួចដាក់នាងឲ្យអង្គុយលើរានកង់ខាងក្រោយឯណោះ មុននឹងគេឡើងកាន់ចង្កូតកង់ខាងមុខវិញ។
(អោបចង្កេះបងឲ្យជាប់..ចាំបងនាំជិះកង់ឡើងភ្នំទៅផ្ទះបងណា៎) ក្មេងស្រីតូចគួរឲ្យស្រឡាញ់ក៏ងក់ក្បាលទាំងទឹកភ្នែកហូរតែនាងក៏ឈប់យំព្រោះនាងមានអ្នកជួយហើយ ក្មេងទាំង២ក៏បន្តដំណើរទៅកាន់ផ្ទះនៅខាងលើភ្នំឯណោះ ដែលវាជាទីលំនៅរបស់គ្រួសារត្រកូលហ្វ្រេដឌើរីកស៍ មេធាវីល្បីឈ្មោះមួយនៅកាលីហ្វ័រញ៉ានេះឯង។
...
(ឈឺទេប្រុសស៊ុក?)សំឡេងគ្រលរបន្លឺឡើងពីបបូរមាត់បុរសចំណាស់ជាឪពុកដែលមានតួនាទីលាងរបួសឲ្យកូនប្រុសរបស់គាត់ ខណៈដែលភរិយារបស់គាត់ឯណោះកំពុងតែលាងរបួសនឹងលេងជាមួយក្មេងស្រីចម្លែកមុខដែលកូនប្រុសគាត់នាំមកមុននោះ។
(កូនទៅចួបប្អូននៅឯណាទៅ?) លោកស្រីនេថ៍លីដែលជាម្ដាយរបស់ប្រុសជំទង់ក៏សួរឡើងខណៈគាត់កំពុងតែចាប់អារម្មណ៍ជូតរបួសឲ្យនាងល្អិតគួរឲ្យស្រឡាញ់ម្នាក់នោះ។
(គឺខ្ញុំជិះកង់ប៉ះនាងពេលចុះពីលើភ្នំ នាងនិយាយថាម៉ាក់នាងដេញចេញពីផ្ទះ..)
(បងប្រុសអត់មានបំណងបុកខ្ញុំទេ ចឹងខឹងបងប្រុសអីណា ហិហិ) ទោះបីជារបួសនាងនៅឈឺក៏នាងនៅតែនិយាយយ៉ាងគួរឲ្យស្រឡាញ់ទៅកាន់ស្ត្រីចំណាស់ឯណោះ ស្នាមញញឹមក៏ញ៉ោចឡើងលើផ្ទៃមុខអ្នកដែលកំពុងតែមានគភ៌ឯណោះបន្តិចនាំឲ្យគាត់ត្រូវលូកទាញនាងល្អិតនោះមកអោបជាប់ណែនក្នុងទ្រូង។
(និយាយអ៊ីចឹងប៉ាម៉ាក់កូននៅឯណាទៅ? ហេតុអីក៏កូនឡើងមកជម្រាលភ្នំតែឯងអ៊ីចឹង?) លោកហ្វ្រេដឌើរីកស៍ក៏សួរនាំឡើង វាជាសំនួរនាំឲ្យនាងតូចទម្លាក់ទឹកមុខបន្តិចពិតមែនតែនាងក៏នៅតែក្លាហាននិយាយវាចេញមក។
(ប៉ាម៉ាក់ខ្ញុំគាត់សុីឈ្នួលបេះក្រូចឲ្យគេ តែពេលនេះគាត់ឈប់ហើយ គាត់នៅផ្ទះញ៊ាំស្រាហើយខ្ញុំ..ខ្ញុំចេញសុំលុយគេវិញ ហិ) ក្មេងស្រីនិយាយឡើងទាំងញញឹមហាក់មិនដឹងថាពាក្យដែលនាងនិយាយនាំឲ្យអ្នកស្ដាប់នោះរំជួលចិត្តខ្លាំងកម្រិតណាឡើយ លោកស្រីនេថ៍លីក៏លូកដៃអោបនាងកាន់តែជាប់ណែនរួចសម្រក់ទឹកភ្នែកព្រោះអាណិតជាពន់ពេក។
(មើលទៅកូនអាយុតិចនៅឡើយទេ មិចក៏ប៉ាម៉ាក់ធ្វើបែបនឹងទៅកើត?)
(អត់ទេអុំប្រុស! ខ្ញុំរកលុយមកឲ្យប៉ាម៉ាក់ដើម្បីបានទិញបាយហូបដែរ..)
(ចុះបើថ្ងៃណាដែលអូនសុំលុយមិនបាន?) ក្មេងជំទង់ក៏និយាយឡើងនាំឲ្យស្រីតូចគាំងអណ្ដាតបន្តិច នាងក៏ងាកមើលទៅលោកស្រីនេថ៍លីដែលកំពុងតែអោបនាងបន្តិចមុននឹងព្រលែងខ្យល់ដង្ហើមស្រាល។
(ម៉ាក់អត់ឲ្យខ្ញុំញ៊ាំបាយទេ ហើយក៏អត់ឲ្យខ្ញុំគេងក្នុងផ្ទះដែរ..តែអត់អីទេ! ខ្ញុំគេងនៅវិហារជាមួយអ្នកគ្រូៗក៏បាន គាត់ចិត្តល្អហើយក៏ឲ្យបង្អែមខ្ញុំញ៊ាំរហូត ហិហិ)
(ពុទ្ធោ!កូន..ហ៊ឹក) លោកស្រីនេថ៍លីក៏លូកប៉ះអង្អែលថ្ពាល់នាងតិចៗទាំងយំ នេះក្មេងអាយុមើលទៅទើបតែ៦ទៅ៧ឆ្នាំនៅឡើយទេតែក៏បែរជាត្រូវមនុស្សចាស់មានកម្លាំងពេញយកមករកសុីបែបនេះ លោកហ្វ្រេដឌើរីកស៍ឯណោះក៏សំឡឹងមើលទៅនាងតូចទាំងអាណិតអាសូរជាខ្លាំង កូនប្រុសគាត់ឯណោះក៏បានត្រឹមតែមើលមកនាងទាំងអាណិតដូចគ្នា។
...
មួយសប្ដាហ៍កន្លងផុតទៅ..
(ឡេឡានីនៅជាមួយយើងមិនបានយូរទេកូនព្រោះនាងជាជនអន្តោប្រវេសន៍របស់អង់គ្លេស នាងត្រូវត្រឡប់ទៅវិញប៉ុន្មានថ្ងៃទៀតនេះ លោកប៉ាបាននិយាយជាមួយខាងទូតអង់គ្លេសរួចហើយ..)
សម្ដីនិយាយឡើងរបស់លោកស្រីនេថ៍លីក៏នៅដក់ក្នុងខួរក្បាលរបស់ហូស៊ុកនៅឡើយ ភ្នែកគេក៏ងាកសំឡឹងមើលតៅក្មេងតូចដែលកំពុងតែអង្គុយគូសតុក្កតានៅលើក្ដារក្រោមផ្ទះឯណោះ គេមិនបង្អង់ក៏ប្រញាប់ចូលទៅរកនាងតូចរួចកាន់ដៃនាងជាប់។
(បងស៊ុក..បងប្រុសចង់នាំអូនទៅណា?)
(បងនាំអូនទៅលើភ្នំមើលផ្កាណា៎ ចង់ទៅទេ?)
(ទៅៗ ហិហិ) ក្មេងស្រីតូចដែលចងទីងទុយឯណោះក៏ងក់ក្បាលទាំងញញឹម រួចព្រមចាកចេញទៅជាមួយនឹងបងប្រុសជាទីស្រឡាញ់ឯណោះ។
ចំណាយពេលប្រមាណជាមួយសន្ទុះពួកគេក៏ឡើងមកដល់សួនផ្កាស្រស់ស្អាតដែលអ្នកម៉ាក់របស់ហូស៊ុកជាអ្នកមើលថែជាប្រចាំឯណោះ។
(ហ្អា៎ ស្អាតណាស់ ហិហិ បងប្រុស..មកនេះ) មិនចាំដល់នាងល្អិតហៅគេឡើយ ហូស៊ុកក៏ចូលទៅរកនាងរួចអោបនាងជាប់ណែនហាក់ដូចជាមិនចង់ឃ្លាតឃ្លាសោះ ការអោបរឹតយ៉ាងកក់ក្ដៅឯណោះក៏នាំឲ្យនាងល្អិតឡេឡានីហាក់ចងចាំអ្វីដែលលោកអុំមេធាវីនិយាយ នាងជិតទៅប្រទេសអង់គ្លេសវិញហើយ។
(បងប្រុស..ខ្ញុំខ្លាច) នាងតូចក៏ស្រាប់និយាយឡើងទាំងភ្នែកក្រហមរងាលព្រោះខ្លាច មួយរយៈពេលមួយសប្ដាហ៍នេះនាងរស់នៅជាមួយគ្រួសារគេនាងក៏មានក្ដីសុខបំផុតហើយក៏មិនបាច់បារម្ភរឿងគ្មានបាយញ៊ាំនឹងគ្មានកន្លែងគេងទៀតដែរ។
(កុំខ្លាចអីណា លោកប៉ាបងជាមេធាវី បើសិនជាប៉ាម៉ាក់អូនធ្វើបាបរឺក៏វាយអូនទៀត អូនប្រាប់បងណា៎) ហូស៊ុកអោបគោះអង្អែលខ្នងប្អូននឹងព្យាយាមលួងលោមនាង ឡេឡានីក៏ងក់ក្បាលតិចៗតបវិញ។
(ក៏បាន តែថា...)
(ពេលបងធំឡើង ពួកយើងនឹងចួបគ្នាម្ដងទៀត.. បងនឹងតាមរកអូន នាងល្អិត)
(អ៊ីចឹងឆ្លាក់ឈ្មោះអូននៅលើនេះទៅ បងនឹងចងចាំវាហើយបងនឹងតាមរកអូន..នាងល្អិត) ហូស៊ុកក៏ហុចដែកស្រួចមួយដើម្បីឲ្យនាងសរសេរនៅលើដើមឈើធំក្បែរនោះ ស្រីតូចក៏ញញឹមរួចលើកយកវាមកឆ្លាក់ ហូស៊ុកក៏ឈរមើលនាងទាំងភ្នែកក្រហមងាំង ចិត្តមិនចង់ឃ្លាតតែគេក៏មិនអាចធ្វើអ្វីបានក្រៅពីសំលឹងមើលនាងចាកចេញ។
(បងនឹងតាមរកអូន..នាងល្អិត)

ត្រឡប់មកកាន់បច្ចុប្បន្នវិញ..
គ្រប់រូបភាពអតីតកាលនោះហើយដែលបង្ហាញឡើងក្នុងខួរក្បាលក្រមុំកម្លោះទាំង២នាក់ដែលកំពុងតែអោបក្រសោបគ្នាជាប់ក្នុងកញ្ចុះមួយក្បែរសួនផ្កាឯណោះ ហូស៊ុកអោបមនុស្សស្រីជាទីស្រឡាញ់ ជាក្មេងស្រីដែលគេធ្លាប់បានសន្យាថានឹងតាមរកតាំងតែពីក្មេង គេមិនស្មានឡើយថាគេបានចួបនាងជាថ្មីម្ដងទៀត ក្រោយពីគេព្យាយាមតាមរកនាងអស់ជាច្រើនឆ្នាំមក។
«អូនច្បាស់ជាលំបាកណាស់ហើយឡេឡានី កាលនោះបងមិនគួរព្រមឲ្យអូនទៅសោះ» ហូស៊ុកនិយាយបណ្ដើរអោបនាងកាន់តែណែនដដែល ឡេឡានីឯណោះក៏ងើបមើលទៅនាយរួចកាន់ដៃដែលកំពុងតែអោបនាងនោះជាប់ព្រមជាមួយនឹងភាពសប្បាយចិត្ត សប្បាយដែលនាងបានចួបបុរសដែលនាំឲ្យនាងស្គាល់នូវអ្វីដែលហៅថាក្ដីសុខនឹងគ្រួសារជាលើកដំបូង។
«អូនតែងតែចង់មកចួបបងប្រុសជានិច្ចតែក៏មិនអាច ហ៊ឹក..» ឡេឡានីរំជួលចិត្តនិយាយមិនចេញបានត្រឹមតែយំនឹងលើកដៃមាំមកផ្ទប់មុខនាង ហូស៊ុកក៏ទាញនាងឲ្យងាកបែរមករកគេរួចលូកដៃកាន់ប៉ះថ្ពាល់ទន់រលោងរបស់នាងជាប់ ស្នាមញញឹមក៏ញ៉ោចឡើងលើផ្ទៃមុខរបស់នាយតែម្ដង។
«អូនហៅបងថាបងស៊ុក..ពិរោះខ្លាំងណាស់»
«តែអូនចង់ហៅម្ចាស់ប្រុសជាង ព្រោះបងនឹងកាន់តែសង្ហាពេលដែលមានងារជាម្ចាស់ប្រុស ហិហិ» ឡេឡានីក៏នៅតែមានអារម្មណ៍លេងសើចទោះជានាងទើបតែយំរួចក៏ដោយ ហូស៊ុកក៏ជ្រឹមចិញ្ចើមបន្តិចបែបឆ្ងល់។
«ចុះរាល់ថ្ងៃបងមិនសង្ហាទេរឺ?»
«ម្ចាស់ប្រុសអូនសង្ហាតែរហូតនឹងណា៎»
«យើងនេះពូកែណាស់ខាងយកចិត្ត» ហូស៊ុកលូកដៃច្បិចចុងច្រមុះឡេឡានីបន្តិចរួចចុះពីកញ្ចុះនឹងអោនខ្នងឲ្យនាងឡើង ឡេឡានីក៏តោងករគេពីក្រោយដើម្បីឲ្យគេអៀវនាងចេញពីទីនោះ មិនតែប៉ុណ្ណឹងនាងក៏ឆ្មក់ថើបថ្ពាល់គេបន្តិចទៀតផងដែរ។
«យកចិត្តទៀតហើយ»
«អូនយកតែចិត្តម្ចាស់ប្រុសមួយទេ..»
«ក្មេងឆ្លាត»

លើសជាតិស្ករផាំហយហើយអេតមីន 🥲 អានរួចជួយខមិនផងណា៎ អរគុណច្រើន

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now