ភាគ៩០

551 30 0
                                    


កំណាន់ចិត្តម៉ាហ្វៀ
ភាគ៩០

ពេលល្ងាច..
«ព្រះអើយ! អ៊ីចឹងបានន័យថាអ្នកនាងឡេឡានីជា..»
«ជានាងល្អិតដែលតែងតែទារឲ្យម៉ាដាមផ្ញើដំណាប់ទំពាំងបាយជូកាលនៅពីតូចនោះអី ហិហិ» អាហារពេលល្ងាចលើកនេះក៏ជាអាហារពេលល្ងាចដ៏សែនមានន័យបំផុតត្បិតថារឿងភ្ញាក់ផ្អើលមួយទៀតត្រូវបានលាតត្រដាង។
«ឃើញទេ! ម៉ាដាមនិយាយហើយថាវាជានិស្ស័យ ហីយ៉ា!ការពិតជាអ្នកដែលស្គាល់គ្នាសោះ អ៊ីចឹងតើបានជាម៉ាដាមស្រឡាញ់អ្នកនាងខ្លាំងម៉្លេះ» ម៉ាដាមក៏និយាយឡើងទាំងភ្នែកងាកសំឡឹងមើលទៅនាងតូចដែលអង្គុយក្បែរខ្លួនហូស៊ុកឯណោះ ឡេឡានីក៏អង្គុយញញឹមខ្ជឹបតាំងពីត្រឡប់មកពីចំការខាងលើមក។
«បើសិនជាខ្ញុំមិនបានចួបម្ចាស់ប្រុសទេ ម៉ាដាមប្រហែលជាមានអ្នកនាងផ្សេងជាមិនខានឡើយ» ឡេឡានីក៏ពោលពាក្យទាំងនេះទៅកាន់ម៉ាដាមរួចពេបមាត់តិចៗ ម៉ាដាមក៏ប្រញាប់ចូលមកជិតនាងរួចកាន់ក្រសោបដៃនាងជាប់ចំពោះអ្នកប្រុសធំរបស់គាត់ឯណោះ។
«តែទោះជាយ៉ាងណាក៏ម៉ាដាមស្រឡាញ់តែអ្នកនាងម្នាក់ មិនថាអ្នកនាងពេលនេះនឹងកាលពីជា១០ឆ្នាំមុនក៏ដោយ»
«បានដឹងបែបនេះប៉ាកាន់តែបានធូរចិត្តហើយណា៎» លោកម្ចាស់ហ្គេសស្ពើដែលនៅអង្គុយរួមតុជាមួយឯណោះក៏មានប្រសាសន៍ឡើងទាំងសប្បាយចិត្ត គាត់ងាកមើលទៅឡេឡានីទើបបានឃើញនាងមើលមកគាត់ព្រមជាមួយនឹងទឹកមុខបែបចង់យំបន្តិចអីបន្តិច។
«ឡេឡានី..កូនកើតអីមែនទេ?» ឡេឡានីមើលមកគាត់រួចនាងក៏បែរជានឹកឃើញដល់អតីតកាលដែលគាត់អារកាត់រឿងរៀបការរបស់ហូស៊ុកនឹងមនុស្សស្រីផ្សេងម្នាក់ទៀត គិតសារជាថ្មីអារម្មណ៍ឈឺចាប់នឹងអាក់អន់ស្រពន់ចិត្តរបស់នាងក៏កាន់តែកើនឡើងជាលំដាប់។
«ឡេឡានី..ប៉ា..»
«ខ្ញុំឆ្អែតហើយ! ខ្ញុំសុំទៅគេងមុនបានទេ? សុំទោស» ខណៈលោកម្ចាស់លូកដៃមកបំណងចង់ចាប់ដៃនាង ឡេឡានីក៏ប្រញាប់ដកដៃរួចនាំខ្លួនឡើងពីតុអាហារទៅ មិនទាំងលាគាត់ជាមុនឡើយ អាការៈនឹងទឹកមុខរបស់នាងក៏បង្ហាញលោកម្ចាស់ហ្គេសស្ពើថានាងនៅតែមានមន្ទិលព្រមទាំងអារម្មណ៍ខូចចិត្តមកលើគាត់ ចាប់តាំងពីពេលដែលគាត់ប្រើល្បិចផ្សំហូស៊ុកនឹងអេមម៉ាលីឯណោះ។
«ប៉ាគួរតែនិយាយជាមួយកូននី..»
«មិនចាំបាច់ទេលោកប៉ា! ទុកឲ្យខ្ញុំជាអ្នកនិយាយ» ហូស៊ុកក៏ជាអ្នកអារកាត់នឹងប្រញាប់ក្រោកនាំខ្លួនពីតុអាហារម្នាក់ទៀតរួចសម្ដៅទៅកាន់បន្ទប់គេងរបស់គេនឹងឡេឡានីឯណោះ លោកម្ចាស់ក៏បានត្រឹមតែសំឡឹងមើលទៅផែនខ្នងមនុស្ស២នាក់ចាកចេញទៅព្រមគ្នាទាំងដែលគាត់មិនអាចហាមឃាត់បាន។
«យើងគិតខុសមួយពេលហើយ..»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now