ភាគ៩៩

460 24 0
                                    

មានហ្គេមសម្រាប់ឈុតធំចា៎

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៩៩

ឡា!ឡា..
ថ្ងៃថ្មីជាថ្ងៃល្អនឹងមានសុភមង្គលបំផុតបើទោះជាមិនមែនសម្រាប់គ្រប់គ្នាតែក៏សម្រាប់ស្រីតូចដែលកំពុងតែអង្គុយលេងនៅឯសួនផ្កាឯណោះ ឡេឡានីក្រោកពីគេងតាំងពីព្រលឹមដើម្បីបានទទួលកូនឆ្កែដែលថេយ៉ុងថាទិញឲ្យនាងឯណោះ។
វ៉ូសៗ
សំឡេងកូនឆ្កែតូចព្រូសឡើងនាំស្នាមញញឹមឲ្យឡេឡានីប្រញាប់រត់ទៅរកវាទាំងញញឹម ស្រីតូចលើកវាឡើងរួចញញឹមជាប់លើផ្ទៃមុខតែម្ដង នាងបីវាជាប់ដៃរួចងាកមើលទៅអ្នកដែលបានបំពេញសន្យានោះរួច។
«អរគុណណាស់អ្នកប្រុសតូច..ថ្ងៃនេះគួរឲ្យស្រឡាញ់បំផុតហើយ» ឡេឡានីនិយាយចំអន់ទៅថេយ៉ុងព្រមជាមួយនឹងស្នាមញញឹម ខុសប្លែកពីថេយ៉ុងដែលមើលមកនាងព្រមជាមួយនឹងភាពសោកសៅក្នុងចិត្ត តែគេក៏នៅតែព្យាយាមញញឹមព្រោះមិនយូរគេក៏មានតួនាទីមើលថែនាងជំនួសលោកពូគេ។
«ចឹងៗចុះគួរឲ្យស្រឡាញ់ណាស់ បានហើយ! តែថានាងចង់ទៅលេងអុីតាលីទេ?»
«អុីតាលីហ្អេស៎? ខ្ញុំមិនដែលទៅណាឆ្ងាយមិនដឹងទេ» ឡេឡានីនិយាយឡើងទាំមិនដឹងខ្យល់ តែក៏មានវត្តមានរបស់មនុស្សម្នាក់ចូលមកនាំឲ្យឡេឡានីត្រូវបង្ហាញភាពតានតឹងលើទឹកមុខជាថ្មី។
«បងស៊ុកនៅផ្ទះទេ?» ឡេឡានីដែលកំពុងតែអង្គុយលេងជាមួយឆ្កែថ្មីឯណោះក៏ងាកមករកម្ចាស់សំឡេងភ្លាម នាងសំឡឹងមើលទៅស្រីម្នាក់នោះតាំងពីក្បាលដល់ចុងជើង ស្រីម្នាក់នោះស្លៀកពាក់ឡើងកប់ក្រលៀនតែម្ដង។
«នែ!លឺសួរទេ?» ស្រីម្នាក់នោះក៏បន្លឺសំនួរបន្ថែម។
«ចុះទូរសព្ទ័នៅនឹងដៃនោះមិចមិនខលទៅ បើមិនចឹងចូលទៅខាងក្នុងរកទៅទ្វារបើកតើ..» ឡេឡានីឆ្លើយតបរួចក៏ក្រោកបីកូនឆ្កែចាកចេញ ភាពគម្រោះគម្រើយរបស់នាងក៏នាំឲ្យអ្នកម្ខាងទៀតខឹងសម្បារជាខ្លាំង។
«អ្នកបម្រើស្អីគ្មានសុជីវធម៌បែបនឹង?» រ៉េនដានៅតែគិតថាឡេឡានីជាអ្នកបម្រើ ថេយ៉ុងដែលនៅឈរក្បែតនោះបម្រុងនឹងពន្លះនាងទៅហើយតែឡេឡានីក៏ទៅមុនបាត់ទៅហើយ។
«ជាដំបូងខ្ញុំមិនមែនជាអ្នកបម្រើ ទី២អ្នកនាងមកសួរខ្ញុំរកម្ចាស់ប្រុស ខ្ញុំមិចនឹងដឹងព្រោះខ្ញុំមិនមែនកាំមេរ៉ាសុវត្ថិភាពតាមចាប់គាត់គ្រប់ជំហានទេ..»
«ហ្អាយ៎...នាងឆ្កួត»
«ស្រែកដូចឆ្កួតខ្លួនឯងសោះអុំ..» ឡេឡានីនិយាយឌឺដងទៅកាន់រ៉េនដាវិញដែលនាំឲ្យរ៉េនដាក្ដាប់ដៃទាំងកំហឹង នាងក៏ចូលមកកាន់តែកៀកជិតនឹងឡេឡានីរួចញញឹមបែបឌឺដងនាងវិញ។
«មិនថាបងស៊ុកលើកតម្កើងនាងឯងប៉ុណ្ណាឡើយ កុំភ្លេចថាគេទិញនាងមកព្រោះតែអាណិតប៉ុណ្ណោះ លេងនាងឆ្អែតគេក៏នឹងទាត់ក្បាលនាងចោលជាមិនខាន» រ៉េនដាចោលសម្ដីទាំងប៉ុន្មាននេះចំមុខឡេឡានីរួចនាំខ្លួនទៅកាន់ផ្នែកមួយនៃវិមានដែលជាបន្ទប់ធ្វើការរបស់ហូស៊ុក។
«ឡេឡានីមិនអីទេហ្អេស៎?» ឃើញឡេឡានីនៅស្ងៀមក្រោយពីទទួលការវាយប្រហារយ៉ាងចាស់ដៃពីរ៉េនដាមក។
«ខ្ញុំមិនអីទេ! អុំនេះចារិកតែអ៊ីចឹងឯង» ឡេឡានីក៏តបទៅកាន់ថេយ៍ទាំងញញឹមមិនសូវសម ចិត្តក៏មិនចង់គិតតែនាងក៏បែរជាមានអារម្មណ៍ថាដូចជាខ្លាច..ខ្លាចថាអ្វីដែលរ៉េនដានិយាយ វាជាការពិត។
ថេយ៉ុងឯណោះក៏កំពុងតែគិតដូចគ្នាដែរ គេតាមមើលដំណើរបោះជំហានចូលទៅរបស់រ៉េនដាទាំងទឹកមុខចងចិញ្ចើមបែបឆ្ងល់។
(នេះលោកពូចង់ធ្វើអីទៀតហើយ? សង្ឃឹមថាមិនមានគម្រោងធ្វើឲ្យឡេឡានីយំទៀតទៅចុះ)
...
អាចនិយាយបានថាពាក្យសម្ដីរបស់រ៉េនដានិយាយមុននេះមិនជាធ្វើឲ្យនាងឈឺចិត្តឡើយ តែនាងមានអារម្មណ៍នៅមិនសុខត្បិតវត្តមានរបស់រ៉េនដាមកទីនេះ មកទាំងព្រលឹមស្រាងតែម្ដង។
«ម្ចាស់ប្រុសនឹងនាងមានការងារអីទៅ?» ឡេឡានីនិយាយតិចៗម្នាក់ឯងរួចព្រលែងខ្យល់ដង្ហើមស្រាលៗខណៈដៃកាន់កំប៉ុងទឹកដោះគោខេវីនជាប់ក្នុងដៃ។
«ម៉ា..ម..ម៉ា» ខណៈគ្រប់យ៉ាងកំពុងតែស្ងប់ស្ងាត់ឯណោះសំឡេងស្រាលៗក៏បន្លឺឡើងនាំឲ្យឡេឡានីភាំងបន្តិច នាងក៏ប្រញាប់ងាកមើលទៅរទេះរបស់ខេវីនភ្លាម មិនបង្អង់នាងក៏ចូលទៅរកកូន បន្ទន់ជង្គង់ចុះចំពោះមុខខេវីនព្រមជាមួយនឹងស្នាមញញឹម។
«ខេវីន..មុននេះកូននិយាយថាមិច?» ឡេឡានីសួរទៅកាន់ក្មេងតូចដែលមានវ័យ៦ខែជាងឯណោះ ខេវីនក៏បើកភ្នែកម៉ក់ៗមើលមកនាងរួចហាមាត់ញញឹមបន្តិច ដៃទទះទៅមកៗហាក់សប្បាយចិត្តទុកជាមុន។
«ខេវីនកូន..»
«ម៉ា..អា៎» ខេវីនហៅម៉ាតែមួយម៉ាត់គេក៏សើចកក្អឹក គេមិនបានដឹងឡើយថាគ្រាន់តែពាក្យមួយម៉ាត់ចេញពីមាត់គេអាចធ្វើឲ្យម្ដាយដែលកំពុងតែមានទុក្ខក្នុងចិត្តឯណោះបានញញឹមនឹងបំភ្លេចគ្រប់យ៉ាងភ្លាម។
«ឆ្លាតណាស់កូនម៉ាក់ ជុប៎ ម៉ាដាម..ម៉ាដាមកូនវីនចេះនិយាយហើយ» ឡេឡានីក៏មិនទុកឱកាសពិសេសនេះតែម្នាក់ឯងឡើយនាងក៏ប្រញាប់ស្រែកហៅម៉ាដាមមក មួយសន្ទុះម៉ាដាមក៏រត់ចេញពីផ្ទះបាយមកព្រមជាមួយនឹងអៀមធ្វើម្ហូបទៀត។
«ម៉ាដាម..មិញកូនវីនហៅខ្ញុំថាម៉ាម៉ា ហ៊ឹក» ឡេឡានីរៀបរាប់ប្រាប់ម៉ាដាមទាំងភ្នែករលីងរលោងចង់យំ ម៉ាដាមក៏លូកទទួលខេវីនភ្លាមរួចលើកគេឡើងចុះឲ្យគេញញឹមនឹងសប្បាយចិត្ត ឡេឡានីតាមមើលកូនរួចលើកដៃជូតទឹកភ្នែកបន្តិច។
«ខ្ញុំគិតនាំដំណឹងទៅប្រាប់ម្ចាស់ប្រុសសិន ហិ»
«ចាស៎ អ្នកនាងឡេឡានី» ឡេឡានីក៏ប្រញាប់រត់ចេញទៅភ្លាមមិនបង្អង់ ឆ្លងពីវិមានធំទៅកាន់ផ្នែកមួយក្នុងវិមានដែលជាបន្ទប់ធ្វើការរបស់ហូស៊ុកឯណោះ នាងញញឹមជាប់មាត់គិតថាតើម្ចាស់ប្រុសនឹងសប្បាយចិត្តទេបើបានលឺពីរឿងមួយនេះ?
ក្រាក!
«ម្ចាស់ប្រុស..»
«ម្ចាស់..ប្រុស» សំឡេងរបស់នាងតូចដែលមានទឹកមុខញញឹមញញែមអម្បាញ់មិញក៏ប្រែផ្លាស់មកជាស្រពាប់ស្រពោនវិញកាលបើនាងចូលមកដល់ឃើញម្ចាស់ប្រុសកំពុងតែអង្គុយធ្វើការតែគេមិនបានអង្គុយម្នាក់ឯងឡើយ មានមនុស្សស្រីម្នាក់ដែលតែងតែមករកគេនោះអង្គុយជាមួយ មិនតែប៉ុណ្ណឹងគឺអង្គុយនៅលើភ្លៅទៀត ហូស៊ុកដែលកំពុងតែរើបម្រាស់ពីម៉ូដែលម្នាក់នោះក៏ភាំងកាលបើងាកមកមើលឡេឡានីកំពុងតែឈរសំឡើងមើលមក។
«ឡេឡានី..នាង..» មិនត្រឹមតែអ្វីដែលនាងបានឃើញធ្វើឲ្យនាងភ្ញាក់ផ្អើលឡើយ តែសព្វនាមថា 'នាង'ដែលហូស៊ុកប្រើមកលើនាង ប្រើនៅចំពោះមុខរ៉េនដាឯណោះកាន់តែធ្វើឲ្យនាងកាន់តែតឹងតែងចិត្តតែនាងក៏មិនបានបញ្ចេញអាការៈតបតរអ្វីច្រើនបានតែបង្ខំចិត្តឆ្លើយតប៖
«ចាស៎?»
«ឡេឡានីរំខានម្ចាស់ប្រុសទេ?» ឡេឡានីព្យាយាមញញឹមលាក់បាំងភាពរំជួលចិត្តនោះតែគ្រប់យ៉ាងត្រូវបញ្ចប់ត្រឹមទឹកថ្លាមួយតំណក់ហូរកាត់ភ្នែកនាង វាក៏ជាមូលហេតុដែលធ្វើឲ្យហូស៊ុកប្រញាប់ទាញស្រីម៉ូដែលនោះឲ្យចេញឆ្ងាយពីគេ ឡេឡានីឯណោះក៏មិនបាននិយាយអី នាងដាក់កណ្ដឹងខេវីនដែលនាងយកមកជាមួយឯណោះលើតុរួចចេញទៅយ៉ាងលឿន មិនខ្វល់ពីសំឡេងស្រែកហៅរបស់គេឡើយ។
(ពិតៗច្បាស់ៗនឹងភ្នែកទេឡេឡានី? គេទិញឯងមកព្រោះតែអាណិតឯងដូចដែលអ្នកនាងរ៉េនដានិយាយមិនខុសពិតមែន)
«ឈប់សិន!»
«ឡេឡានី ស្ទេឡាវីស! ប្រាប់ថាឲ្យឈប់» ហូស៊ុកក៏ព្យាយាមតាមឡេឡានីពីក្រោយជាប់ នាងតូចឯណោះក៏មិនដឹងថាទៅណានាងក៏ចូលក្នុងបន្ទប់ក្បែរនោះព្យាយាមធ្វើយ៉ាងឲ្យតែនាងបានគេចពីគេសិន តែវាមិនអាចទៅរួចព្រោះតែហូស៊ុករហ័សជាងនាងគិតទៅទៀត។
«ទៅអុីតាលីទៅ..» គិតមិនគិតបកស្រាយរឿងដែលនាងបានឃើញតែក៏បែរជាដេញឲ្យនាងទៅបរទេសទៅវិញ។
«ម្ចាស់ប្រុសនៅមានអ្វីលាក់បាំងជាមួយខ្ញុំច្រើនទៀតទេ? រឿងរវាងម្ចាស់ប្រុសនឹងអ្នកនាងរ៉េនដា..» ឡេឡានីក៏មិនជ្រើសយកការគេចចេញទៀតតែនាងក៏ងើបមើលទៅហូស៊ុកតែម្ដង ហូស៊ុកឯណោះក៏មើលមកនាងខណៈក្នុងចិត្តគិតប្រាកដថានាងបានឃើញនឹងគិតទៅតាមអ្វីដែលគេបានគ្រោងរួចទៅហើយ។
«ពិតមែនហើយ! មួយរយៈនេះយើងទាក់ទងជាមួយរ៉េនដា យើងមិនអាចទប់អារម្មណ៍បានឡើយ យើង..ផាច់» មុខរបស់ហូស៊ុកក៏ត្រូវងាកទៅម្ខាងព្រោះតែកម្លាំងទះរបស់ឡេឡានី។
«ហ្អា៎ ហ៊ឹកៗ» រាងកាយតូចត្រូវដួលមួយទំហឹងដោយសារកម្លាំងរុញច្រានរបស់អ្នកម្ខាងទៀត ឡេឡានីលើកដៃម្ខាងត្រសុលខ្ទប់ពោះខ្លួនឯងរួចងាកមើលទៅអ្នកដែលនាងមិនធ្លាប់គិតថានឹងធ្វើបាបនាង តែពេលនេះគេក៏ប្រែប្រួលគ្រប់យ៉ាងគេមិនត្រឹមតែធ្វើបាបនាង គេក៏យកស្រីមកបញ្ឈឺចិត្តនាង ដេញនាងឲ្យទៅបរទេសទៀតផង។
«ទៅអុីតាលីជាមួយអាថេយ៍ទៅ..»
«ម្ចាស់ប្រុស..» ឡេឡានីស្រែកដាក់គេទាំងទឹកភ្នែកហូរស្រក់តក់ៗ ទឹកភ្នែកនាងតែងតែជាចំណុចខ្សោយរបស់គេតែគេក៏មិនអាចលួងលោមនាងបានដូចជាសព្វដងព្រោះគេត្រូវតែព្រមដោះលែងនាង ព្រោះរឿងលើកនេះគេមិនប្រាកដចិត្តឡើយថាគេអាចនឹងមានជីវិតមកចួបនាងរឺមួយក៏អត់ឡើយ។
«ក្រែងស្រឡាញ់គ្នាណាស់មិនអ៊ីចឹងហ្អេស៎? ឥលូវទៅៗកុំមករញ៉េរញ៉ៃជាមួយជីវិតយើងនឹងរ៉េនដាទៀត» ហូស៊ុកបោះសម្ដីមួយឃ្លាប្រយោគដែលនាំឲ្យឡេឡានីកាន់តែហួសចិត្ត នាងលើកដៃទាំងសងខាងជូតទឹកភ្នែករួចងាកមើលទៅហូស៊ុក។
«ម្ចាស់ប្រុសទុកអារម្មណ៍ខ្ញុំជាស្អីទៅ? ម្ដងល្អ ម្ដងក៏អាក្រក់ ម្ដងមើលថែម្ដងក៏ទ្រគោះបោះបោក ខ្ញុំលែងប្រាកដចិត្តហើយថាម្ចាស់ប្រុសស្រឡាញ់ខ្ញុំរឺក៏អត់នោះ»
«យើង..»
«យើងមិនបានស្រឡាញ់នាងឡើយ..» ទោះបេះដូងឈឺតែមាត់នៅតែហានិយាយវាចេញមកឲ្យទាល់តែបាន បែបនេះហើយ! នាងនឹងអាចធ្វើចិត្តចាកចេញទៅជាមួយគ្រួសារបាន នាងអាចស្អប់ប្រុសម្នាក់នេះបាន តែនាងនឹងកូនត្រូវតែមានសុវត្ថិភាព។
«បើម្ចាស់ប្រុសមិនបានស្រឡាញ់ខ្ញុំ ហេតុអីក៏ឡើងគ្រែជាមួយខ្ញុំកាលពីយប់មិញ?» ឡេឡានីស្រែកមួយទំហឹងស្របនឹងដៃហូស៊ុកលូកកាន់ស្មានាងជាប់ណែន ឡេឡានីទប់ទឹកភ្នែកលែងបានទើបនាងព្យាយាមសម្រក់វាមកដូចជាបញ្ជៀតភាពឈឺចាប់ចេញមកខ្លះអ៊ីចឹងដែរ។
«ព្រោះតែចំណង់..នាងក៏ដឹងថាមនុស្សប្រុសតែចង់បានរបស់អ្វីមួយគឺត្រូវតែយកឲ្យបាន..ផ្លាច់» មួយកំផ្លៀងជាថ្មីតែលើកនេះក៏ធ្ងន់ដៃជាងលើកមុនដូចជាប្រាប់ហូស៊ុកថានាងដាច់ចិត្តពិតប្រាកដហើយ ហើយវាក៏ជាអ្វីដែលនាយចង់បាន។
«អរគុណម្ចាស់ប្រុសដែលប្រាប់ការពិត ខ្ញុំនឹងឈប់ល្ងង់..ខ្ញុំនឹងព្យាយាមឈប់ស្រឡាញ់ម្ចាស់ប្រុសដូចគ្នា» ឡេឡានីក៏បោះជំហានចាកចេញទៅក្រោយពីនាងនិយាយពាក្យដែលចង់និយាយរូួច ហូស៊ុកឯណោះគ្រាន់តែនាងចេញទៅបាត់ រាងកាយមាំទាំក៏សម្រូតខ្នងចុះអង្គុយផ្ទាល់ឥដ្ឋ ដៃទាំងសងខាងជ្រោងសក់បង្អូសចុះមកខ្ទប់មុខខ្លួនឯង មុននឹងទឹកថ្លាប៉ុន្មានតំណក់ហូរកាត់ផែនថ្ពាល់របស់គេ។
«ឲ្យបងសុំទោស..បងស្រឡាញ់អូនណាស់ឡេឡានី»
ងឺត!
ទូរសព្ទ័គេក៏រោទ៍ឡើង ហូស៊ុកក៏ប្រញាប់ទាញវាយកមកមើលទើបឃើញថាវាជាលេខជនអនាមិក គេផ្ញើសារចូលមកបង្ហាញពីទីតាំងនឹងពេលវេលា ព្រមទាំងពាក្យពេចន៍ខ្លះដែលទុកថាជាខសន្យា..
(ចួបគ្នាថ្ងៃស្អែក ឯងនឹងយើងមានរឿងជាច្រើនត្រូវជម្រះ)
..
វិមានធំ
គ្រាំង!
«ហ៊ឹកៗ» ទ្វារបន្ទប់បិទគ្រឹបខណៈសំឡេងយំរបស់អ្នកចូលទៅនោះបន្លឺឡើង ឡេឡានីសម្រូតខ្លួនចុះថ្នមៗក្ដាប់មាត់ព្យាយាមទប់សំឡេងខ្លួនឯងឲ្យលឺតិចជាងមុនត្បិតថានាងមិនគួរឲ្យអ្នកគ្រប់គ្នាបានដឹងថានាងយំព្រោះតែហូស៊ុកទៀតនោះឡើយ ស្ដាប់មើលទៅនាងដូចជាមនុស្សល្ងង់ខ្លាំងណាស់ដែលយល់ព្រមផ្ដល់ឱកាសឲ្យគេចូលមកបីបមថ្នាក់ថ្នមនាង ហើយចុងក្រោយគេក៏ច្របាច់កម្ទេចបេះដូងនាងដោយគ្មានភាពអាណិតអាសូរបែបនេះ។
(យើងមិនបានស្រឡាញ់នាងឡើយ..)
«ខ្ញុំមិនជឿ..មិនជឿថាម្ចាស់ប្រុសមិនធ្លាប់ស្រឡាញ់ខ្ញុំឡើយ ហ៊ឹកៗអត់ទេ..» ឡេឡានីនិយាយតែឯង ឆ្លើយដោយខ្លួនឯងទាំងដែលអម្បាញ់មិញនាងបានលឺច្បាស់ៗពេញត្រចៀកទៅហើយថាគេមិនបានស្រឡាញ់នាងឡើយ តែនាងពិបាកនឹងទទួលយកព្រោះតែគ្រប់ទង្វើកន្លងមក ការបីបមថ្នាក់ថ្នមដែលនាងទទួលបានពីគេ មិនអាចកើតចេញពីអ្នកដែលមិនមានក្ដីស្រឡាញ់ឲ្យគ្នានោះឡើយ។
«ម្ចាស់ប្រុសមានរឿងអី? ហ៊ឹក..ហេតុអីក៏ធ្វើបែបនេះ?» ឡេឡានីទម្រេតខ្លួនដេកលើឥដ្ឋការ៉ូបន្ទប់ ដៃខ្ទប់បបូរមាត់ខ្លួនឯងយំខ្សឹបខ្សួលនៅទីនោះតែម្នាក់ឯង។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now