ភាគ៨១

554 31 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៨១

ខណៈអ្នកនៅកាលីហ្វ័រញ៉ានេះកំពុងតែចុះសម្រុងគ្នា មិនមានបញ្ហាមិនបង្កជម្លោះ ខុសគ្នាឲ្យដាច់ជាមួយនឹងអ្នកដែលទៅប៉េកាំងឯណោះតែម្ដង ម្ចាស់កាយតូចនៅឈរឯជម្រាលថ្មខាងលើភ្នំព្យាយាមស្វែងរកសេវ៉ាទូរសព្ទ័តាំងពីឡើងមកដល់ភ្លាមតែម្ដង។
«ហើយបើគ្មានសេវ៉ាបែបនេះខ្ញុំខលទៅអ្នកម៉ាក់បានយ៉ាងមិចទៅ? ហ៊ឹម ឈឺក្បាលណាស់លោកអើយ» រូម៉ាពោលតម្អូញទាំងតានតឹងក្នុងចិត្ត នាងមកដល់ប៉េកាំងតាំងពីព្រឹកព្រលឹមម៉្លេះ តែនាងអស់កម្លាំងទើបគេងតាមផ្លូវហើយក៏មិនបានដឹងដែរថាពួកគេឡើងមកបោះតង់នៅលើភ្នំ នាងស្មានតែពួកគេឡើងមកគេងផ្ទះលើភ្នំ នរណាទៅដឹងថាពួកគេមកគេងបោះតង់នៅកណ្ដាលព្រៃព្រឹក្សាបែបនេះ។
«កំពុងធ្វើអីនាងល្អិត?!» សំឡេងគ្រលរបន្លឺឡើងពីបបូរមាត់ម្ចាស់កាយមាំទាំម្នាក់ដែលឈរសំឡឹងមើលផែនខ្នងនាងតាំងពីមកដល់ម៉្លេះ គ្រាន់តែគេមិនទាន់ចូលមកនិយាយរាក់ទាក់ជាមួយនាង។
«អីយ៉ូយ! ធ្វើមុខអីបែបនេះ?» ថេយ៉ុងក៏ភ្ញាក់ព្រើតកាលបើរូម៉ាងាកបែរមើលមកគេទាំងពេបមាត់តិចៗហាក់ដូចជាចង់យំ កាន់តែមើលនាងគេកាន់តែកើតចិត្តខ្នក់ខ្នាញ់។
«បើដឹងថាពួកគេមកបោះតង់ទទេស្អាតបែបនឹងខ្ញុំមិនមកទេ មើលចុះមកដល់សឹងតែប៉ះពពកទៅហើយតែបែរជារកតែសេវ៉ាទូរសព្ទ័និយាយគ្នាមិនបានសោះ ហ៊ឹស» រូម៉ាទាញទូរសព្ទ័នាងឡើងខ្ពស់ព្យាយាមចាប់យកសេវា តែថានាងធ្វើយ៉ាងណាក៏វាមិនបានផលដែរ។
«ម៉ាចង់ទាក់ទងទៅនរណាហ្អេស៎?» ថេយ៉ុងអើតករសំឡឹងមើលទៅទូរសព្ទ័របស់រូម៉ា តែថានាងតូចក៏ប្រញាប់ចុចបិទដាក់ចូលក្នុងកាបូបតូចភ្លាម ត្បិតថាខ្លាចថេយ៉ុងបានឃើញរូបភាពនៅលើអេក្រង់ ព្រោះវាជារូបរបស់នាងនឹងឡេឡានី អនាគតអ្នកម៉ាក់នាង នាងមិនបានដឹងឡើយថាអ្វីដែលនាងព្យាយាមលាក់បាំងឯណោះគឺនាយនឹងលោកពីនាយបានដឹងអស់ទៅហើយ ម៉្យាងពេលនេះគេក៏បានទទួលដំណឹងថាលោកពូគេកំពុងតែនៅផ្ទះចំការឯណោះតែ២នាក់ឡេឡានីមិនឲ្យមាននរណាទៅតាមយាយីសោះតែម្ដង។
(សង្ស័យតែទៅវិញយើងបានក្មួយពរទេយើងអើយ) ថេយ៉ុងគិតម្នាក់ឯងអស់សំណើចម្នាក់ឯង ភាពអស់សំណើចរបស់គេក៏នាំឲ្យនាងតូចដែលឈរកៀកក្បែរនោះមើលមកគេទាំងចម្លែកចិត្ត។
«អាគាត់នេះឆ្កួតទេដឹង? នៅសុខៗសើចម្នាក់ឯង» រូម៉ារអ៊ូរង៉ូវៗរួចក្រវីក្បាលហួសចិត្ត តែនាងក៏បែរងាកមើលទៅវត្តមានអ្នកចូលមកឯណោះ។
«លោកគ្រូ..» រូម៉ាអោនគំនាបទៅកាន់លោកគ្រូទទួលបន្ទុកដំណើរទស្សនកិច្ចឯណោះ គាត់ញញឹមដាក់នាងតូចរួចក៏ងាកមើលទៅនាយកម្លោះដែលឈរក្រោយនាងល្អិតនេះបន្តិច ថេយ៉ុងញញឹមរួចងក់ក្បាលតិចៗហាក់បីដូចជាមានអ្វីទាក់ទងគ្នាអ៊ីចឹង។
«លោកគ្រូមកចង់ណែនាំម៉ាឲ្យស្គាល់អ្នកនៅតង់ធំរួមគ្នាជាមួយនឹងម៉ា តែថាមើលទៅដូចជាបានស្គាល់គ្នាស្រាប់ទៅហើយ» រូម៉ាលឺលោកគ្រូនិយាយបែបនឹងនាងក៏ចងចិញ្ចើមបន្តិចរួចទើបងាកមើលទៅអ្នកឈរក្រោយខ្នងបន្តិចហាក់ងឿងឆ្ងល់ តែភាពងឿងឆ្ងល់របស់នាងក៏ត្រូវបានស្រាយកាលបើនាងយកសម្ដីលោកគ្រូមកគិតម្ដងទៀត នាងងាកមើលទៅថេយ៉ុងម្ដងទៀតរួចចំហមាត់ធំៗហាក់មិនជឿនឹងត្រចៀកសោះ។
«នេះអត់មានសិស្សផ្សេងរឺក៏សិស្សស្រីណាដែលគ្មានមិត្តរួមតង់ទេមែនទេលោកគ្រូ? ទើបបានជាឲ្យខ្ញុំរួមតង់ជាមួយនឹងមនុស្សប្រុសបែបនេះ?» រូម៉ានិយាយឡើងទាំងមិនហ៊ានងាកមើលទៅអ្នកត្រូវគេងរួមតង់ជាមួយនឹងនាងឯណេះ ថេយ៉ុងក៏ច្បូញមាត់បន្តិចរួចអោនមើលទៅនាងល្អិតដែលតវ៉ាជាមួយលោកគ្រូឯណោះ។
«បើសិនជាម៉ាមិនគេងតង់ជាមួយថេយ៍ អ៊ីចឹងមានតែម្នាក់ក្នុងចំណោមពួកឯងត្រូវគេងនៅក្រៅតង់ហើយ» លោកគ្រូនិយាយរៀបរាប់សេចក្ដីអស់ត្រឹមនឹងរួចក៏នាំខ្លួនចេញទៅបាត់ទុកឲ្យរូម៉ានៅឈរសំឡឹងមើលទៅគាត់ទាំងមិនអស់ចិត្ត អ្វីដែលរឹតតែមិនអស់ចិត្តនោះគឺមនុស្សមួយវាលដែលមកទស្សនកិច្ចនេះហេតុអីក៏នាងត្រូវមកដេករួមតង់ជាមួយម្សៀររឿងច្រើននេះទៅវិញ? វាមិនចៃដន្យពេកទេហ្អេស៎?
«ម៉ាមិនគិតទៅមើលតង់ទេមែនទេ? បងកក់តង់បានធំជាងគេហើយក៏មានតុសម្រាប់ដាក់កុំព្យូទ័រនឹងតុរៀនតូចក្នុងនោះទៀតផងណា៎ មោះ..» ថេយ៉ុងលូកទាញដៃនាងល្អិតរូម៉ារួចនាំនាងចូលទៅមើលតង់ដែលរៀបចំទុកជាស្រេចឯណោះ ថេយ៉ុងបានរៀបចំទុកជាស្រេចអស់ហើយតាំងពីពួកគេឡើងយន្តហោះមកម៉្លេះ បេសកម្មលើកនេះគេត្រូវតែយកឈ្នះចិត្តស្រីឆ្នាស់វ័យក្មេងម្នាក់នេះឲ្យបាន បើមិនបានមិនមែនជាថេយ៉ុង អាល់ហ្វ្រេដដូទេ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now